ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    DJI ត្រៀម​បញ្ចេញ​ដង​ទប់​លំនឹង​ជំនាន់​ថ្មី ដែល​មាន​លក្ខណៈ​ពិសេស​ជាង​មុន, ថ្មធំ​ជាង​មុន និង តម្លៃថោកជាងមុន

DJI ត្រៀម​បញ្ចេញ​ដង​ទប់​លំនឹង​ជំនាន់​ថ្មី ដែល​មាន​លក្ខណៈ​ពិសេស​ជាង​មុន, ថ្មធំ​ជាង​មុន និង តម្លៃថោកជាងមុន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីថ្ងៃទី 01​ ខែកញ្ញា ឆ្នាំ ​2016 ក្រុមហ៊ុន DJI បានធ្វើការ​បញ្ចេញ​​ដង​ទ​ប់​លំនឹង សម្រាប់​ស្មាតហ្វូន​គ្រប់​ម៉ូឌែល​ទាំង​អស់ ដោយ​វា​មាន​ឈ្មោះ​ថា Osmo Mobile។ វាដំណើរការបានប្រសើរ ជាមួយ​នឹង​កា​រ​ថតរូប ជាពិសេសនោះគឺការថតជាវីដេអូ ដោយវាអាចទប់លំនឹង​បាន​យ៉ាង​ល្អ មិនអោយញ័រ, មានភាព Smooth ទាំង​នៅ​ពេល​ដើរ រឺ រត់ នៅក្នុងការថត ម្យ៉ាងវិញទៀត ការចាប់យកចំនុចដែលបាន Focus នោះ​គឺ​មានភាពរហ័សរហួន ជាងដងទប់លំនឹងរបស់ក្រុមហ៊ុនផ្សេងៗមួយចំនួន។

Cover

Final 1000x150 copy

ហើយថ្មីៗនេះ DJI ទើបនឹងបានបង្ហាញនៅជំនាន់ថ្មីមួយទៀតគឺ ដងទប់លំនឹង Osmo Mobile 2 សម្រាប់​ប្រើប្រាស់ជាមួយស្មាតហ្វូន តាមរយៈពាណិជ្ជកម្មខ្លីមួយ ហើយវាក៏ជាអ្នកស្នងតំណែងមួយ បន្ទាប់​ពី​ដង​ទប់​លំនឹង Osmo Mobile ដែលបានចេញកាលពីជាងមួយឆ្នាំមុន។ Osmo Mobile 2 គឺ​មាន​ចំនុចពិសេសច្រើនខុសពី Osmo Mobile ធម្មតា ទាំងលក្ខណៈសម្បត្តិ, ការបញ្ជាប្រើប្រាស់ និង មាន​តម្លៃថោកជាងផងដែរ។ តម្លៃរបស់វា ត្រូវបានគេបង្ហើបអោយដឹងថា ប្រហាក់ប្រហែល 130 ដុល្លារ​ប៉ុណ្ណោះ ខណៈ Osmo Mobile វិញមានតម្លៃដល់ទៅ 300 ដុល្លារ គឺពិតជាធូរថ្លៃមែនទែន (ថោកជាង 170ដុល្លារ) យ៉ាងណាយើងក៏មិនទាន់អាចប្រាកដបានថា វាជាការពិតនៅឡើយដែរ។ ចំពោះកា​រ​ប្រើ​ប្រាស់​វិញ ដងទប់លំនឹងជំនាន់ថ្មីនេះ មានមុខងារឆ្លាតវៃ ច្រើនជាងមុន នៅលើការបញ្ជា លើសពីនេះ វា​មិន​ត្រឹម​តែអាចថតផ្តេកដូចមុនទេ តែវាថែមទាំងអាចថតជាលក្ខណៈបញ្ឈរបានទៀតផង។

បើនិយាយពីថាមពលថ្ម Osmo Mobile 2 អាចប្រើប្រាស់បានរហូតទៅដល់ 15 ម៉ោង ពោល​គឺ​បាន​ច្រើន​ជាង​ទំហំ​ថាមពលថ្មដើមរបស់ Osmo Mobile ដល់ទៅ 3 ដងឯណោះ។ សម្រាប់មុខងារ Active Track គឺអនុញ្ញាតអោយអ្នកចុច Focus លើមុខ រឺ វត្ថុណាមួយ ដោយវាដំណើរបានរឹតតែល្អជាងមុន ជាមួយ​នឹង​ការ​តាម​ចាប់យក ដោយស្វ័យប្រវត្តិ នៃការផ្លាស់ទីបានមួយជុំថែមទៀតផង ឯប្លង់ Panoramas គឺកាន់តែ​ទូលាយ​ជាង​មុន បើធៀបទៅនឹង Osmo Mobile។ ដងទប់លំនឹងជំនាន់ថ្មីនេះ ក៏អាចសាកថ្ម ទៅកាន់​ស្មាតហ្វូន តាមរយៈរន្ធ USB នៅផ្នែកខាងក្រោយ បានដូច Power Bank អញ្ចឹងដែរ។

Pic 1 Pic 2 Pic 3

ដងទប់លំនឹង Osmo Mobile 2 មានទំងន់ 485 ក្រាម ជាមួយ​វិមាត្រ 72×113×295 មីលីម៉ែត្រ ដែល​វា​ផ្តល់​ភាព​ងាយ​ស្រួល សម្រាប់​ការ​ដាក់​ទៅ​តាមខ្លួន។ វាអាចនឹងបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍ CES ខាង​មុខនេះ ជាក់ជាមិនខាន មិនតែអ្នកក៏អាចបញ្ជា​ទិញ DJI Osmo Mobile 2 ចាប់ពីថ្ងៃទី 23 ខែមករា នេះ តាម​រយៈ​គេហ​ទំព័រ​ Apple.com បាន។ ជាចុងក្រោយ Osmo Mobile 2 អាចនឹងត្រូវដាក់​លក់​នៅ​អំឡុង​ខែ​កុម្ភៈ ខាង​មុខ​នេះ ចេញ​ពី​ក្រុមហ៊ុន DJI ផ្ទាល់តែម្តងផងដែរ ដូចប្រិយមិត្ត ដែលចូល​ចិត្ត​ការ​ថត​វីដេអូ ជាមួយនឹងដងទប់លំនឹង អាចធ្វើការរង់ចាំសិនបាន កុំទាន់តក់ក្រហល់ទិញ Osmo Mobile ជំនាន់​ចាស់​អី។ បន្ថែម​លើពីនេះ DJI ក៏បានបញ្ចេញវីដេអូ ប្រាប់ពីគន្លឹះខ្លះ សម្រាប់អ្នកដែលរៀន​ប្រើ​ដំបូង​ទៀត​ផង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 12:08 PM, 09 January
  • ប្រភព: DJI
  • Tag: ទូរស័ព្ទ