ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    នេះជាឧបករណ៍​ពាក់​ក្បាល​តែ​អាច​ជួយ​ឲ្យ​អ្នក​ប្រើ​ស្រក​ទម្ងន់!

នេះជាឧបករណ៍​ពាក់​ក្បាល​តែ​អាច​ជួយ​ឲ្យ​អ្នក​ប្រើ​ស្រក​ទម្ងន់!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ពេលឃើញដំបូង យើង​ក៏​មាន​អារម្មណ៍​ភ្ញាក់​ផ្អើល​ដែរ ហើយ​បាន​គិត​ថា ព្រះ! បច្ចេកវិទ្យាសម័យនេះ ឈាន​ដល់​ចម្លែក​ថ្នាក់​ហ្នឹង? ពេលនេះ​ យើងបានឃើញពីឧបករណ៍មួយ សម្រាប់​អ្នក​ប្រើប្រាស់​យក​មក​ពាក់ក្បាល ដើម្បីសំរកទម្ងន់បាន។ ដោយសារវាត្រូវធ្វើការជាមួយខួរក្បាលរបស់អ្នកប្រើប្រាស់។ ការ​ប្រើប្រាស់​គឺ​ងាយស្រួល ដោយយកវាមកពាក់ពីលើក្បាល ដោយមានដុំឆក់ 2 ដែលបិតនៅពីក្រោយ​ត្រចៀក។

cover

Final 1000x150 copy

ដំនើរការរបស់វា គឺបញ្ចូនរលកចរន្តទៅកាន់ខួរក្បាលរបស់អ្នកប្រើប្រាស់។ យើងកំណត់ Settings របស់​វា​បានដល់ 10 កម្រិត តែមានគេសាកល្បង បានត្រឹមកម្រិតទី 3 គឺមានអារម្មណ៍ឈឺតិចៗ ត្រង់កន្លែង​បិត​ដុំឆក់​នៅ​ពីក្រោយត្រចៀក និងចង់ក្អួតចង្អោរតែម្តង គឺនិយាយរួមទៅមិនស្រួលខ្លួនតែម្តង ដោយសារនៅ​ពេល​គេ​សាកត្រឹមកម្រិតទី 2 មិនទាន់មានអារម្មណ៍អ្វីកើតទេ។ 

ណាមួយនេះជាបច្ចេកវិទ្យាថ្មី ដូចនេះ សម្រាប់អ្នកប្រើប្រាស់ដំបូង អាចនឹងមានអារម្មណ៍មិនល្អចំពោះវា តែបើបានប្រើប្រាស់យូរនឹងបានដឹងពីគុណសម្បត្តិរបស់វា ដោយសារក្នុងនោះ ក៏មានបច្ចេកវិទ្យាដែលមិន​ធ្វើឲ្យ​យើង​ឃ្លាន​ផងដែរ។ ម្ចាស់ក្រុមហ៊ុន Modius ដែលជាក្រុមហ៊ុនផលិតឧបករណ៍នេះឡើង បាន​និយាយ​ថា អ្នកប្រើប្រាស់គួរចំណាយពេលពាក់វា 1 ម៉ោងក្នុង 1 ថ្ងៃ ដើម្បីជួយឲ្យអ្នកស្រក​បាន​ច្រើន​ផោន។

មុនឈានដល់ការដាក់បង្ហាញនេះ ក្រុមការងារ បានសាកល្បងទៅលើអ្នកស្មគ្រចិត្តមួយក្រុម ហើយ​ពិតជា​ទទួល​បាន​លទ្ធផលល្អពិតមែន នៅពេល​ពួកគេ​បន្តប្រើប្រាស់ឧបករណ៍នេះ តែពេលដំបូង វាអាច​មិន​ទាន់ទំលាប់ដល់អ្នកប្រើប្រាស់។ ពួកគេក៏បានបញ្ជាក់ដែរថា បច្ចេកវិទ្យាដែលបានបំពាក់លើឧបករណ៍​នេះ មិនបានធ្វើឲ្យអ្នកប្រើប្រាស់ជួបគ្រោះថ្នាក់អ្វីឡើយ ដោយសារវាតាមដានចំណង់របស់ប្រើប្រាស់ផង មិនមែនធ្វើឲ្យអ្នកប្រើប្រាស់គ្មានអារម្មណ៍ឃ្លានរហូតទេ។

ឧបករណ៍នេះ ជាបចេ្ចកវិទ្យាថ្មី ដូចនេះ សម្រាប់អ្នកប្រើប្រាស់មួយចំនួន​ អាចនឹងមិនហ៊ានសាកល្បងទេ ជាពិសេសវាមានតម្លៃដល់ទៅ 499 ដុល្លារឯណោះ តែប្រសិនបើអ្នកចង់ស្អាត និងចង់សម្រកនោះ ប្រាកដ​ណាស់ ពួកគេមិនស្តាយលុយក្នុងការទិញយកទៅប្រើប្រាស់ទេ។

១

វីដេអូខាងក្រោម៖

សរុបសេចក្តីមក ក្រុមហ៊ុន Modius Health បានបញ្ចេញនូវឧបករណ៍មួយ សម្រាប់ពាក់ក្បាល និងមាន​ដុំ​ឆក់ 2 សម្រាប់បិតនៅផ្នែកខាងក្រោយនៃត្រចៀក ដើម្បីបញ្ចូនរលកចរន្តទៅកាន់ខួរក្បាល និងអាច​ធ្វើ​ឲ្យអ្នកប្រើប្រាស់គ្មានអារម្មណ៍ឃ្លាន និងតាមដានសុខភាពរបស់ពួកគេផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 10:45 AM, 10 January
  • ប្រភព: The Verge
  • Tag: Accessories