ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    នេះជា Smart Display មានមុខងារ Google Assistant សម្រាប់បញ្ជាឧបករណ៍វៃឆ្លាតទាំងអស់នៅក្នុងផ្ទះរបស់អ្នក!

នេះជា Smart Display មានមុខងារ Google Assistant សម្រាប់បញ្ជាឧបករណ៍វៃឆ្លាតទាំងអស់នៅក្នុងផ្ទះរបស់អ្នក!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បើមើលទៅលើការប្រើប្រាស់ឧបករណ៍​វៃឆ្លាត​នា​ពេល​ប​ច្ចុប្បន្ន​នេះ យើង​ឃើញ​ថា វាមាន​ការ​កើន​ឡើង​ច្រើន​មែន​ទែន ហើយក្រុមហ៊ុនអេឡិចត្រូនិច​ទាំង​អស់​ក៏​បាន​កែ​ច្នៃ​ផលិតផល​របស់​ខ្លួន​ឱ្យកាន់​តែ​វៃឆ្លាត​ផង​ដែរ ដូចជាទូទឹកកកវៃឆ្លាត ឧបករណ៍បំពងសម្លេងវៃឆ្លាត, Smart Home, Smart TV និងឧបករណ៍​ប្រើប្រាស់ក្នុងផ្ទះជាច្រើនទៀត។ ហើយនាពេលថ្មីនេះក្រុមហ៊ុន Lenovo បានពាំនាំយកមកនូវផលិត​ផល​របស់ខ្លួនថ្មីមួយទៀតហៅថា Smart Display និងបានដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ CES កាលពី​ម្សិល​មិញនេះ។

1

Final 1000x150 copy

Smart Display ត្រូវបានកែច្នៃចេញមកពីថេប្លេតនិងបន្ថែមឧបករណ៍បំពងសម្លេង ដែលសម្រាប់ដាក់​ប្រើប្រាស់​នៅ​ក្នុងផ្ទះនឹងនៅលើតុប្រើប្រាស់ព្រោះមានជើងទម្ររួចជាស្រេច។ ឧបករណ៍នេះត្រូវបាន​បំពាក់​មកនូវអេក្រង់ទំហំ ៨ អ៊ីង មានកម្រិតបង្ហាញ 1280 x 800 ភិចស៊ែល និងមួយម៉ូឌែលទៀតទំហំ ១០.១ អ៊ីងមានកម្រិតបង្ហាញ 1920 x 1200 ភិចស៊ែល ហើយបូករួមជាមួយនឹងឧបករណ៍​បំពង​សម្លេង​ទៀត​នោះ ធ្វើឱ្យ Smart Display មានទំងន់ដល់ ១.២ គីឡូក្រាម និងម៉ូឌែលធំ ១.៤ គីឡូក្រាម។ កម្លាំង​ម៉ាស៊ីនខាងក្នុងរបស់វាវិញ ត្រូវបំពាក់មកនូវបន្ទះឈីប Snapdragon 624 ជាមួយរ៉េម ២ ជីកាបៃ និង​អង្គផ្ទុកទិន្នន័យ ៤ ជីកាបៃ។ វាមានកាមេរ៉ានៅខាងមុខ មានទំហំ ៥ មេហ្គាភិចស៊ែល​ដែល​ប្រើ​សម្រាប់ Video Calls ហើយវាក៏មានបំពាក់មកនូវ Bluetooth, Wi-Fi 802.11ac សម្រាប់ភ្ជាប់​ទៅ​កាន់​ឧបករណ៍​នានា។

2 3

នៅក្នុងឧបករណ៍យើងអាចប្រើប្រាស់មុខងារមានអត្ថប្រយោជន៍ជាច្រើន ដូចជាការប្រើប្រាស់​សម្រាប់​កំសាន្ដ ស្ដាប់តន្ត្រីតាមរយៈការ Stream, ទស្សនាវីឌីអូ YouTube, ភ្ជាប់ជាមួយនឹង Google Photos, មើលផែនទី, មើលអាកាសធាតុ ជាដើម។ ចំណែកមុខងារសំខាន់មានអត្ថប្រយោជន៍ខ្ពស់វិញ គឺមុខងារ​វៃឆ្លាត Google Assistant ដែលមាននៅក្នុងនោះ ព្រោះយើងអាចបញ្ជាមុខងារ​សំខាន់ៗ​ស្រដៀង​ទៅ​នឹង Android ដែរ និងទៅកាន់តឧបករណ៍ដទៃទៀតដែលបានភ្ជាប់ជាមួយវា ដូចជាទូទឹកកកវៃឆ្លាត, Smart Home ដូចជាអំពូលភ្លើង និងរន្ធដោតអគ្គិសនី, Smart TV, កាមេរ៉ា និងឧបករណ៍វៃឆ្លាត​ជា​ច្រើន​ទៀត។

4 5

Lenovo គ្រោងនឹងដាក់លក់ Smart Display នេះនៅក្នុងខែកក្កដាពាក់កណ្ដាលឆ្នាំឯណោះ ដែល​សម្រាប់​ម៉ូឌែល​មានអេក្រង់ ៨ អ៊ីងមានតម្លៃ ២០០ ដុល្លារ រីឯម៉ូឌែលមានអេក្រង់ ១០.១ អ៊ីងមានតម្លៃ ២៥០ ដុល្លារ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 10:12 AM, 09 January
  • ប្រភព: Android Authority
  • Tag: Accessories