ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ស្មាតហ្វូន​ដំបូង​ដែល​មាន​ទ្រនាប់​ស្គេន​ម្រាម​ដៃ​ក្រោម​អេក្រង់​បាន​បង្ហាញ​រូបរាង​ពិត!

ស្មាតហ្វូន​ដំបូង​ដែល​មាន​ទ្រនាប់​ស្គេន​ម្រាម​ដៃ​ក្រោម​អេក្រង់​បាន​បង្ហាញ​រូបរាង​ពិត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះពិតជារីកចម្រើនមួយដ៏ធំសម្រាប់ក្រុមហ៊ុនចិន Vivo ដែលបានក្លាយ​ជាក្រុម​ហ៊ុន​ផលិត​ស្មាត​ហ្វូន​ដំបូង​គេ​បង្អស់ ដែល​ប្រើប្រាស់​បច្ចេក​វិទ្យា​ស្គេនម្រាមដៃក្រោមកញ្ចក់អេក្រង់របស់ស្មាតហ្វូន ដូច្នេះអ្នក​ប្រើ​ប្រាស់​​នឹង​មិនឃើញទ្រនាប់ស្គេនម្រាមដៃនៅក្រោមប៊ូតុង Home ឬនៅផ្នែកខាងក្រោយទៀតទេ គឺពេល​នេះ វានៅក្រោមអេក្រង់វិញ ហើយអ្នកប្រើប្រាស់ក៏អាចធ្វើការស្គេននៅលើអេក្រង់នោះតែម្តង។

cover

Final 1000x150 copy

កាលពីកន្លងមក មានពត៌មានមួយចំនួនបានរៀបរាប់ពីបច្ចេកវិទ្យាដែលមានក្រុមហ៊ុន Samsung និង Vivo កំពុងតែអភិវឌ្ឍន៍ ហើយក៏គេរំពឹងថា Apple នឹងប្រើប្រាស់បច្ចេកវិទ្យាលើស្មាតហ្វូនរបស់គេដែរ តែពេលនេះ ប្រវត្តិសាស្រ្តនៃពិភពបច្ចេកវិទ្យា បានចារឈ្មោះក្រុមហ៊ុន Vivo ហើយ ដែលជា​ក្រុមហ៊ុន​ប្រើប្រាស់​បច្ចេកវិទ្យានេះមុនគេនៅលើស្មាតហ្វូនរបស់ពួកគេ។

Vivo ទើបតែបានដាក់បង្ហាញនូវស្មាតហ្វូននេះ ក្នុងព្រឹត្តិការណ៍ CES ។ ក្រុមហ៊ុននេះ បានបង្ហាញ​ពី​បច្ចេក​វិទ្យា Synaptics optical sensor ដែលពួកគេសិក្សា និងអភិវឌ្ឍន៍អស់រយៈពេលច្រើនឆ្នាំ។ បច្ចេកវិទ្យាបានតែប្រើប្រាស់ជាមួយកញ្ចក់ OLED និងកញ្ចក់ Super AMOLED ដែលមានគុណ​ភាព​ខ្ពស់ ហើយកញ្ចក់ LCD មិនអាចប្រើប្រាស់ជាមួយបច្ចេកវិទ្យាស្គេនក្រោមអេក្រង់នេះបានទេ។

1

ចំពោះស្មាតហ្វូនដែលពួកគេបានបង្ហាញវត្តមានជាមួយបច្ចេកវិទ្យាស្គេនម្រាមដៃប្រភេទថ្មីនេះ Vivo មិនទាន់បានដាក់ឈ្មោះឲ្យវានៅឡើយទេ តែយើងអាចឃើញរូបរាងពិតរបស់វា ជាមួយអេក្រង់ទំហំ 6 អ៊ីញ ពិតជាស្រដៀងទៅនឹង OnePlus 5T ដោយសារតែ ក្រុមហ៊ុននេះជាសាច់ញាតិ និងក្រុមហ៊ុន OnePlus ។

វីដេអូខាងក្រោម៖

សរុបសេចក្តីមក Vivo ទើបតែបានដាក់បង្ហាញនូវស្មាតហ្វូនដំបូង ដែលប្រើប្រាស់​បច្ចេក​វិទ្យាស្គេនម្រាម​ដៃនៅក្រោមអេក្រង់ ជាមួយរូបរាងស្រដៀងទៅនឹង OnePlus 5T តែពួកគេមិនបានប្រាប់ពីឈ្មោះរបស់វា និងកំលាំងម៉ាស៊ីននៅឡើយទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 9:26 AM, 10 January
  • ប្រភព: The Verge
  • Tag: ទូរស័ព្ទ