ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Sony ចេញកាស​ស៊េរី​ថ្មី​គ្មាន​ខ្សែ តែ​បាស​បុក​ខ្លាំង ហើយ​មិន​ជ្រាបទឹក

Sony ចេញកាស​ស៊េរី​ថ្មី​គ្មាន​ខ្សែ តែ​បាស​បុក​ខ្លាំង ហើយ​មិន​ជ្រាបទឹក

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នាពេលថ្មីៗនេះ នៅក្នុងព្រឹត្តិការណ៍ CES 2018 ក្រុមហ៊ុន Sony បាន​ដាក់​បង្ហាញ នូវ​ផលិតផល បច្ចេក​វិទ្យា ជា​ច្រើន​ប្រភេទ​របស់​ខ្លួន ហើយក្នុងនោះដែរ គេសង្កេតឃើញ ផលិតផលមួយ ដែលមានការ ទាក់​ទាញ​ចំណាប់អារម្មណ៍ ពីអ្នកចូលរួម។ វាគឺជា កាស ស៊េរីថ្មី គ្មានខ្សែ មានតែដុំកាស ២ គ្រាប់ និយាយ​អោយ​ងាយ​យល់ វាដូចជា Airpod អញ្ចឹង មានតែក្បាលកាស គ្មានខ្សែ គ្មានអ្វីភ្ជាប់ទាំងអស់។

Cover

Final 1000x150 copy

កាសនេះដែរ មានឈ្មោះថា WF-SP700N មានរាងស្រដៀងនឹង គ្រាប់ធញ្ញជាតិម្យ៉ាង តូចៗ តែមិនបាច់ និយាយពី សមត្ថភាពរបស់វាទេ ដោយ Sony បានបញ្ជាក់ថា កាសនេះ អាចកាន់បាន ពីចន្លោះ 3 ទៅ 5 ម៉ោង។ រយៈពេលប៉ុណ្ណេះ អាចនិយាយបានថា វាកាន់បានរយៈពេល ខ្លីជាងរបស់ Samsung និង Apple តែ Sony បានបញ្ជាក់បន្ថែមថា ម៉ូឌែលនេះ ផ្តោតខ្លាំងទៅលើ សម្លេងបាសខ្លាំង ជាហេតុ​ធ្វើ​អោយ រយៈពេល នៃការប្រើប្រាស់ ថយចុះលឿន ទៅតាមនោះដែរ។ វាភ្ជាប់ក៏នូវ មុខងារកាត់​បន្ថយ​សម្លេង​រំខាន ពីខាងក្រៅផងដែរ និងមួយទៀត គឺមុខងារ IP4X ដែលការពារ ពីការជ្រាបទឹកបាន យ៉ាងល្អ កាន់តែល្អ សម្រាប់អ្នកចូលចិត្ត ហាត់ប្រាណបណ្តើរ និងប្រើប្រាស់វា ដាក់នៅត្រចៀក ស្តាប់​តន្រ្តី​បណ្តើរ។

Sony បានបន្ថែមទៀតថា បើសិនជា អ្នកចង់បាន កាសដែលភ្ជាប់ខ្សែ វ័ទ្ធនឹងកវិញ អ្នកក៏អាច សាក​ល្បង​ជាមួយ​នឹង ប្អូនប្រុសរបស់ SP700N នេះបាន ដែលវាមានឈ្មោះថា WF-SP600N ដោយវាភ្ជាប់ នូវ​មុខងារ និងលក្ខណៈពិសេស ដូចគ្នា មិនខុសពីបងប្រុស របស់វាឡើយ។

1

ទាំងពីរម៉ូឌែលនេះ មិនទាន់ត្រូវបានប្រកាស អំពីកាលបរិច្ឆេទ ចេញលក់នោះទេ តែវាត្រូវបាន បង្ហើប​ពី​តម្លៃ​អោយដឹងមុន ដោយ Sony តែម្តង។ សម្រាប់ SP700N មានតម្លៃ 180$ ចំណែកឯ SP600N មាន​ម្លៃ 150$ ហើយបើតាម ដំណឹងលេចធ្លាយខ្លះ បានអោយដឹងថា វានឹងត្រូវបាន ចាប់ផ្តើម ដឹកចេញតាម កប៉ាល់​ទៅកាន់ ប្រទេសផ្សេង ក្នុងកំឡុងខែ​ មេសា ខាងមុខនេះហើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Mai
  • 11:23 AM, 09 January
  • ប្រភព: Sony
  • Tag: Accessories