ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    ASUS បញ្ចេញកុំព្យូទ័រ All in One ដូច​ជា iMac បំពាក់​ដោយ​ស៊ី​ភីយូ ជំនាន់​ទី ៨ ទៀត​ផង!

ASUS បញ្ចេញកុំព្យូទ័រ All in One ដូច​ជា iMac បំពាក់​ដោយ​ស៊ី​ភីយូ ជំនាន់​ទី ៨ ទៀត​ផង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រសិនបើមើលទៅលើការ​ប្រើប្រាស់​កុំព្យូទ័រ All in One យើង​មិ​ន​សូវ​ជា​ឃើញ​ក្រុមហ៊ុន​កុំព្យូទ័រ​បញ្ចេញ​លក់​ច្រើន​ប៉ុន្មាន​ទេ វា​ក៏​មិន​មានភាពពេញនិយមខ្លាំងដែរ ព្រោះម៉ាស៊ីន All in One វាដូចជា​ម៉ាស៊ីន​កុំព្យូទ័រ Desktop អញ្ចឹង គ្រាន់តែវាបានច្របាច់ចូលគ្នារវាង System Unit ជាមួយនឹង Monitor ដែល​វា​ត្រូវការដោតភ្លើងជាប់ដដែល មិនអាចយកតាមខ្លួន ហើយក៏ពិបាកដូរដោះគ្រឿងបន្លាស់ដែរ មិនដូចជា Desktop ឡើង។ ប៉ុន្ដែគេស្គាល់វាច្រើនដោយសារតែម៉ាស៊ីន iMac របស់ក្រុមហ៊ុន Apple ដែល​បញ្ចេញ​មក​សម្រាប់​អ្នកនិយមទៅលើការងារឌីហ្សាញច្រើន និងកាត់វីឌីអូ ព្រោះវាចេញមក មាន​កម្លាំង​ម៉ាស៊ីន​ខ្លាំង​កប់តែម្ដង។ ប៉ុន្តែយ៉ាងណាមិញក្រុមហ៊ុនកុំព្យូទ័រដែលប្រើប្រាស់ប្រព័ន្ធ Windows ក៏នៅព្យាយាម​បញ្ចេញ​ម៉ាស៊ីន All in One របស់ខ្លួនជារៀងរាល់ឆ្នាំផងដែរ ដូចជាក្រុមហ៊ុន ASUS នេះជាដើម។  

cover

Final 1000x150 copy

នាព្រឹត្តិការណ៍ CES កាលពីម្សិលមិញក្រុមហ៊ុន ASUS បានដាក់បង្ហាញនូវម៉ាស៊ីនកុំព្យូទ័រ All in One របស់​ខ្លួន​ចំនួន ២ ម៉ូឌែលគឺ V272 និង V222។ ដោយម៉ាស៊ីន V272 ត្រូវបានវេចខ្ចប់​ជាមួយ​ម៉ាស៊ីន​លំដាប់​ខ្ពស់​ជាង និងមានអេក្រង់ល្អជាង ដោយមានអេក្រង់ទំហំ ២៧ អ៊ីងដែលបង្ហាញរូបភាពច្បាស់ ជាមួយ​នឹងកម្រិតពណ៌ sRGB ១០០% និងកម្រិតបង្ហាញ ១៧៨ ដឺក្រេ។ វាគឺជាអេក្រង់ល្អបំផុត​មួយ​សម្រាប់​ម៉ាស៊ីន All in One បែបនេះ អាចប្រជែងជាមួយនឹង iMac Pro បាន សម្រាប់ការបង្ហាញ​លើ​អេក្រង់​​របស់វានេះ។ ម៉ាស៊ីនខាងក្នុងរបស់វាវិញ វាត្រូវបានបំពាក់មកជាមួយនឹងបន្ទះ​ឈីប​ស៊ីភីយូ​ជំនាន់​ទី ៨ របស់ Intel Core i7 ដែលមាន Core ចំនួន ៤ គ្រាប់ ដែលជាកម្លាំងស៊ីភីយូខ្លាំងនៅក្នុង​ជំនាន់​ចុង​ក្រោយ​នេះ ចំណែកឯជីភីយូវិញ ក្រុមហ៊ុនបានបំពាក់មកជាមួយនឹង NVIDIA GeForce MX150 ដែល​មិន​មែនជាឈីបខ្លាំងជាងគេនោះទេ វានៅត្រឹមកម្រិតមធ្យមមួយ ដែលបានបញ្ចេញមកជំនួស GeForce 940M ជំនាន់មុន ប៉ុន្តែវាខ្លាំងជាងប្រមាណ ៦០% បើតាមការអះអាងពីក្រុមហ៊ុន NVIDIA។ យ៉ាងណា​គួរ​ឱ្យស្ដាយ ដោយក្រុមហ៊ុនមិនទាន់បានបញ្ចាក់ច្បាស់អំពីទំហំរ៉េម ដែលវាអាចដាក់បានប៉ុន្មាននៅ​ឡើយ​​ទេ បើតាមការស្មានវាអាចនឹងមាន Slot ដាក់រ៉េមចំនួន ២ ដែលទ្រទ្រង់រ៉េមបានដល់ 32GB។

1

ចំណែកឯម៉ាស៊ីន V222 វិញគឺស្ថិតនៅក្នុងលំដាប់បង្គួរមួយ ដែលបំពាក់អេក្រង់ទំហំ ២២ អ៊ីង​ដែល​មាន​កម្រិត​បង្ហាញ Full HD ដូចជា​ម៉ាស៊ីន All in One ទូទៅ​ទៀត​ដែរ ប៉ុន្ដែ​សម្រាប់​លក្ខណៈ​សម្បត្តិនៅ​ក្នុង​របស់​វា​ក្រុមហ៊ុននៅមិនទាន់បានបង្ហើបប្រាប់នៅឡើយទេ ដោយគ្រាន់តែបង្ហាញថាវាមានរន្ធ USB 3.0 ទាំងអស់តែ​ម្តងចំនួន ៤ Port និងមានរន្ធ HDMI សម្រាប់ Display ទៅម៉ូនីទ័រ​ខាង​ក្រៅ​បាន​មួយ​ថែម​ទៀត​ផង​ដែរ។

2

អញ្ចឹងនេះគឺជាម៉ាស៊ីន AiO ដែលក្រុមហ៊ុន ASUS បានដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ CES កាលពី​ម្សិល​មិញនេះ ដែលឃើញថាវាមានលក្ខណៈសម្បត្តិល្អប្រសើរច្រើនសម្រាប់​ឱ្យស្ថាប័នទូទៅជាវយកទៅ​ដាក់​ឱ្យបុគ្គលិកប្រើប្រាស់ ឬក៏សាលារៀនដាក់នៅក្នុងបន្ទប់អនុវត្ដកុំព្យូទ័រជាដើម។ ប៉ុន្ដែគួរឱ្យសោក​ស្តាយ​ដែលក្រុមហ៊ុនមិនទាន់បញ្ចាក់អំពីនៅថ្ងៃប្រកាសដាក់លក់ និងតម្លៃរបស់វានៅឡើយ អញ្ចឹងប្រសិន​បើ​មានពត៌មានបន្ថែមពីវា ខេមបូរីផត នឹងជម្រាបជួនដំណឹងបន្ថែមទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 9:51 AM, 10 January
  • ប្រភព: Engadget
  • Tag: កុំព្យូទ័រ