ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    SanDisk បង្ហាញ Flash Drive ទំហំ 1TB ដែល​មាន​រូបរាង​តូច​បំផុត!

SanDisk បង្ហាញ Flash Drive ទំហំ 1TB ដែល​មាន​រូបរាង​តូច​បំផុត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

និយាយ​តាម​ត្រង់ ព្រឹត្តិ​ការណ៍ CES ក្នុង​ឆ្នាំ​នេះ ពិតជា​ធ្វើ​ឲ្យ​យើង​ចាប់​អារម្មណ៍​ខ្លាំង​មែន​ទែន ដោយ​សារ​តែ​មាន​ផលិតផល​ថ្មីៗ និង​ប្លែកៗ ជា​ច្រើន បានដាក់​បង្ហាញនៅពេលនេះ។ SanDisk ក៏មិននៅស្ងៀម បាន​បង្ហាញ​ដល់​មហាជនឲ្យបានឃើញ និងបានដឹងពី Flash Drive ទំហំ 1TB ដែលមានរូបរាងតូចជាគេ​បំផុត​ក្នុងលោក ជាមួយឌុយដោតជាប្រភេទ USB Type-C ជំនួសឲ្យឌុយ USB ។

cover

Final 1000x150 copy

ចំពោះ Flash Drive ដែលមានទំហំ 1TB ឬ 2TB នេះ មិនមែនទើបតែមាននោះទេ គឺក្រុមហ៊ុន Kingston ធ្លាប់​បាន​បង្ហាញនូវ Flash របស់ពួកគេ ដែលមានទំហំ 1TB និង 2TB នេះមុនគេ តែវា​មាន​រូបរាង​ធំ​ជាង Flash របស់ SanDisk នាពេលនេះ និងវាមានជាឌុយប្រភេទ USB វិញ។ ស្របពេលនេះ ស្មាតហ្វូន​ដំនើរការ Android ជាច្រើន បានងាកមកប្រើប្រាស់រន្ធ USB Type-C វិញ ហើយក៏ងាយ​ស្រួល​ដោត​ប្រើប្រាស់​ជាមួយ Flash ផ្សេងៗ បានទៀតនោះ ទើប SanDisk បង្កើតនូវ Flash Drive ប្រភេ​ទ​នេះ​ឡើង និងមិនចង់ធ្វើឲ្យដូច Flash របស់ក្រុមហ៊ុនដទៃផងនោះ។

នាពេលបច្ចុប្បន្ន ស្មាតហ្វូនមានតម្លៃថ្លៃជាងកុំព្យូទ័រឆ្ងាយណាស់ ហើយ​វា​អាច​ជំនួស​ឲ្យ​ការ​ប្រើប្រាស់​កុំព្យូទ័របាន​មួយផ្នែកផង ដូចនេះ សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន Android ច្បាស់ជា បានដឹង ថា​កម្មវិធី​នៅ​លើ Android ពេលនេះ មានច្រើន ដែលយើងអាចប្រើវា ដើម្បីជំនួសឲ្យកុំព្យូទ័របានមួយពេលៗ ហើយ​រាល់​ឯកសារ​ផ្ទេរចុះឡើងក៏ងាយស្រួល​ នៅពេលដែលយើងមាន Flash Drive ដែលមានឌុយ USB Type-C ស្រាប់ចឹងទៀតនោះ និងធ្វើឲ្យការផ្ទេរទិន្នន័យបានកាន់តែរហ័ស និង​ងាយ​ស្រួល​យក​ចល័តតាម​ខ្លួន​បានគ្រប់ទីកន្លែងជាមួយស្មាតហ្វូនរបស់យើង ជាជាងការយកកុំព្យូទ័រតាមខ្លួនគ្រប់ពេល។

SanDisk មិនទាន់ចង់ដាក់លក់ Flash Drive មួយនេះទេ ដោយសារគេផលិតនូវរបស់គំរូ មក​សាកល្បង​មុន​សិន ហើយក៏ចង់ឲ្យមហាជនបានឃើញថា ពួកគេ មាននូវផលិតផលប្រភេទនេះ ដូច្នេះ​តម្លៃ​របស់វា​ក៏​មិន​បាន​បញ្ជាក់​ផងដែរ តែយើងអាចដឹង​ថា HDD ប្រភេទ SSD ដែលមានឌុយដោត USB Type-C និង​ទំហំ 1TB តម្លៃខ្ទង់ 350 ដុល្លារ ដូចនេះ Flash Drive បែបនេះ អាចថោកជាងនេះបន្តិច។

1

សរុបសេចក្តីមក ក្រុមហ៊ុនដែលល្បីឈ្មោះក្នុងការផលិតសម្ភារៈ​កុំព្យូទ័រ SanDisk បានបង្ហាញនូវ Flash Drive ទំហំ 1TB ដែលមានរូបរាងតូចជាងគេបំផុតក្នុងលោក និងរួមទាំងមានឌុយដោតជាប្រភេទ USB Type-C ទៀតផង ហើយមិនទាន់មានលក់ទេ នៅពេលនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 2:11 PM, 09 January
  • ប្រភព: The Verge
  • Tag: Accessories