ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Samsung Galaxy J2 Pro (2018) បង្ហាញ​វត្ត​មាន​ជា​ផ្លូវ​ការ!

Samsung Galaxy J2 Pro (2018) បង្ហាញ​វត្ត​មាន​ជា​ផ្លូវ​ការ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីកន្លង យើងបានឃើញពត៌មាន​បែកធ្លាយ​ដែល​ទាក់​ទង​នឹង​ស្មាត​ហ្វូន​នេះ ហើយ​ក៏​មាន​គេ​ឃើញ​ស្មាត​ហ្វូន​នេះ លេចរូបរាងពិតលើគេហទំព័រផ្លូវការរបស់ Samsung ផងដែរ តែត្រូវបានគេលុបទៅវិញ ទើប​ម​កដល់ពេលនេះ ស្មាតហ្វូននេះ ត្រូវបានណែនាំខ្លួនស្ងាត់ៗ ជាផ្លូវការ ប៉ុន្តែវាមិនបានបង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ CES ទេ។

cover

Final 1000x150 copy

នេះជាស្មាតហ្វូនធុនមធ្យម ដូចនេះគេមិនសូវខ្វល់ខ្វាយពីលក្ខណៈសម្បត្តិរបស់វាទេ ភាគច្រើនគេទិញ​យក​វា​ទៅប្រើប្រាស់ គ្រាន់សម្រាប់តែខល និងប្រើប្រាស់កម្មវិធីតិចតួច។ វាមានអេក្រង់ទំហំ 5 អ៊ីញ, អេក្រង់ប្រភេទ Super AMOLED, កម្រិតបង្ហាញរូបភាព 540 x 960 ភិចសែល, រត់បានល្បឿន 1.4Ghz, រ៉េមទំហំ 1.5GB និងអង្គចងចាំ 16GB ។ វាមានកាមេរ៉ាក្រោយទំហំ 8 មេហ្គាភិចសែល និង​កាមេរ៉ា​មុខទំហំ 5 មេហ្គាភិចសែល។ ការប្រើប្រាស់បានស៊ីមកាតចំនួនពីរ, អាចប្រើប្រព័ន្ធ LTE បាន និងថាមពលថ្មទំហំ​ 2600mAh ។​

ស្មាតហ្វូន Galaxy J2 Pro ស៊េរីឆ្នាំ 2018 នេះ នឹងមានដាក់លក់ក្នុងតម្លៃខ្ទង់ 149 ដុល្លារ ដោយមាន​ជម្រើស​ពណ៌ខ្មៅ, ពណ៌ខៀវ, ពណ៌ផ្កាឈូក និងពណ៌ទឹកមាស។ វានឹងចាប់ផ្តើមលក់នៅក្នុងសប្តាហ៍នេះ នៅតាមទីផ្សារ​មួយ​ចំនួនដែល​បានកំណត់ដាក់លក់មុនគេ​ ហើយទៅតាមតំបន់ផ្សេងៗទៀតនាពេលបន្ទាប់។

1 3 2 4

សរុបសេចក្តីមក វត្តមានរបស់ Galaxy J2 Pro ឆ្នាំ 2018 ជាប្រភេទស្មាតហ្វូនធុនមធ្យម​បាន​បង្ហាញ​ខ្លួន​ស្ងាត់ៗ​ ជា​មួយ​តម្លៃ​ 149$ និង​ជម្រើស 4 ពណ៌ ថែមទាំងនឹងដាក់លក់ក្នុងសប្តាហ៍នេះផងដែរ។ ស្មាត​ហ្វូន​នេះ​សាកសមជាមួយ អ្នក ប្រើ ប្រាស់ ដែល មិនផ្តោតសំខាន់លើការលេងហ្គេមធំៗ ឬការថត​វីដេអូ​ច្រើន​។ 

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 3:50 PM, 09 January
  • ប្រភព: Samsung Vietnam
  • Tag: ទូរស័ព្ទ