ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Xiaomi បញ្ចេញ​លក់​ទែម៉ូម៉ែត្រ​ឆ្លាត​វៃ​សម្រាប់​មិត្ត​នារី មាន​តម្លៃ​ខ្ទង់ ២០ ដុល្លារ​ប៉ុណ្ណោះ!

Xiaomi បញ្ចេញ​លក់​ទែម៉ូម៉ែត្រ​ឆ្លាត​វៃ​សម្រាប់​មិត្ត​នារី មាន​តម្លៃ​ខ្ទង់ ២០ ដុល្លារ​ប៉ុណ្ណោះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុនអេឡិចត្រូនិចយក្សរបស់ប្រទេសចិន Xiaomi នេះមានចំនេះដឹងច្រើនមែនទែន ទៅលើការរស់នៅប្រចាំថ្ងៃ របស់យើង និងផ្នែកអេឡិចត្រូនិច ដោយគេបានបង្កើត ផលិតផលជាច្រើន ដើម្បីកែប្រែការរស់នៅ របស់យើងឱ្យដូចជាមនុស្ស ដែលរស់នៅក្នុង ពិភពអេឡិចត្រូនិច ហើយផលិតផល របស់គេមានគុណភាព និងតម្លៃសមរម្យទៀត។ កន្លងមកនេះ យើងបានឃើញឧបករណ៍ ប្រើប្រាស់តូចៗរបស់ Xiaomi ដូចជា ច្រាស់ដុសធ្មេញ, ប៊ិច, អំពូលភ្លើង, Router, ដុំបំបែក USB, បំពង់បឺតខ្យល់ ។ល។ ហើយថ្មីនេះក្រុមហ៊ុន ក៏បានបង្ហាញនូវផលិតផលទី ១៤៧ របស់ខ្លួន គឺទែម៉ូម៉ែត្រវៃឆ្លាត សម្រាប់មិត្ដនារី សម្រាប់តាមដាន សុខភាពប្រចាំថ្ងៃ របស់គេ។

cover

Final 1000x150 copy

ទែម៉ូមែត្រនេះ មានរូបរាងតូចដូចជាទែម៉ូមែត្រដែលយើងបានឃើញជាច្រើនមកហើយ វាមានរូបរាងតូចដូចជាប៊ិចអញ្ចឹង ដែលមានស៊េនស័រ នៅខាងចុង ហើយយើងអាចមើលរង្វាស់ ស៊ីតុណ្ហភាពនៅលើ អេក្រង់បង្ហាញលេខ Analog-Digital នោះបាន។ ស៊េនស័ររបស់វា អាចស្គាល់សីតុណ្ហភាព បានប្រែប្រួលបានចាប់ពី 0.០៥ អង្សារសេ ឡើងទៅ ហើយរបៀបប្រើប្រាស់ របស់វាក៏ងាយស្រួលដែរ គឺគ្រាន់តែដាក់ទែម៉ូមែត្រនេះ នៅក្រោមអណ្ដាត វានឹងចាប់សម្គាល់ សីតុណ្ហភាពនៅក្នុងខ្លួន របស់អ្នក ហើយនិងតាមដាននូវរាល់ វដ្ដរបស់អ្នក ដូចជារដូវ ជាដើម ដើម្បីឱ្យអ្នកដឹងអំពី ពត៌មាននៃការ មានផ្ទៃពោះ និងសុខភាពទូទៅរបស់។ ឧបករណ៍នេះវាឆ្លាត ដោយសារអ្នកវាអាចស្គាល់ ជាមួយស្មាតហ្វូនរបស់យើង ដូចនេះយើងប្រើប្រាស់ដើម្បី Alert ដំណឹងទូទៅ នៅពេលដែលរាងកាយ របស់អ្នកមានការប្រែប្រួល។

1

Xiaomi បានដាក់ឱ្យកុម្ម៉ង់ឧបករណ៍នេះទុកហើយ ដែលវានឹងចេញលក់ជាផ្លូវការ នៅក្នុងថ្ងៃទី ៣១ មករា ២០១៨ ខាងមុខនេះ ដែលតម្លៃរបស់វា សមរម្យមែនទែន ត្រឹមតែ ១២៩ យ័ន ឬប្រហែល ២០ ដុល្លារប៉ុណ្ណោះ។ សរុបមក នេះគឺជាឧបករណ៍ប្រើប្រាស់ដ៏ល្អ ដែលមិត្តនារីគួរតែមាន ប្រើប្រាស់ ដើម្បីតាមដានសុខភាព ប្រចាំរបស់គេ ព្រោះវាមាន ភាពវៃឆ្លាត និងតម្លៃសមរម្យផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 4:26 PM, 09 January
  • ប្រភព: Gizmo China
  • Tag: Accessories