ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    JBL បន្ថែមមុខងារ​ជំនួយ​សម្លេង​លើ​កាស និ​ង​ចេញ​បាស​ជំនាន់​ថ្មីៗ!

JBL បន្ថែមមុខងារ​ជំនួយ​សម្លេង​លើ​កាស និ​ង​ចេញ​បាស​ជំនាន់​ថ្មីៗ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ព្រឹត្តិការណ៍ CES ក្នុងឆ្នាំនេះ ពិតជាធ្វើឲ្យមហាជនទប់ ចិត្តមិន​បាន នៅ​ពេល​ដែល​បាន​ឃើញ​ផលិត​ផល​បច្ចេកវិទ្យា​ថ្មីៗ ដែល​យើង​ពេញ​ចិត្តច្រើន និងចង់ទិញ តែវាមិនទាន់មានលក់នៅក្នុងស្រុកយើង ដូចនេះ​មាន​តែ​ទ្រាំ។ ក្រុមហ៊ុនផលិតបាស និងកាស JBL ក៏មិនសង្ងំនៅស្ងៀមដែរ បានបញ្ចេញនូវកាសស៊េរីថ្មី ដែល​មានមកជាមួយមុខងារជំនួយការសម្លេង Google Assistant ព្រមទាំងចេញជំនាន់ថ្មីៗ នូវបាស​បំពង​សម្លេងរបស់ពួកគេផងដែរ។

cover

Final 1000x150 copy

កាសថ្មី JBL ហៅថា The Everest ដែលមានជម្រើស 3 ម៉ូឌែល ដូចជា គ្របលើត្រចៀក, គ្របជុំវិញ​ត្រចៀក និងក្នុងត្រចៀក។ ការប្រើប្រាស់អាចឈានដល់ 25 ម៉ោង នៅពេលសាកពេញម្តងៗ។ សម្រាប់​ម៉ូឌែល គ្របលើត្រចៀក និងគ្របជុំវិញត្រចៀក មានក្បាលកាសរាងកោង ដើម្បីកុំឲ្យមានសំពាធ​នៅ​ពេល​ស្តាប់។ កាសទាំង 3 ម៉ូឌែលនេះ មាន 2 ពណ៌ដូចជាពណ៌ទឹកប្រាក់ និងពណ៌ខៀវ ដែលជាពណ៌អាលុយ​មីញ៉ូម។ កាសទាំងនេះ មានបន្ថែមនូវមុខងារជំនួយការសម្លេង Google Assistant ដែលអ្នកប្រើប្រាស់​អាច​បញ្ជា​វា​បានដោយការនិយាយ។

1

នៅមានជំនាន់ថ្មីនៃបាសតូច JBL Clip ផងដែរ ហើយនេះជា JBL Clip 3 ដែលមានមកជាមួយ​បច្ចេកវិទ្យា​ធន់​មិនងាយជ្រាបទឹក និងបញ្ចេញសម្លេងបានកាន់តែច្បាស់ជាមុនទៀត។ ចំពោះថ្មជាប្រភេទ lithium-ion ដែលអាចប្រើប្រាស់បានដល់ 10 ម៉ោង​ សម្រាប់ការសាកពេញម្តងៗ។ ជាពិសេសវា មាន​មកជាមួយបច្ចេកវិទ្យាបំបាត់សម្លេងរំខាន។ វាមានជម្រើសពណ៌ថ្មី ដូចជាពណ៌ផ្កាឈូក, ពណ៌ដែកស និងពណ៌ខៀវ រួមទាំងធម្មតាដូចជា ពណ៌ខ្មៅ, ពណ៌ក្រហម, ពណ៌បៃតង, ពណ៌ប្រផេះ, ពណ៌លឿង និង​ពណ៌ខ្សាច់។ រូបរាងវានៅស្រដៀងជំនាន់មុន ជាមួយផ្នែកខាងមុខមានគំរបប្រហោងៗ ផលិតឡើងពីដែក ដើម្បីការពារបាសនៅខាងក្នុង និងតួខ្លូនស្រោបដោយជ័រតាន់។ 

2

សូម្បីតែបាស JBL Xtreme ក៏មានជំនាន់ថ្មីដែរ ដែលហៅថា JBL Xtreme 2 ដែលយើងអាចនិយាយ​បានថា បាសនេះជាមេធំគេហើយ ក្នុងត្រកូលបាសចល័តរបស់ JBL ជាមួយរូបរាងដ៏ធំជាងគេរបស់វា។ វា​បានប្រើប្រាស់បាសធំជាងមុន និងប្រើប្រាស់បានដល់ 15 ម៉ោង នៅពេលសាកពេញម្តងៗ។ ការ​ឌីហ្សាញ​ថ្មី ជាលក្ខណៈ 3D បាស និងអាចបញ្ចេញសម្លេងបានកាន់តែគ្រលួចជុំវិញខ្លួនវា។ តួខ្លួន​ស្រោប​ដោយ​ដែកលោហៈរឹងមាំ, រន្ធ USB មួយ និងកន្លែងសម្រាប់គាស់ដបស្រាប៊ៀរទៀតផង។ វាមានជម្រើស​ពណ៌​បៃតង, ពណ៌ខ្មៅ និងពណ៌ខៀវ។

3

ផលិតផលចុងក្រោយ ជាកាសប្រភេទថ្មី ដែលផលិតឡើងពីស៊ីលីកូន និងហៅថាកាស JBL Endurance មានជាម៉ូឌែល Dive, Jump, Sprint និង Run ដែលបង្កើតជាពិសេសសម្រាប់អ្នកហាត់​កីឡា​គ្រប់​ទម្រង់​។ កាស JBL Endurance Sprint, Jump និង Dive បានមានបច្ចេកវិទ្យាធន់មិនងាយជ្រាបទឹក IPX5 ។ កាសទាំងសងខាង តភ្ជាប់គ្នាជាខ្សែតែមួយ ដើម្បីពាក់ជាប់ពីមិនប្រើប្រាស់ ហើយវាក៏មិនងាយរបូតនៅ​ពេល​ប្រើ​ប្រាស់ ដោយសារវាប្រភេទកាសញ៉ុកចូលក្នុងត្រចៀក រួមទាំងការកាត់បន្ថយសម្លេងរំខានបាន​ទាំងស្រុងផងដែរ។ សូម្បីតែអ្នកហែលទឹក គឹអាចប្រើប្រាស់កាសនេះបានដែរ ជាពិសេសវាអង្គផ្ទុក​ទិន្នន័យ 1GB សម្រាប់ផ្ទុកបទចម្រៀង ដោយពុំចាំបាច់ភ្ជាប់ជាមួយស្មាតហ្វូនក៏បានដែរ។ កាសទាំងនេះ មានជម្រើស 5 ពណ៌ តែមិនបានបញ្ជាក់ច្បាស់ថាពណ៌អ្វីខ្លះទេ។

4

ហើយកាស Everest និងដាក់លក់នៅ រដូវស្លឹកឈើលាស់ អំឡុងខែមីនា តែតម្លៃនៅមិនទាន់បានប​ញ្ជាក់​នៅ​ឡើយ​ទេ។ សម្រាប់បាស JBL Clip 3 នៅលក់នៅអំឡុងរដូចស្លឹកឈើជ្រុះដូចគ្នា ជាមួយតម្លៃខ្ទង់ 59.95 ដុល្លារ។ ចំពោះបាស JBL Xtreme 2 ក៏ដាក់លក់នៅពេលដូចគ្នា ជាមួយតម្លៃ 299.95 ដុល្លារ។ ចំនែឯកាស JBL Endurance Run តម្លៃ 19.99 ដុល្លារ និងកាស JBL Endurance Dive តម្លៃខ្ទង់ 89.99 ដុល្លារ។

សរុបសេចក្តីមក JBL ទើបតែដាក់បង្ហាញនូវកាស និងបាសស៊េរីថ្មីខ្លួន ដូចជា កាស The Everest ចំនួន 3 ម៉ូឌែល, ជំនាន់ថ្មីនៃបាស JBL Clip3, JBL Xtreme 2 និងស៊េរីកាសសម្រាប់អ្នកកីឡា JBL Endurance Run, Jump, Dive និង Sprint ហើយកាសទាំងនេះ នឹងមានដាក់លក់នៅអំឡុងខែមី​នា​ខាង​មុខ​លើទីផ្សារបរទេស។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 10:44 AM, 09 January
  • ប្រភព: The Verge
  • Tag: Accessories