ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    អាចទេ​ដែល iPhone SE ជំនាន់​ថ្មី​របស់ Apple មាន​​ខ្នង​​ខាង​​ក្រោយ​​ជា​​កញ្ចក់ និង សាកថ្ម​​ដោយ​​ឥត​ខ្សែ​បាននោះ!

អាចទេ​ដែល iPhone SE ជំនាន់​ថ្មី​របស់ Apple មាន​​ខ្នង​​ខាង​​ក្រោយ​​ជា​​កញ្ចក់ និង សាកថ្ម​​ដោយ​​ឥត​ខ្សែ​បាននោះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បើនិយាយពីស៊េរី​ iPhone ដែល​មាន​រូប​រាង និង រចនាបថ​ទាក់​ទាញ ហើយ​មាន​លក្ខណៈ​សម្បត្តិគួរ​អោយ​ចាប់​អារម្មណ៍​ដំបូង​គេ​នោះ​គឺ iPhone 5s ព្រោះ​ថា​ស្មាត​ហ្វូន​មួយនេះ មានរំលេច 2 ពណ៌​ចែក​ដាច់​ពីគ្នា, មានទ្រនាប់ស្គេនម្រាមដៃដំបូងគេ, គុណភាពខ្លាំងជាងស៊េរីមុនៗ និង មានរូបរាងតូចល្មមស្រួល​កាន់​ថែមទៀតផង។​ តំណរក្រោយមកនៅក្នុងឆ្នាំ 2016 Apple ក៏បាន​បញ្ចេញ​នូវ​ស្មាត​ហ្វូន​អេក្រង់ទំហំ 4 អ៊ីញ ដែល​មាន​រូបរាង​ទាំងខាងក្រោយ និង ស៊ុមព័ទ្ធជុំវិញដូច​ទៅ​នឹង iPhone 5s បេះ​បិទ ដោយ​មាន​ឈ្មោះ​ហៅ​​ថា iPhone SE វិញ ជាមួយកំលាំងម៉ាស៊ីនខ្លាំងស្មើនឹង iPhone 6s រួម​ទាំង​សមត្ថភាព​កាមេរ៉ា​ផង​ដែរ។

Cover

Final 1000x150 copy

យ៉ាងណា មកទល់ពេលនេះ ក៏មានពត៌មានចចាអារ៉ាមជាច្រើនបានចុះផ្សាយថា Apple នឹងនៅ​តែ​បន្ត​ចេញ​ជំនាន់ទី 2 នៃ iPhone SE នេះ នៅក្នុងឆ្នាំនេះ ហើយមានអេក្រង់ខាងមុនដូចទៅនឹង iPhone X អញ្ចឹង​ដែរ។ ហើយសម្រាប់ថ្ងៃនេះ នៅលើគេហទំព័រ Weibo របស់ប្រទេសចិន មានបុគ្គលម្នាក់​បាន​បង្ហោះ​រូបភាព ដែលបង្ហាញពីការវិលត្រឡប់មកវិញនៃ iPhone SE ជំនាន់ទី 2 តាមរយៈរូបភាព​ដូច​ខាង​ក្រោមនេះ  ដោយបង្ហាញអោយឃើញថា ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ ត្រូវបានធ្វើឡើងពីកញ្ចក់​ដូចទៅ​នឹង iPhone 8, 8 Plus និង iPhone X ហើយក៏មានបច្ចេកវិទ្យាអាច​សាកថ្មបាន​ដោយ​ឥតខ្សែ​ផងដែរ។

Pic 3

ម្យ៉ាងវិញទៀត ពាក្យចចាមអារ៉ាមមួយនេះ បាននិយាយបន្ថែមទៀតថា iPhone SE ជំនាន់ទី 2 មាន​អេក្រង់​​ទំហំ 4.2 អ៊ីង, វាបំពាក់នូវ CPU  ប្រភេទ quad-core ដំណើរការដោយបន្ទះឈីប A10 Fusion ដែល​មានដាក់អោយប្រើនៅលើ  iPhone 7 ផងដែរ។ ស្មាតហ្វូននេះ មាន RAM ទំហំ 2GB ហើយ​ចំណែក​អង្គផ្ទុកទិន្នន័យវិញ វានឹងមាន 2 ទំហំសម្រាប់ជ្រើសរើសគឺ ទំហំ 32GB និង មួយទៀតទំហំ 128GB​។ វាមានកាមេរ៉ាខាងមុខទំហំ 5MP និង កាមេរ៉ាខាងក្រោយទំហំ 12MP អមជាមួយភ្លើង Flash មួយគ្រាប់នៅផ្នែកខាងក្រោមកាមេរ៉ា។

Pic 1 Pic 2

iPhone SE ជំនាន់ទី 2 អាចនឹងមានថាមពលថ្មទំហំ 1700mAh ធំជាង iPhone SE ជំនាន់មុនបន្តិច។ ស្មាតហ្វូននេះ អាចនឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 11.x ចេញពីប្រអប់ផងដែរ។ សម្រាប់ iPhone SE ជំនាន់ថ្មីនេះ Apple ប្រហែលជានឹងដាក់លក់ក្នុងតម្លៃខ្ទង់ 400 ដុល្លារ ប៉ុន្តែទោះ​បី​ជា​យ៉ាងណា អ្វីដែលបានលើកឡើងពីខាងលើ ក៏មិនទាន់អាចអោយជឿបាន នៅឡើយដែរ ដូច្នេះមាន​តែ​បន្តរ​ង់ចាំ ប្រភពផ្លូវការពី Apple តែម្តងទើបអស់ចិត្ត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 4:00 PM, 09 January
  • ប្រភព: Phone Arena
  • Tag: ទូរស័ព្ទ