ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    គម្រោង​ថ្មីរបស់ Razer ដែល​ម្ចាស់​របស់ Razer Phone នឹង​អាច​ប្រើប្រាស់​ស្មាត​ហ្វូន​ជំនួស​កុំព្យូទ័រ​បាន!

គម្រោង​ថ្មីរបស់ Razer ដែល​ម្ចាស់​របស់ Razer Phone នឹង​អាច​ប្រើប្រាស់​ស្មាត​ហ្វូន​ជំនួស​កុំព្យូទ័រ​បាន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីព្រឹត្តិការណ៍ CES នាឆ្នាំមុន យើងបានឃើញ Project នៃការផ្លាស់ប្តូរបទ​ពិសោធន៍​ប្រើ​ប្រាស់​ស្មាត​ហ្វូន​ឱ្យ​ទៅ​ជាកុំព្យូទ័រ​មួយ​ចំនួន​រួច​មក​ហើយ ក្នុងនោះមានដូចជា DeX Station របស់ក្រុមហ៊ុន Samsung ដែលបានផ្លាស់ប្តូរបទពិសោធន៍នៃការប្រើប្រាស់ Galaxy S8/S8+ ទៅជា​ការ​ប្រើ​ប្រាស់​ដូចជា​កុំព្យូទ័រវិញ និង Windows Continuum ដែលផ្លាស់ប្តូរស្មាតហ្វូនដំណើរការដោយ Windows 10 ឱ្យទៅ​ជាការប្រើប្រាស់ Windows Desktop វិញ។ ហើយសម្រាប់ក្នុងឆ្នាំ ២០១៨ នេះវិញ ក្រុមហ៊ុន​ល្បីល្បាញ​ខាង​ឯកទេសលេងហ្គេម Razer ក៏បានបង្ហាញនូវ Project ថ្មីរបស់ខ្លួនមួយ ដែលនឹងបញ្ចេញ​ឧ​បករណ៍​មួយដូចជា Laptop ហើយវានឹងផ្លាស់ប្តូរ Razer Phone របស់អ្នកឱ្យទៅការប្រើប្រាស់​បែប​កុំព្យូទ័រ Notebook ដូចជា Samsung DeX ដែរ។

1

Final 1000x150 copy

គម្រោងនេះមានឈ្មោះថា Razer Project Linda ដែលគេនឹងផលិតឧករណ៍ Dock មួយសម្រាប់​ដោត​ស្មាត​ហ្វូន​លេងហ្គេមល្អបំផុតរបស់គេគឺ Razer ដែលក្នុងការងារខេមបូរីផតធ្លាប់បានបង្ហាញលក្ខណៈ​ពី​វា​រួចមក​ហើយ គឺវាមានកម្លាំងម៉ាស៊ីនខ្លាំង មុខងារកំណត់ទៅលើការលេងហ្គេមក៏សម្បូរបែបជាង​ស្មាតហ្វូន​នានា ប៉ុន្ដែវារាងអន់ទៅលើកាមេរ៉ាខាងក្រោយបន្ដិច។ ហើយគម្រោង LINDA ដែលក្រុមហ៊ុន​នឹង​បន្ថែម​នេះគឺ បញ្ចេញឧបករណ៍មួយទៀតដូចជា Laptop អញ្ចឹង ដែលវានឹងបន្ថែមបទពិសោធន៍​លេង​ហ្គេម នៅ លើ​ស្មាតហ្វូន Razer របស់អ្នកឱ្យទៅការប្រើប្រាស់ដូចជា Laptop វិញ ហើយ Razer Phone របស់​អ្នក​នឹង​ដើរតួជា Display ទី ២ សម្រាប់ការបង្ហាញមុខងារបន្ថែមដែលលើសពី Trackpad ធម្មតា។ Notebook របស់ Linda Project នេះត្រូវបានប្រើប្រាស់អេក្រង់ទំហំ ១៣.៣ អ៊ីង ដែលមាន​កម្រិ​ត​បង្ហាញ​រូបភាព Quad HD ដែលជាអេក្រង់ Touchscreen មានល្បឿនអេក្រង់ ១២០ ហឺតដូចជាស្មាត​ហ្វូន​ដែរ។ ចំណែការរចនារបស់វាគឺស្រស់ស្អាត ដែលមានកម្រាស់ស្ដើង ១៥ មីលីម៉ែត្រប៉ុណ្ណោះ ជាមួយ​នឹងទម្ងន់ ១.២៥ គីឡូក្រាម។ វាត្រូវបានប្រើប្រាស់ក្ដារចុចក្រូម៉ា ដែលមានភ្លើង RGB ជាប្រភេទ Chicklet Style ដូចជា Laptop កំពូលរបស់ Razer អញ្ចឹងដែរ ថែមទាំងមានកាមេរ៉ា Webcam អាច​ថត​​បាននៅក្នុងកម្រិត 720p HD ផងដែរ។

2

លើពីនេះទៅទៀតវាក៏មានទំហំផ្ទុកទិន្នន័យខាងក្នុងទំហំ ២០០ ជីកាបៃទៀតផង គ្រាន់តែវាមិនមាន​កម្លាំង​ម៉ាស៊ីន​ស៊ីភីយូនិងរ៉េមនោះទេ ដោយប្រើប្រាស់ម៉ាស៊ីន Razer របស់អ្នកដោយផ្ទាល់ ហើយវាក៏​មាន​ទំហំថ្ម ៥៣.៦ វ៉ាត់ម៉ោង ដែលដើរតួជា Power Bank សម្រាប់សាកថ្មដល់ Razer Phone របស់​អ្នក​នៅ​ពេល​ដោតប្រើផងដែរ។ ចំណែកឯរន្ធដោតខាងក្រៅ វាក៏មានរន្ធ USB-A សម្រាប់ដោត Flash USB ផ្ទេរឯកសារផ្សេងៗដូចជា Laptop ដែរ ហើយរន្ធសាកថ្មរបស់វាគឺប្រើប្រាស់រន្ធ USB-C ដូចជា​ស្មាតហ្វូន​អញ្ចឹងដែរ។

ទស្សនាវីឌីអូខាងក្រោម៖

សរុបមកនេះគឺជាឧបករណ៍យ៉ាងឡូយសម្រាប់ម្ចាស់ Razer Phone ទាំងអស់គ្នា ដែលវានឹងផ្លាស់ប្តូរបទ​ពិសោធន៍​ប្រើប្រាស់ពីស្មាតហ្វូនធម្មតាឱ្យទៅជាការប្រើប្រាស់ Laptop វិញដោយប្រើប្រាស់​កម្លាំង​ម៉ាស៊ីន​របស់ Razor Phone ថែមទាំងមានអេក្រង់ល្អកម្រិតបង្ហាញរូបភាពច្បាស់ល្អមិនចាញ់ស្មាតហ្វូន និង​កុំព្យូទ័រ​តម្លៃរាប់ពាន់ដុល្លារឡើយ។ ប៉ុន្តែតម្លៃរបស់ម៉ាស៊ីនដូចជា Laptop នេះក៏មិនថោកឡើយ បើមើល​ទៅ​លើគុណភាពផលិត ព្រោះអេក្រង់របស់វាល្អកប់ ទាំងក្ដាចុចក៏មានភ្លើង RGB ក្រូម៉ា, មានទំហំថ្មធំ​សម្រាប់​សាកដល់ Razer Phone និងប្រើប្រាស់, មានទំហំផ្ទុកទិន្នន័យបន្ថែម ២០០ ជីកាបៃ, និងការ​ផលិត​រូបរាងដូចជា Razer Laptop តម្លៃថ្លៃទៅហើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 11:29 AM, 10 January
  • ប្រភព: Wccf Tech
  • Tag: Accessories