ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ក្រុមហ៊ុនមួយ​ចេញ​ក្តារ​ចុច​មាន​ខ្សែ​សម្រាប់ Mac ដោយ​សារ Apple ឈប់​លក់​ក្តារ​ចុច​ប្រភេទនេះ!

ក្រុមហ៊ុនមួយ​ចេញ​ក្តារ​ចុច​មាន​ខ្សែ​សម្រាប់ Mac ដោយ​សារ Apple ឈប់​លក់​ក្តារ​ចុច​ប្រភេទនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចយើងបានដឹងថា Apple បាន​បញ្ឈប់​ការ​ផលិត និងការ​លក់​ក្តារ​ចុច​មា​នខ្សែរបស់ពួកគេ តាំង​ពី​ប៉ុន្មាន​ខែ​មុន បន្ទាប់ពីពួកគេ បង្ហាញ និងដាក់លក់ក្តារចុចឥតខ្សែ Magic Keyboard របស់ពួកគេ ប៉ុន្តែ​ក្រុម​ហ៊ុន Matias ទើបតែបញ្ចេញនូវក្តារចុចមានខ្សែ សម្រាប់អ្នកប្រើប្រាស់កុំព្យទ័រ iMac បាន​ប្រើប្រាស់​បន្ត​ទៀត ដោយ​សារពួកគេគិតថា នៅមានអ្នកត្រូវការក្តារចុចបែបនេះ ណាមួយក្តារចុចរបស់ Apple ឥតខ្សែ​ហ្នឹង​​មានតម្លៃថ្លៃជាងក្តារចុចដែល Matias ផលិត។

cover

Final 1000x150 copy

Matias ទើបតែបង្ហាញនូវក្តារចុចមានខ្សែ សម្រាប់កុំព្យូទ័រ Mac និងកុំព្យូទ័រដំនើរការ Windows នៅ​ក្នុង​ព្រឹត្តិការណ៍ CES 2018 ។ ក្តារចុចនោះ មានរូបរាងស្រដៀងទៅនឹងក្តារចុចរបស់ Apple មែនទែន តែ​តម្លៃ​ខុសគ្នា និងវាមកជាមួយខ្សែទៀតផង។ មានទាំងជម្រើសពណ៌ស សម្រាប់កុំព្យូទ័រ iMac និង​ពណ៌​ខ្មៅ ឬពណ៌ខ្មៅប្រផេះ សម្រាប់កុំព្យូទ័រ Windows រួមទាំងក្តារចុចនោះ មានភ្លើងគ្រប់ពណ៌ទៀតផង អាច​ឲ្យ​អ្នកប្រើប្រាស់ដូរពណ៌បានតាមចិត្តចង់ និងកំណត់កម្រិតពន្លឺក្តារចុចនោះបាន ដោយចុចប៊ូតុង Function ឲ្យជាប់ រួចចុចលេខ 2 មានន័យថា ឲ្យពន្លឺនោះនៅត្រឹម 20 ភាគរយ ឬដូរមកចុចលេខ 3 ជំនួយសលេខ 2 វិញ វានៅពន្លឺកម្រិត 30 ភាគរយ។

តួខ្លួនរបស់ក្តារចុចនេះ មានភាពរឹងមាំ ដោយវាផលិតឡើងពីអាលុយមីញ៉ូម។ ក្រុមហ៊ុននេះ ក៏មានផលិត​នូវ​ក្តារ​ចុចឥតខ្សែផងដែរ តែពួកគេចង់ផ្តោតសំខាន់លើក្តារចុចមានខ្សែ សម្រាប់ទាញយកទីផ្សារ ដែល Apple បានបញ្ឈប់ផលិត និងឈប់លក់ក្តារចុចប្រភេទនេះ។ ក្តារចុចមានខ្សែទាំង 2 ម៉ូឌែលសម្រាប់ iMac និង Windows នេះ ចាប់ផ្តើមដាក់លក់ពីពេលនេះតទៅជាមួយតម្លៃ 99 ដុល្លារ។

១ ២ ៣ ៤

សរុបមក Matias ជាក្រុមហ៊ុនផលិតសម្ភារៈកុំព្យូទ័រ ទើបតែបញ្ចេញលក់នៅក្តារចុចមានខ្សែស៊េរីថ្មី សម្រាប់​​កុំព្យទ័រ iMac និងកុំព្យូទ័រ Windows សម្រាប់តម្រូវការរបស់អ្នកប្រើប្រាស់ iMac ដែលមិន​ចង់​ប្រើប្រាស់​ក្តារ​ចុច​ឥត​ខ្សែ​របស់ Apple ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 11:13 AM, 10 January
  • ប្រភព: The verge
  • Tag: Accessories