ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    ThinkVision X1 ម៉ូនីទ័រ​កម្រិត 4K អេក្រង់​ច្បាស់​របស់ Lenovo បង្ហាញ​ខ្លួនហើយ

ThinkVision X1 ម៉ូនីទ័រ​កម្រិត 4K អេក្រង់​ច្បាស់​របស់ Lenovo បង្ហាញ​ខ្លួនហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្នុងព្រឹត្តិការណ៍ CES នាឆ្នាំ 2018 នេះក៏មិនខុសពីឆ្នាំទៅមិញដែរ ដោយក្រុមហ៊ុន Lenovo បាននាំយកផលិតផល ជាច្រើនរបស់ខ្លួន ទៅតាំងបង្ហាញ និងប្រកាសចេញជាផ្លូវការ ជាមួយក្រុមហ៊ុនយក្ស ផ្សេងៗទៀតដែរ ដោយក្នុងនោះផលិតផល កុំព្យូទ័រដែលចេញនាដើមឆ្នាំ 2018 នេះមានដល់ទៅ 5 ម៉ូឌែល។ ជាក់ស្ដែងនៅក្នុងនោះ Lenovo បានបញ្ចេញម៉ូនីទ័រ ស៊េរីថ្មីរបស់ខ្លួនមួយ ដែលត្រូវបានរចនាឡើង យ៉ាងពិសេសសម្រាប់ មនុស្សសម័យថ្មី ត្រូវការកុំព្យូទ័ររាងស្អាត អេក្រង់ធំ និងគែមខ្លី ធ្វើឲ្យមើលទៅ ពេញភ្នែក ជាមួយនឹង អេក្រង់ធំទំហំ 27 អ៊ីញ។

1

Final 1000x150 copy

ThinkVision X1 ម៉ូនីទ័រមានសមត្ថភាពបង្ហាញរូបភាពក្នុងកម្រិត 4K ឬស្មើនឹង 3840 x 2160p ដែលអាចបង្ហាញពណ៌ ដិតបានល្អក្នុងកម្រិត sRGB ដល់ទៅ 99% អមមកជាមួយនឹង បន្ទះកញ្ចក់ IPS ពពួក Anti-Glare ធ្វើឲ្យ ThinkVision X1 ស៊េរី 2018 នេះបង្ហាញពណ៌ដិត បានស្រស់ល្អ មិនចាញ់កំពូលម៉ូនីទ័រ កម្រិត 4K របស់ក្រុមហ៊ុន ផ្សេងៗទៀតឡើយ។ ម៉ូនីទ័រនេះមានកម្រិត Contrast Ratio 1000:1 និងមានកម្រិតពន្លឺ Brightness 350nit សាកសមសម្រាប់ការ ប្រើប្រាស់ក្នុងគេហដ្ឋាន ឬកន្លែងការងារ ដោយ វាបង្កើតឡើងសម្រាប់ការ ប្រើប្រាស់ទូទៅ មិនមែនសម្រាប់លេង ហ្គេមនោះទេ តែអ្នកលេងហ្គេមក៏អាច លេងនៅលើអេក្រង់ធំ នេះដែរ គ្រាន់តែវាមិនល្អដូច លេងនៅលើ Gaming Monitor តម្លៃប្រហាក់ប្រហែលវា។

2

ដើម្បីប្រើប្រាស់ ThinkVision X1 គឺងាយស្រួល ដោយយើងអាចភ្ជាប់ តាមរយៈរន្ធ Thunderbolt 3 មួយខ្សែជាការស្រេច ដោយវាមានដល់ទៅ 3 ខ្សែ មានន័យថាយើង អាចភ្ជាប់ម៉ាស៊ីន 3 គ្រឿង ទៅកាន់ម៉ូនីទ័រនេះ មួយបាន។ មិនតែប៉ុណ្ណោះ យើងអាចភ្ជាប់តាម រយៈរន្ធ DisplayPort 1.2 និង HDMI 2.0 ក៏បាន តាមការប្រើប្រាស់ ជាក់ស្ដែង ពិសេស Lenovo បានបង្កប់មក ជាមួយនឹងរន្ធ USB 3.0 ប្រភេទ A និង C មកជាមួយថែមទៀត សម្រាប់សម្រួលទៅដល់ការ ប្រើប្រាស់ផ្សេងៗ និងរន្ធដោតកាស 3.5mm មួយ។ ចុងក្រោយគេ ដែលធ្វើឲ្យ ThinkVision X1 លេចធ្លោគឺ Webcam ដែលអាចកាច់ បត់បែនបាន ដែល Lenovo ហៅវាថា Motor Camera អាចធ្វើការថតរូប និងវីដេអូបានច្បាស់ តែមិនច្បាស់ដល់ កាមេរ៉ាស្មាតហ្វូនឡើយ។

3 4 5

ម៉ូនីទ័រនេះអាចនិយាយបានថាវាល្អសម្រាប់អ្នកឌីហ្សាញតិចតួច ឬអ្នកកាត់ត Effect ដែលចង់បានម៉ូនីទ័រមាន អេក្រង់ច្បាស់ ដែលបង្ហាញពណ៌ ដិតបានល្អ និងមើលយូរមិនឈឺ ឬស្រវាំងភ្នែក ជាដើម។ ThinkVision X1 នឹងចេញលក់ ក្នុងទីផ្សារនាខែ នេះតែម្ដង ក្នុងតម្លៃ 799$ សម្រាប់ទីផ្សារអន្តរជាតិ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Ti
  • 8:04 AM, 10 January
  • ប្រភព: Slash Gear
  • Tag: កុំព្យូទ័រ