ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Vivo នឹងបង្ហាញ​ស្មាត​ហ្វូន​ដែល​មាន​ទ្រនាប់​ស្គេន​ស្នាម​ម្រាម​ដៃ​លើ​អេក្រង់​នៅ​ថ្ងៃ​ស្អែក​នេះ!

Vivo នឹងបង្ហាញ​ស្មាត​ហ្វូន​ដែល​មាន​ទ្រនាប់​ស្គេន​ស្នាម​ម្រាម​ដៃ​លើ​អេក្រង់​នៅ​ថ្ងៃ​ស្អែក​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តភាគច្រើន ប្រហែល​ជា​បាន​ដឹង​ហើយ ពាក់​ព័ន្ធនឹង​បច្ចេក​វិទ្យាថ្មី ពី​ក្រុមហ៊ុន Samsung និង ក្រុម​ហ៊ុន Vivo ដោយ​ក្រុមហ៊ុន​ទាំ​ង​ពីរនេះ គ្រោង​នឹង​បំពាក់​នូវ ទ្រនាប់​ស្គេន​ម្រាមដៃ បង្កប់​នៅ​ក្នុង​អេក្រង់ សម្រាប់​ស្មាតហ្វូន​ជំនាន់​ថ្មីរបស់ពួកគេ ក្នុងឆ្នាំ 2018 នេះ។ ទ្រនាប់ស្គេនស្នាមម្រាមដៃដំបូងនេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ Synaptics ជាមួយនឹង​លេខ​សម្គាល់ FS9500 ដែល​វា​ជា​ឧបករណ៍ CMOS តូចមួយ សម្រាប់​ដាក់​នៅ​ខាង​ក្រោម​អេក្រង់​ស្មាត​ហ្វូន ដើម្បីដោះសោរ។

Cover

Final 1000x150 copy

យ៉ាងណា បច្ចេកវិទ្យាថ្មីមួយនេះ អាចនឹងត្រូវក្រុមហ៊ុន Vivo ចាប់ផ្តើមមុនក្រុមហ៊ុន Samsung ហើយ ដោយសារពេលនេះ Vivo បានធ្វើការបង្ហោះរូបភាព​មួយសន្លឹក ដែលមានចំណងជើងថា “ការដោះ​សោរ​នា​ពេល​អនាគត”។ ក្នុងនោះដែរ ខាងក្រុមហ៊ុន Vivo ក៏បានសន្យាដែរថា បានសន្យាថានឹងបង្ហាញ ស្មាតហ្វូនដំបូងជាមួយនឹង ឧបករណ៍ស្គេនស្នាមម្រាមដៃនៅលើអេក្រង់ ដោយការដាក់បង្ហាញនេះ នឹង​រៀប​ចំ​ឡើងនៅថ្ងៃទី 10 ខែមករា ឆ្នាំ 2018 ស្អែកនេះ ក្នុងព្រឹត្តិការណ៍ CES ផ្ទាល់តែម្តង។

Pic 1 Pic 2

ក្នុងនោះ ខាង​ក្រុម​​ហ៊ុន Synaptics ក៏​បាន​ប​ញ្ជាក់​ដែរ មិនមែនមានតែក្រុមហ៊ុន Vivo នោះ​ដែល​នាំ​យក​ស្មាតហ្វូន​មានទ្រនាប់ស្គេនម្រាមដៃ នៅលើអេក្រង់នោះ ប៉ុន្តែក៏មានស្មាតហ្វូនរបស់ក្រុមហ៊ុនផ្សេងទៀត បាននឹងកំពុងត្រៀមនាំមកដូចគ្នាផងដែរ។ យើងប្រហែលជាអាចស្មានបានថា ប្រហែលក្រុមហ៊ុន Samsung ហើយ ព្រោះកន្លងមក ក៏ធ្លាប់មានព័ត៌មានលេចលឺជាច្រើន ពាក់ព័ន្ធនឹង​បច្ចេកវិទ្យា​មួយ​នោះ។ ងាកមកខាង Vivo វិញម្តង ដោយកាលពីមួយរយៈមុន ក្រុមហ៊ុនមួយនេះ ធ្លាប់បានបង្ហោះវីដេអូ បង្ហាញពីមុខងារស្គេនស្នាមម្រាមដៃ នៅលើអេក្រង់ ដែលមានចំណងជើងថា Vivo Under Display Fingerprint Scanning Solution មានរយៈពេល 1នាទី 10 វិនាទី។ ចង់ដឹងថា វីដេអូនោះមានលក្ខណៈ​យ៉ាងណា សូមទស្សនាដូចខាងក្រោមនេះ៖

ប៉ុន្តែយើងមិនទាន់អាចបញ្ជាក់បាននៅឡើយទេថា តើស្មាតហ្វូនម៉ូឌែលណាមួយរបស់ Vivo នឹងមាន​បំពាក់​បច្ចេកវិទ្យាស្គេនស្នាមម្រាមដៃ នៅលើអេក្រង់នោះទេ ដូច្នេះមានតែរង់ចាំ ការបង្ហាញ​ជា​ផ្លូវ​ការ​ប៉ុណ្ណោះ ទើបអាចប្រាកដចិត្តបាន។ ហើយសម្រាប់ខ្ញុំ គឺពិតជារីករាយ នឹងស្វាគមន៍នូវការមកដល់ នៃ​បច្ចេកវិទ្យា​អនាគតនេះ កើតមាននៅលើស្មាតហ្វូននៅក្នុងឆ្នាំ 2018 នេះ។ ចុះមិត្តអ្នកអាន មានចំណាប់​អារម្មណ៍​យ៉ាង​ណា​ដែរ សម្រាប់ការមកដល់នេះ?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 2:40 PM, 09 January
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ