ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    នេះជារថយន្ដអគ្គិសនីរបស់ Kia ដែលជិះបានលើសពី ១៦០ គីឡូម៉ែត្រ និងមានចង្កូតអូសបញ្ជាបាន!

នេះជារថយន្ដអគ្គិសនីរបស់ Kia ដែលជិះបានលើសពី ១៦០ គីឡូម៉ែត្រ និងមានចង្កូតអូសបញ្ជាបាន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

រថយន្ដអគ្គិសនី គឺកំពុងតែកើនឡើង ខ្លាំង​នៅ​ក្នុង​ប្រទេស​ជឿន​លឿន ដោយ​សារ​ការ​យក​ចិត្តទុក​ដាក់​ទៅ​​លើ​ថា​មពលរ៉ែ​កម្រ ដែល​យើង​ទាំង​អស់គ្នាកំពុងប្រើប្រាស់នេះឯង ហើយនាពេលអនាគត យើងនឹង​បាន​ឃើញ​យានយន្ដទាំងអស់ដែលរត់នៅលើផ្លូវ​បែរមកប្រើប្រាស់អគ្គិសនីវិញ។ ចំណែកក្រុមហ៊ុន​ផលិត​យានយន្ដ​ធំៗ​នៅជុំវិញពិភពលោក កំពុងតែបង្ហាញរថយន្ដគម្រូអគ្គិសនីរបស់ខ្លួនជាច្រើនហើយដែរ ដូចជា Tesla, BMW, Volvo, Kia និងក្រុមហ៊ុនជាច្រើនទៀត។ ហើយនាព្រឹត្តិការណ៍ CES កាល​ពី​យប់​មិញ​នេះ​ក្រុមហ៊ុន Kia បានបង្ហាញនូវរថយន្ដអគ្គិសនីរបស់ខ្លួនមួយម៉ូឌែលទៀត ដែលត្រៀមនឹង​ចេញ​លក់​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០១៨ នេះ។

cover

Final 1000x150 copy

រថយន្ដនេះមានឈ្មោះថា Kia Niro ប្រើប្រាស់ម៉ាស៊ីន EV (Electric Vehicle) ប៉ុន្តែបើមើល​ទៅ​ការ​រចនា​រូបរាង​ខាង​ក្រៅ​របស់​រថយន្ដ​នេះ មិនដូចជារថយន្ដអគ្គិសនីធម្មតាឡើយ គឺវាកាចដូចជា​​រថយន្ដ Sport និងទំហំប៉ុនរថយន្ដ SUV អញ្ចឹង ដោយមានរូបរាងធំទូលាយល្អ មានកៅអីអង្គុយ ២ ជួរ។ បើ​យើង​នៅ​ចង្កៀងនឹងអំពូល LED របស់វាគឺមានការរចនាប្លែក ដោយវាបំភ្លឺ​ប្រដេញ​គ្នា​ដូច​ជា ដោយ​ប្រព័ន្ធ​បញ្ជាថ្មី។ ចំណែឯកម្លាំងម៉ាស៊ីនខាងក្នុងវិញ វាបំពាក់នូវម៉ាស៊ីនអគ្គិសនី ១៥០ គីឡូវ៉ាត់ និង​ថ្មអគ្គិសនី​ទំហំ​ធំ​ដល់ ៦៤ គីឡូវ៉ាត់ម៉ោង ដែលអាចឱ្យយើងបើកបរចំងាយយ៉ាងតិចក៏ ១៦០ គីឡូម៉ែត្រដែរ រាល់​ពេល​សាកថ្មពេញម្ដង។

1

បន្ថែមពីនេះទៅទៀត វាក៏បានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាវៃឆ្លាតថ្មីផងដែរ ដូចជាបច្ចេកវិទ្យា APWS (Active Pedestrian Warning System) ដែលអាចចាប់សម្គាល់នូវរាល់អ្នកធ្វើដំណើរតាមដងផ្លូវ និង​ចិញ្ចើមផ្លូវដូចជាអ្នកថ្មើរជើង និងអ្នកជិះកង់ នៅពេលពេលមកជិះវានឹង Alert ជូនដំណឹង។ ហើយ​បច្ចេកវិទ្យាធំមួយទៀតគឺ ការអូសបញ្ជានៅលើចង្កូតឡាន ដែលវាមានលក្ខណៈដូចជា Trackpad របស់​កុំព្យូទ័រយួរដៃដែរ ដោយអាចអាចអូសបញ្ជាជាមួយនឹងកាយវិការជាច្រើន ដើម្បីបញ្ជាប្រព័ន្ធសម្លេង, ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់ និងកម្ដៅ, ប្រព័ន្ធអេក្រង់បញ្ជានៅក្នុងឡាន, និងបញ្ជា Settings ជាដើម។

2

សរុបមក នេះគឺជាលក្ខណៈសម្បត្តិត្រួសៗរបស់រថយន្ដអគ្គិសនីរបស់ក្រុមហ៊ុន Kia ដែលបានដាក់​បង្ហាញ​​នៅ​​ក្នុង​ព្រឹត្តិការណ៍ CES កាល​ពី​យប់​មិញ ឃើញ​ថា​វា​មាន​កម្លាំង​ម៉ាស៊ីនខ្លាំងរត់បានលឿនល្អ និង​ថ្ម​ប្រើប្រាស់​បាន​ដល់​ខ្ទង់ ២០០ គីឡូម៉ែត្រឯណោះ។ សម្រាប់តម្លៃ​និងថ្ងៃបញ្ចេញ​លក់​វិញ​ក្រុមហ៊ុន​នៅ​មិន​ទាន់​ប្រាប់នៅឡើយទេ ប៉ុន្តែក្រុមហ៊ុនបានបង្ហើបថា នាជំនាន់ក្រោយៗទៀត ក្រុមហ៊ុន​នឹង​បំពាក់​ប្រព័ន្ធ 5G នៅលើឡានតែម្ដង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 11:56 AM, 09 January
  • ប្រភព: The Verge
  • Tag: យានយន្ត