ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    NVIDIA បង្ហាញ​អេក្រង់​ទំហំ ៦៥ អ៊ីង​កម្រិត​បង្ហាញ 4K HDR ល្បឿន Refresh Rate 120Hz និង​មាន G-Sync ទៀត​ផង!

NVIDIA បង្ហាញ​អេក្រង់​ទំហំ ៦៥ អ៊ីង​កម្រិត​បង្ហាញ 4K HDR ល្បឿន Refresh Rate 120Hz និង​មាន G-Sync ទៀត​ផង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រសិនបើយើងនិយាយអំពីក្រុមហ៊ុន NVIDIA យើង ប្រាកដ​ជា​ស្គាល់​​​ហើយ ថាក្រុមហ៊ុននេះមាន​កេរិ៍្ដ​ឈ្មោះ​ល្បី​ល្បាញ​ខ្លាំង​ទៅ​លើ​ការ​ផលិតក្រាហ្វិចកាតខ្លាំងៗសម្រាប់ប្រើប្រាស់ទៅលើ​ការ​កិច្ចការ​ធំៗ​ដូច​ជា​ការ Render ប្លង់, ការលេងហ្គេម, សម្រាប់ Workstation, និងឌីហ្សាញជាដើម។ ហើយថ្មីនេះ​ក្រុមហ៊ុន​បាន​បង្ហាញ​នូវផលិតផលថ្មីមួយទៀតរបស់ខ្លួន នោះគឺអេក្រង់ទូរទស្សន៍ទំហំធំមែនទែន ដែលធ្វើឱ្យអ្នក​ចូលចិត្ត​លេងហ្គេមទាំងអស់ជ្រួលអារម្មណ៍ទៅលើសមត្ថភាពរបស់វាតែម្ដង។

cover

Final 1000x150 copy

សម្រាប់អេក្រង់ទូរទស្សន៍នេះត្រូវបានស្ថិតនៅក្នុងឈ្មោះម៉ូឌែលថ្មីហៅថា BFGD ឬហៅពេញ Big Format Gaming Display ហើយសម្រាប់លក្ខណៈសម្បត្តិរបស់វាម៉ូឌែលនេះគឺថាកប់តែម្តង ទាំងធំ ទាំង​ច្បាស់ ទាំងល្បឿន និងមុខងារជំនួយពី NVIDIA។ អេក្រង់របស់វាគឺមានទំហំធំដល់ ៦៥ អ៊ីង វាត្រូវ​ដំណើរ​ការដោយ Android និងមាន NVIDIA SHIELD ភ្ជាប់មកជាមួយ ដូចនេះយើងនឹង​អាច​ប្រើប្រាស់​មុខងារ​សំខាន់ៗ​ដទៃ​ទៀត​ជា​ច្រើន ក្រៅពីភ្ជាប់វាប្រើជា Monitor ​យើងអាច Stream ទស្សនាវីឌីអូទៅ​លើ​សេវាកម្ម Netflix ឬ Amazon Video, ប្រើប្រាស់កម្មវិធី Android ជាច្រើន, និងមុខងារ Google Assistant ផង​ដែរ។ ហើយលក្ខណៈសម្បត្តិពិសេរបស់វាមួយចំនួនទៀតដូចជា អេក្រង់នេះ​មាន​កម្រិត​បង្ហាញ​រូបភាព 4K និងគ្រាប់ពន្លឺ Quantum របស់អេក្រង់នេះអាចបញ្ចេញពន្លឺបានរហូតដល់ ១០០០ នីត ដែលជាកម្រិតខ្ពស់ខ្លាំងបើទោះជាអ្នកប្រើនៅកន្លែងភ្លឺក៏វានៅតែបង្ហាញបានច្បាស់ដែរ ហើយ​វា​ក៏​មានសមត្ថភាពបង្ហាញពណ៌ High Dynamic Range ផងដែរ ធ្វើឱ្យរូបភាពដិតពណ៌ច្បាស់ល្អមែនទែន។

1

ចំណែកឯសាច់ចលនារូបភាព អ្នកនឹងកាន់តែពេញចិត្ត ដោយសារតែនេះ​គឺជាអេក្រង់​ដែល​បាន​បំពាក់​បច្ចេក​វិទ្យា G-Sync ជំនួយពីក្រុមហ៊ុន NVIDIA ដែលវានឹងជំនួយឱ្យល្បឿន Refresh Rate 120Hz នៅ​លើ​អេក្រង់​នេះ​កាន់​តែ Smooth មិនមានឃើញលោតរលកនោះទេ ដែលធ្វើឱ្យការលេងហ្គេមរបស់​អ្នក​មាន​ល្បឿន​ថេរល្អ ប្រសិនបើអ្នកមានហ្គេមកម្រិត 4K និងលេងនៅលើអេក្រង់នេះ។

ទស្សនាវីឌីអូខាងក្រោម៖

សម្រាប់អេក្រង់នេះ នៅមិនទាន់ដឹងថានឹងចេញលក់ជាផ្លូវការនៅថ្ងៃណាពិតប្រាកដនោះទេ ប៉ុន្តែក្រុមហ៊ុន​ផលិត​កុំព្យូទ័រ និងផលិតគ្រឿងបន្លាស់កុំព្យូទ័រដូចជា Acer, ASUS, និង HP បានសហការ​ទិញ​យីហោ​របស់អេក្រង់ទូរទស្សន៍នេះ ពីក្រុមហ៊ុន NVIDIA ហើយ (វាដូចជាក្រាហ្វិចកាត NVIDIA ដែល​មាន​ផ្លាកយីហោ ASUS, Gigabyte, ឬ MSI នៅពីក្រៅអញ្ចឹងដែរ)។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 3:08 PM, 09 January
  • ប្រភព: NVIDIA
  • Tag: កុំព្យូទ័រ