ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ទីបំផុត…ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS 11.2.2 បាន​ចេញ​ជា​ផ្លូវ​ការ​ហើយ ដែល​អ្នក​គួរ​តែ​តម្លើង

ទីបំផុត…ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS 11.2.2 បាន​ចេញ​ជា​ផ្លូវ​ការ​ហើយ ដែល​អ្នក​គួរ​តែ​តម្លើង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្ត iOS ពិត​ជាបាន​ដឹ​ងហើយ​ថា កាល​ពី​ថ្ងៃទី 14 ខែធ្នូ ឆ្នាំ 2017 កន្លងទៅថ្មីៗនេះ Apple បាន​បញ្ចេញ​ជំនាន់ iOS 11.2.1 ជាផ្លូវការ ចេញជំនួសកំណែ Update នៅលើ iOS 11.2 ដែលបានចេញ កាលពី 4 សប្ដាហ៍មុន​កន្លង​ទៅ។ បន្ទាប់​ពី​បាន​បញ្ចេញ iOS 11.2.1 ជាផ្លូវការ Apple ក៏បានដាក់​បន្ថែម​នូវ​ជំនាន់ Beta រហូត​ដល់​ទៅ 5 ដង  ដើម្បីកែ​សម្រួល នូវបញ្ហាខ្លះ ដែលអ្នកប្រើប្រាស់ កំពុងជួបប្រទះ បានមួយចំនួន ផងដែរ។   

Cover

Final 1000x150 copy

ហើយថ្ងៃនេះ ជំនាន់ Beta ក៏បាន​បញ្ចប់​ដោយ Apple បា​ន​ធ្វើ​ការ​បញ្ចេញ iOS 11.2.2 ជាផ្លូវ​ការ​ថ្មី​មួយ​ទៀត  ដែលលើកនេះ ផ្ដោតសំខាន់ទៅលើ ការការពារប្រព័ន្ធសុវត្ថិភាព ពីចន្លោះប្រហោងនៃមេរោគ Spectre អោយ​កាន់​តែ​ខ្លាំង​ជាងមុន នៅលើ Safari និង WebKit ហើយជួសជុលលើ​បញ្ហា​តូចៗ​មួយ​ចំនួន ដែលអ្នកប្រើប្រាស់កំពុងជួបប្រទះ គម្បីគួរតម្លើងមកកាន់ ជំនាន់ផ្លូវការថ្មីនេះ។ iOS 11.2.2 ​ថ្មីនេះ រឹត​តែប្រសើរសម្រាប់ ការប្រើប្រាស់លើកម្មវិធី អោយកាន់តែរលូនជាងមុន ថែមមួយកម្រិតទៀត។ ហើយ​បើចំពោះ ម្ចាស់ iPhone 8, 8 Plus និង iPhone X គួរតែតម្លើងមកកាន់ជំនាន់ iOS 11.2.2 ជាផ្លូវ​ការ​​នេះ​ ដើម្បីទទួលបាននូវអ្វីដែលថ្មីៗ បន្ថែមផងដែរ។

Pic 1

យ៉ាងណាក៏ដោយ នេះក៏ជាដំណឹងល្អមួយផងដែរ ដែល Apple បានធ្វើការបញ្ចេញ iOS 11.2.2 ចេញ​ជា​ផ្លូវការ បែបនេះ អញ្ចឹងសម្រាប់ប្រិយមិត្ត ដែលកំពុង ប្រើប្រាស់ទាំង 11.2.1 អ្នកគួរតែតម្លើងមក iOS 11.2.2 ​នេះទៅ ដោយ​គ្រាន់​តែ​ចូល Settings > General > Software Update > Download & Install ។ វាមានទំហំ 66.5MB តែចំណាំថា អ្នកត្រូវមានសល់ ថ្ម​យ៉ាង​តិច 50% ដើម្បីចាប់ផ្តើម ដំណើរការ​នេះ។ សូម្បីតែខ្ញុំផ្ទាល់ ក៏តម្លើង iOS 11.2.2 ជាផ្លូវការ​ថ្មី​នេះ​ដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 9:56 AM, 09 January
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ