ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Credit កាតឆ្លាត​វៃ​នឹង​មាន​ឲ្យ​ប្រើ​ប្រាស់​ដំបូង​ក្នុង​ឆ្នាំ​នេះ!

Credit កាតឆ្លាត​វៃ​នឹង​មាន​ឲ្យ​ប្រើ​ប្រាស់​ដំបូង​ក្នុង​ឆ្នាំ​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ឧបករណ៍អេឡិចត្រូនិច​ជា​ច្រើន នា​សម័យ​ថ្មី​នេះ គឺស្ទើរ​តែ​ទាំង​អស់​ទៅ​ហើយ អាច​ភ្ជាប់​ទៅ​កាន់​អ៊ីនធើណេត​បាន ដូច​ជា រថយន្ត, ទូរទឹកកក, ម៉ាស៊ីន​បោក​ខោអាវ និងឧបករណ៍ច្រើនទៀត ដែល​យើង​មិន​ធ្លាប់គិតថា ឧបករណ៍ទាំងនេះ អភិវឌ្ឍន៍ដល់ម្លឹង ថែមទាំងឆ្លាតវៃផងដែរ។ ហើយអ្វីដែលយើង​នឹកស្មាន​មិន​ដល់នោះ គឺ Credit កាត នៅពេលនេះ ក៏អាចភ្ជាប់អ៊ីនធើណេតបានដែរ។

cover

Final 1000x150 copy

ដំបូងយើងចង់ឲ្យមិត្តអ្នកអាន ស្គាល់ពីក្រុមហ៊ុន Sprint ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មទូរស័ព្ទល្បីមួយ​នៅ​សហរដ្ឋអាមេរិច និងជាគូ​ប្រជែងនឹងក្រុមហ៊ុន AT&T, Verizon និង T-Mobile ជាដើម។​ ក្រុមហ៊ុន​នេះ​នៅ​មានផ្តល់សេវាកម្មទូទាត់ និងទីផ្សារអនឡាញសម្រាប់អតិថិជនរបស់ពួកគេទៀត ដូច្នេះ​ទើប​ពួក​គេ មានប្រើប្រាស់ជាប្រភេទ Credit កាត។ Sprint បានបង្ហាញពីបច្ចេកវិទ្យាថ្មីរបស់ពួកគេ ដែលធ្វើឲ្យ Credit កាត ប្រែជាឆ្លាតវៃដែរ ដោយវាបានបំពាក់មកជាមួយបន្ទះឈីបម៉ូឌឹម, ការសាកបញ្ចូលថាមពល​ថ្ម​ដោយខ្លួនឯង និងមានអេក្រង់តូចបង្ហាញរូបភាពសខ្មៅនៅលើកាតនោះទៀតផង។

កាតនេះ បង្កើតឡើង និងអភិវឌ្ឍន៍ដោយក្រុមហ៊ុន Dynamics Inc តែវានឹងដាក់ឲ្យប្រើប្រាស់​ក្រោម​សិទ្ធិ​ក្រុមហ៊ុន Sprint ។ ពួកគេក៏បានដាក់ឈ្មោះឲ្យកាតនេះថា Dynamic Wallet Card ។ ចំនុចកាន់តែ​ពិសេស​នោះ រាល់ការទូទាត់ប្រាក់ និងត្រូវបានបង្ហាញនៅលើអេក្រង់តូចនោះ ហើយរូបរាងរបស់​កាត​នេះ​ដូចទៅ​នឹងកាតធម្មតាដែរ ដោយគ្រាន់តែរាងក្រាស់ជាងបន្តិចប៉ុណ្ណោះ។ ក្រុមហ៊ុននេះ និង​បញ្ចេញ​កាត​នេះ​ដល់​អតិថិជនពួកគេបានប្រើប្រាស់នៅចុងឆ្នាំនេះ។  គ្រាន់តែបង្ហាញភ្លាមក្នុងព្រឹត្តិការណ៍ CES ឆ្នាំ​នេះ វាបានជាប់ជាផលិតដែលមានភាពច្នៃប្រឌិតជាងគេបាត់ទៅហើយ។

1

សរុបសេចក្តីមក ក្រុមហ៊ុនផ្តល់សេវាកម្មទូរស័ព្ទ និងសេវាកម្មទូទាត់ប្រាក់ Sprint បាន បង្ហាញនូវ Credit កាតថ្មី មានមកជាមួយនូវបចេ្ចកវិទ្យាសម័យថ្មី អាចឲ្យវាភ្ជាប់ទៅកាន់ Wi-Fi បាន, មើលវិក័យប័ត្រការ​ចំណាយ និងសាកបញ្ចូលថាមពលបានដោយខ្លួនឯងទៀតផង ហើយយើងហៅវាថា Dynamic Wallet Card ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 3:16 PM, 09 January
  • ប្រភព: Sprint
  • Tag: Accessories