ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    រថយន្តហោះ​ដំបូង​ដែល​ប្រើប្រាស់​អគ្គិសនី​ជំនួស​ឲ្យ​សាំង!

រថយន្តហោះ​ដំបូង​ដែល​ប្រើប្រាស់​អគ្គិសនី​ជំនួស​ឲ្យ​សាំង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ពេលនេះ ប្រវត្តិសាស្រ្តបាន​ចារ​ឡើង​ហើយ ជាមួយ​វត្តមាន​របស់​ក្រុម​ហ៊ុន Bell Helicopter ដែល​ធ្លាប់​តែ​ផលិត​នូវ​យន្តហោះ​ចំបាំង, ឧទ្ធម្ភាគចក្រ និងមានទីតាំងធំនៅ Fort Worth ដំបូង ដែល​បាន​ដាក់​បង្ហាញ​នូវ​រថយន្ត​ហោះ ដែលប្រើប្រាស់អគ្គិសនីជំនួយឲ្យឲ្យការប្រើប្រាស់ប្រេងឥន្ធនៈ។ ប្រសិនបើមាន វត្ត​មាន​របស់​រថយន្តបែបនេះច្រើន ចេញមក អាចធ្វើឲ្យក្រុមហ៊ុនផលិតកង់ឡានបះជើងក៏ថាបាន។

cover

Final 1000x150 copy

មហាជន មិនទាន់អាចឃើញរូបរាងជាក់ស្តែងរបស់រថយន្តនេះនៅឡើយទេ តែក្រុមហ៊ុននេះ នឹង​ព្យាយាម​តាំង​បង្ហាញរថយន្តនេះពិតៗ ឲ្យមហាជនបានឃើញ ដោយនៅពេលនេះ ពួក​គេ​បង្ហាញ​ជា​គំរូ​សិន​ប៉ុណ្ណោះ។ ពួកគេក៏បានសន្យាដែលថា នឹងបង្ហាញរថយន្តនេះ នៅក្នុងឆ្នាំនេះ។ តាមគំរោងរបស់ពួក​គេ បង្កើតរថយន្តនេះ ឡើងសម្រាប់អ្នកបើកបរតាក់ស៊ី ហើយពួកគេព្យាយាមធ្វើយ៉ាងម៉េច សម្រាប់ឲ្យអ្នក​ធ្វើ​ដំនើរការមានអារម្មណ៍សុខស្រួលពេលដែលធ្វើដំណើរ។ ពួកគេក៏បានរៀបរាប់ថា ផលិត​ឧទ្ធម្ភាគចក្រ​មក សម្រាប់តែអ្នកដែលមានទ្រព្យជិះ តែពួកគេផលិតរថយន្តតាក់ស៊ីហោះនេះមក សម្រាប់មនុស្ស​គ្រប់​គ្នា។

កាលពីឆ្នាំមុន ក្រុមហ៊ុនដដែលនេះ ក៏ធ្លាប់បានដាក់បង្ហាញនូវគំរូកន្ទុំរុយម៉ូឌែល FCX-001 ដែរ​ ដែល​មាន​រូបរាង​ប្លែក និងប្រើប្រាស់ដែកដែលតាន់ ហើយវាស្រដៀងទៅនឹងយន្តហោះចំបាំងទៅហើយ តែ​មិន​សូវ​មាន​កា​រ​ចាប់អារម្មណ៍ទេ។ ទើបមកដល់ពេលនេះ ពួកគេ តាំងបង្ហាញរថយន្តហោះនេះ ដូចជាមានការ​ចាប់​អារម្មណ៍​ច្រើន តែគួរឲ្យសោកស្តាយ ពួកគេ មិនបានរៀបរាប់លម្អិតពីរថយន្តនេះនៅឡើយទេ ដោយ​គ្រា​ន់​តែ​បង្ហាញពីគំរោង និងគំរូដល់មហាជន ដែលបានចូលរួមព្រឹត្តិការណ៍ CES បានដឹង។

សម្រាប់ដំណឹងដែលទាក់ទងនិងកន្ទុំរុយនេះដែរ ក្រុមហ៊ុន Uber កំពុងតែរាលដាលដល់ប្រទេសជាច្រើន ជាមួយសេវាតាក់ស៊ីរបស់ពួកគេ ហើយពួកគេក៏មានគំរោងដំនើរការកន្ទុំរុយតាក់ស៊ីផងដែរ នាឆ្នាំ 2020 ខាងមុខ។

1 2

សរុបសេចក្តីមក ក្រុមហ៊ុន Bell Helicopter ដែលជាក្រុមហ៊ុនមួយនៅសហរដ្ឋអាមេរិច ផលិតនូវ​យន្តហោះ និងកន្ទុំរុយ បានបង្ហាញគំរូ និងគំរោងរថយន្តហោះរបស់ពួកគេដំបូង ដែលអាចដំនើរការ​ជា​សេវា​កម្មតាក់ស៊ី។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 9:42 AM, 09 January
  • ប្រភព: The Verge
  • Tag: យានយន្ត