ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    កូន​បាស SONY ស៊េរី 2018 កែ​ប្រែ​មុខ​មាត់​ថ្មី កាន់​តែ​ទំនើប​ជាងមុន

កូន​បាស SONY ស៊េរី 2018 កែ​ប្រែ​មុខ​មាត់​ថ្មី កាន់​តែ​ទំនើប​ជាងមុន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កូនបាសបំពងសម្លេងគ្មានខ្សែ ដែលយើងអាចយកតាមខ្លួនបាន ក្នុងខ្សែស្រឡាយ MDR ដែលល្បីល្បាញ ប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបាន SONY ធ្វើការកែប្រែមុខមាត់ ឲ្យកាន់តែប្រសើរ ជាងមុនហើយ។ សម្រាប់ប្រិយមិត្ត កំពុងស្វែងរកទិញកូនបាស ដែលមានគុណភាព ផលិតខ្ពស់ ពិសេសមាន គុណភាពសម្លេងល្អ អមមកជាមួយនឹង មុខងារទំនើបៗ អាចរង់ចាំទិញកូនបាស ទើបនឹងបង្ហាញខ្លួន ក្នុងព្រឹត្តិការណ៍ CES ឆ្នាំ 2018 នេះបាន។

1

Final 1000x150 copy

ឆ្នាំនេះកូនបាសវ័យឆ្លាតស៊េរី MDR របស់ SONY ក្នុងខ្សែស្រឡាយ Extra Bass បានបង្ហាញខ្លួនចំនួន 3 ម៉ូឌែលដូចជា៖

  • SRS-XB41
  • SRS-XB31
  • SRS-XB21

SONY បានលើកឡើងថាកូនបាសថ្មីៗទាំង 3 ស៊េរីនេះបាននាំយកមកនូវមុខងារពិសេសថ្មី មួយមានឈ្មោះហៅថា 3D ដែលវានឹងផ្ដល់នូវ បទពិសោធន៍ថ្មីជុំវិញការ ស្ដាប់តន្ត្រីជាមួយកូនបាស ដ៏គួរឲ្យស្រលាញ់ទាំង 3 ស៊េរីនេះ។ មិនតែប៉ុណ្ណោះ វាក៏មានមុខងារបន្ថែមថ្មីគឺ LIVE SOUND Mode ដែលនឹងធ្វើឲ្យវាបញ្ចេញ សម្លេងកាន់តែប្រសើរ នៅពេលស្ដាប់នៅក្រៅ (Outdoor)។

2 3

ទាំង 3 ម៉ូឌែលខាងលើមិនមានរូបរាង និងសមត្ថភាពដូចគ្នានោះទេដោយម៉ូឌែល XB41 គឺជាម៉ូឌែលកប់ជាងគេ មានភ្លើងពណ៌ និងភ្លើងហ្វា សម្រាប់កម្ដនៅ ពេលចាក់តន្ត្រី ចំនែក XB31 វិញមានរចនាបថ ស្រដៀង មានភ្លើង RGB ចម្រុះពណ៌ តែពុំមានភ្លើងហ្វា ជំនួយឡើយ។ ចុងក្រោយគេ XB21 ជាសិស្សប្អូនគេវិញ ពុំមានភ្លើងពណ៌ RGB បន្ថែមឡើយ គ្រាន់តែមានភ្លើងពណ៌ ធម្មតាប៉ុណ្ណោះ ដូចទៅនឹងស៊េរីចេញឆ្នាំ ទៅមិញអញ្ចឹងដែរ។ យ៉ាងណាក៏ដោយ SONY នៅតែរក្សាមុខងារ Extra Bass ឲ្យនៅដដែល គឺម្ចាស់របស់កូន Speaker ទាំង 3 នេះនឹងទទួលបាន សម្លេងបាសធ្ងន់ បុកមិនបែក ពិសេសកាន់តែល្អ សម្រាប់អ្នកចូលចិត្ត ស្ដាប់តន្ត្រីពពួក EDM និង Hip Hop។

4

ម្ចាស់របស់ Speaker ទាំង 3 នេះអាចភ្ជាប់វាចូលគ្នា ដើម្បីចាក់តន្ត្រីស្ដាប់ក្នុងពេលតែមួយ បានតាមមុខងារ Party Booster ធ្វើឲ្យការស្ដាប់តន្ត្រីឈាន ដល់កម្រិតមួយទៀត ជាមួយសម្លេងខ្លាំង។ យើងមិនត្រឹមតែ អាចស្ដាប់វានៅកន្លែង ទូទៅនោះទេ យើងអាចយកវាចាក់ស្ដាប់ ក្បែរអាងទឹក ទឺកជ្រោះ ឬទឹកសមុទ្របាន ព្រោះវាមានអាវក្រោះ ការពារទឹក និងធូលីរួចជាស្រេច ជាមួយនឹងកម្លាំងថ្ម អាចប្រើបាន 24 ម៉ោង នេះដោយយោងតាមការ អះអាងពីក្រុមហ៊ុន SONY ផ្ទាល់។ សម្រាប់តម្លៃគឺ 249$ សម្រាប់ XB41, 149$ សម្រាប់ XB31 និង 99$ សម្រាប់ XB31 មាន 5 ពណ៌ សម្រាប់ជ្រើសរើស គ្រោងនឹងចេញ លក់នាប៉ុន្មានខែ ខាងមុខនេះ ហើយក៏នឹងមក ដល់ស្រុកខ្មែរយើងឆាប់ៗ នេះផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Ti
  • 8:14 AM, 10 January
  • ប្រភព: Slash Gear
  • Tag: Accessories