ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    កាត់ Android បន្តិច កាត់ iPhone X បន្តិច ថែម​ទាំង​មាន​ស្កេន​ក្រយ៉ៅ​ដៃ​លើ​កញ្ចក់​អេក្រង់​ទៀត!

កាត់ Android បន្តិច កាត់ iPhone X បន្តិច ថែម​ទាំង​មាន​ស្កេន​ក្រយ៉ៅ​ដៃ​លើ​កញ្ចក់​អេក្រង់​ទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ជាទូទៅក្រុមហ៊ុន ដែលនៅរង់ចាំចម្លងស្តាយ តាមក្រុមហ៊ុនធំៗ គឺប្រាកដជាបានមេដៃ ទៅដល់ក្រុមហ៊ុននៅស្រុកចិនហើយ ខ្លះចម្លងស្ទើរ ដូចទាំងស្រុង ខ្លះក៏ចម្លងយក តិចៗប៉ុណ្ណោះ ព្រោះខ្លាចគេប្ដឹង អស់លុយរាប់លាន ក៏ថាបាន។ ក្នុងនោះទូរស័ព្ទម៉ាក Doogee ជាក្រុមហ៊ុនផលិត ស្មាតហ្វូនវ័យក្មេង បានកំពុងធ្វើឲ្យទីផ្សារ Android និង iPhone រួមបញ្ចូលគ្នាហើយ ជុំវិញរូបរាងបែកធ្លាយ នៃស្មាតហ្វូនស៊េរីថ្មី ដែលប្រភព ព័ត៌មានចេញផ្សាយថា នឹងត្រៀមចេញលក់ ក្នុងទីផ្សារឆាប់ៗ ខាងមុខនេះ។

1

Final 1000x150 copy

ស្មាតហ្វូន ដែលខ្ញុំមើលទៅដូចជាការសម្លងរូបរាងរចនាបថនៃស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung និង iPhone X របស់ Apple ខាងលើនេះមានឈ្មោះថា V ឬហៅពេញថា Doogee V ដែលត្រូវបានបែកធ្លាយតាម រយៈបណ្ដាញសង្គម Twitter។ វាបានកំពុងទទួលបាន ការចាប់អារម្មណ៍ខ្លាំងពី សំណាក់អ្នកប្រើប្រាស់ទូទៅ ព្រោះរចនាបថរបស់វា មានភាពទាក់ទាញ អេក្រង់ស៊េរីថ្មីខ្នាត 18:9 ពិសេសនោះ គឺវាមានបង្កប់ មកជាមួយនូវសេនស័រ ស្កេនក្រយ៉ៅដៃ នៅលើផ្ទៃអេក្រង់រួច ជាស្រេចថែមទៀត ដោយម្ចាស់ របស់វាគ្រាន់តែ ដាក់ម្រាមដៃលើ អេក្រង់នឹងអាចស្កេន ក្រយ៉ៅដៃបានយ៉ាងស្រួល។

2

ជាងនេះទៅទៀត Doogee V មានតួខ្លួនប្រណិត គែមលោហៈ ហើយផ្ទៃខាងក្រោយ អាចជាជ័រ ឬកញ្ចក់ អាចថាវាអាច នឹងមានអាវក្រោះ ការពារទឹក និងធូលីទៀតក៏ថាបាន បើទោះបីជាប្រភព ព័ត៌មានពុំបានបញ្ជាក់ក្ដី តែវាពិតជា ទំនងម្យ៉ាងដែរ ដោយកាមេរ៉ា មានដល់ទៅ 2 គ្រាប់ ស្រដៀងទៅនឹង កាមេរ៉ាក្រោយរបស់ S9 Plus ត្រៀមចេញនាដើមឆ្នាំនេះ ក៏ដូចជាប្រើប្រាស់ឌុយ USB C ថែមទៀត។ នេះគ្រាន់តែជារូបរាង បែកធ្លាយប៉ុណ្ណោះ សម្រាប់កម្លាំងម៉ាស៊ីនវិញ វាអាចនឹងប្រើឈីប MediaTek Helio P40 អមមកជាមួយ RAM 6GB និងអង្គផ្ទុកទិន្នន័យ 128GB។

3

បើ Doogee V ពិតជាកើតមានឡើងមែននោះ វានឹងបង្ហាញខ្លួនចុងខែមេសា ឬដើមខែឧសភា ឆ្នាំ 2018 នេះផ្ទាល់តែម្ដង ជាមួយនឹងតម្លៃធូរថ្លែ មែនទែនចន្លោះពី 300-350$ ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ខេមបូរីផត សូមបញ្ជាក់ផងដែរថា នេះគ្រាន់តែជាព័ត៌មាន បែកធ្លាយប៉ុណ្ណោះ ណាយ៉ាងណា យើងនឹងចេញផ្សាយ ជាបន្តទៀតជុំវិញ ដំណឹងថ្មីរបស់ Doogee V ថ្មីនេះ!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Ti
  • 7:58 AM, 10 January
  • ប្រភព: Techno Buffalo
  • Tag: ទូរស័ព្ទ