ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ការពិត Oculus Go ផលិត​​​ដោយ Xiaomi និង​ប្រើ​ឈីប Snapdragon 821 ទៀត!

ការពិត Oculus Go ផលិត​​​ដោយ Xiaomi និង​ប្រើ​ឈីប Snapdragon 821 ទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្នុងព្រឹត្តិការណ៍ CES ឆ្នាំ 2018 នេះ ពិតជា​អ៊ូរអរ សូម្បី​តែ​ក្រុម​ហ៊ុន​ចិន Xiaomi ក៏បានធ្វើឲ្យ​មហាជន​មាន​ការ​ភ្ញាក់​ផ្អើល​ដែរ ដោយ​ខ្លួន​បាន​លាត​ត្រដាង​ការ​ពិ​ត អំពី​ឧ​បករណ៍ Oculus Go ជា​ឧបករណ៍ VR (Virtual Reality) ដែល​បាន​ដាក់​បង្ហាញ​តាំង​ពី​ខែ​តុលា​ឆ្នាំ​មុន​នោះ តែមិនទាន់មានដាក់លក់ទេ ដោយ​ការ​ដាក់​លក់នាអំឡូងដើមឆ្នាំនេះ។ ឧបករណ៍នេះ ដំនើរការដោយបន្ទះឈីប Snapdragon 821 ដែល​ជាឈីបគេប្រើប្រាស់លើស្មាតហ្វូន និងមានការសហការផលិតឡើងជាមួយ Xiaomi ទៀតផង តែវាត្រូវ​ដាក់​លក់​ក្រោមឈ្មោះក្រុមហ៊ុន Oculus ។

cover

Final 1000x150 copy

តាមសម្តីរបស់លោក Thomas Tang ដែលជាប្រធានផ្នែកបច្ចេកវិទ្យារបស់ Xiaomi បានលើកឡើង ក្នុង​ឱកាស​ដាក់បង្ហាញនូវផលិតថ្មី Mi VR Standalone របស់ពួកគេតែម្តង ដែលមាន Hardware និ​ង​រូបរាង​ប្រើប្រាស់​ដូច​ទៅ​នឹង Oculus Go តែ​ម្តង ដោយគ្រាន់តែដាក់លក់ក្រោមឈ្មោះ Xiaomi ។ តែ​មិន​ដឹង​យ៉ាង​ម៉េច ពួកគេ នៅតែមិនបញ្ជាក់ថ្ងៃដាក់លក់ឲ្យច្បាស់លាស់ គឺគ្រាន់តែនិយាយថា នឹង​ដាក់​លក់​នា​ដើម​ឆ្នាំ 2018 ប៉ុណ្ណោះ។

យើងនិយាយរួមគ្នាតែម្តងពី ឧបករណ៍ទាំង 2 នេះ ដោយសារវាផលិតឡើងមកពីក្រុមហ៊ុន Google និង Xiaomi រួមគ្នា ហើយបច្ចេកវិទ្យា Hardware និងរូបរាងដូចគ្នាបេះបិទ ដោយ​គ្រាន់​តែ​ដាក់​ឈ្មោះ​ខុស​គ្នា​ប៉ុណ្ណោះ។ ឧបករណ៍នេះ ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ ដែលពុំចាំបាច់ឲ្យអ្នកប្រើប្រាស់យកស្មាតហ្វូន​នៅ​បំពាក់​ពីលើទេ, វាមានកែវលេនថ្មី អាចបង្ហាញដល់កម្រិត 2560 x 1440 ភិចសែល និងបច្ចេកវិទ្យា​បញ្ចេញ​សម្លេងស៊េរីថ្មី ដែលពុំចាំបាច់ត្រូវការបន្ថែមកាស ឬបាសផ្សេងទៀត។  

១ ២

សរុបសេចក្តីមក ឧបករណ៍ Oculus Go ដែលដាក់បង្ហាញតាំងពីខែតុលាឆ្នាំមុននោះ ត្រូវបានគេ​ដឹង​នៅ​ពេល​នេះ​ថា មានការសហការផលិតឡើងដោយក្រុមហ៊ុន Xiaomi, Qualcomm និង Oculus តែមាន​ការ​រក្សា​សិទ្ធិលក់ដោយ Oculus ទើប Xiaomi ដាក់បង្ហាញនូវ Mi VR Standalone របស់ពួកគេដែរ ដោយ​ប្រើប្រាស់បច្ចេកវិទ្យាដូចគ្នា និងរូបរាងដូចគ្នាទៅនឹង Oculus Go បេះបិទ ទើប Xiaomi អាច​ដាក់​លក់​ក្រោមឈ្មោះក្រុមហ៊ុនពួកគេបាន។ បើនិយាយពីតម្លៃវិញ ឧបករណ៍ទាំងពីរនេះ ក៏ដូចគ្នា វាមាន​តម្លៃ​ខ្ទង់ 199 ដុល្លារ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 11:16 AM, 09 January
  • ប្រភព: The Verge
  • Tag: Accessories