ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ឧបករណ៍​ឆ្លាត​វៃ​សម្រាប់​ការពារ​សុវត្ថិភាព​ក្នុង​ផ្ទះ​ដ៏ទំនើប បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ CES 2018

ឧបករណ៍​ឆ្លាត​វៃ​សម្រាប់​ការពារ​សុវត្ថិភាព​ក្នុង​ផ្ទះ​ដ៏ទំនើប បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ CES 2018

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

យើងធ្លាប់តែឃើញ ឧបករណ៍​ឆ្លាតវៃ ដែល​មាន តែ​មុខ​ងារ​មួយ ដាច់​ដោយ​ឡែក​ផ្សេងៗ​គ្នា ហើយ​ផ្សេងៗ​ទៀត មាន​យ៉ាង​ច្រើន 3 ក្នុង 1។ ក៏​ប៉ុន្តែ​សម្រាប់ ឧបករណ៍​មួយ​នេះ​វិញ វា​ពិត​ជាឆ្លាតវៃ មែនទែន មិន​តែ​ប៉ុណ្ណោះ វាក៏សំបូរទៅដោយ មុខងារឆ្លាតវៃ ពិសេសៗ បូកបញ្ចូលគ្នា ជាច្រើនផងដែរ ដែលរួមមានដូចជា កាមេរ៉ា​សុវត្ថិភាព 1080p, កាមេរ៉ាថតសម្លេង, ភ្លើងហ្វា, កណ្តឹង និងមុខងារការពារ មិនជ្រាបទឹក ដែល​យើង អាចប្រើប្រាស់ បានទាំងនៅក្នុងផ្ទះ និងបំពាក់ នៅខាងក្រៅផ្ទះ។

Cover

Final 1000x150 copy

ឧបករណ៍នេះ មានឈ្មោះថា Ring ហើយបន្ថែមពីលើ មុខងារខាងលើនេះ វាក៏ពឹងផ្អែក ទៅលើ សែនស័រ​សំគាល់​ចលនា (Motion Sensor) ផងដែរ សម្រាប់ចាប់យក នូវសកម្មភាព ផ្សេងៗ និងបើកដំណើរការ នូវ​មុខងារណាមួយ។ ឧទាហរណ៍ ដូចជាការចាប់យកនូវ សកម្មភាពអំពី ការដើរចូលរបស់នរណាម្នាក់ មកកាន់​បរិវេណ ដែល Ring អាចចាប់បាន ហើយវានឹងបាញ់ភ្លើងអំពូល (ពេលយប់) ដោយស្វ័យ​ប្រវត្តិ​តែ​ម្តង។ វាក៏មានលក្ខណៈពិសេស ផ្សេងៗជាច្រើនទៀត ដែលអាចស្វែងយល់បន្ថែម នៅក្នុង​វីដេអូខាង​ក្រោម​នេះ៖

Ring ត្រូវបានប្រកាស នៅក្នុងព្រឹត្តិការណ៍ CES 2018 ជាមួយនឹងតម្លៃ 199$ តែមិនទាន់ដឹងថា វានឹង​ដាក់​លក់ នៅថ្ងៃខែណានោះទេ។ ពាក្យចចាមអារ៉ាមខ្លះ ថាវានឹងមានលក់ នៅរដូវផ្ការីកខាងមុខនេះ ដែល​អាច​ចាប់ពីចន្លោះពាក់កណ្តាលខែ 3 ទៅដល់ពាក់កណ្តាលខែ 6។ សម្រាប់អ្នក តើយល់យ៉ាងណាដែរ ចំពោះឧបករណ៍ឆ្លាតវៃ ដ៏ទំនើបមួយនេះ?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Mai
  • 4:09 PM, 09 January
  • ប្រភព: Engadget
  • Tag: Accessories