ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    នេះ​ជា Xperia XA2 និង XA2 Ultra ស៊េរី 2018 ដែល​មាន​កាមេរ៉ា​ខាង​មុខ​ដល់​ទៅ 2 គ្រាប់

នេះ​ជា Xperia XA2 និង XA2 Ultra ស៊េរី 2018 ដែល​មាន​កាមេរ៉ា​ខាង​មុខ​ដល់​ទៅ 2 គ្រាប់

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដើមឆ្នាំនេះ SONY បានប្រកាសចេញនូវខ្សែស្រឡាយ Xperia បានចំនួន 3 ម៉ូឌែលហើយ កាលពីម្សិលមិញក្នុង ព្រឹតិ្តការណ៍ CES ឆ្នាំ 2018 ដោយក្នុងនោះរួមមាន Xperia L2 និង Xperia XA2 និង XA2 Ultra ផងដែរ ដែលជាស្មាតហ្វូន ធុនកណ្ដាលមាន កម្លាំងម៉ាស៊ីន អាចបម្រើទៅដល់សេចក្ដី ត្រូវការរបស់អ្នក ប្រើប្រាស់បាន។

1

Final 1000x150 copy

ម៉ូឌែល XA2 និង XA2 Ultra មានភាពខុសប្លែកគ្នាច្រើនគួរសមដែរជុំវិញលក្ខណៈសម្បត្តិទូទៅ តែរូបរាងរចនាបថភាគច្រើន គឺដូចគ្នាស្ទើរតែទាំងស្រុង ជាមួយនឹងរូបរាង ប្រហាក់ប្រហែលទៅនឹង XA1 នាឆ្នាំ 2017 ដែរ ដោយខាងមុខគឺរក្សា សភាពដូចដើមច្រើន គឺមានគែមអេក្រង់ សងខាងស្ដើង តែគែមអេក្រង់លើក្រោម នៅមានទំហំធំដដែល ដោយយើងនៅតែទទួល បានអេក្រង់មានកម្រិត Ration 16:9 ដដែល។ នៅខាងស្ដាំនៃ តួម៉ាស៊ីនមានប៊ូតុង Power និងប៊ូតុងសម្លេង ក៏ដូចជាប៊ូតុងកាមេរ៉ា សម្រាប់ចុចថត ចំនែកខាងឆ្វេង ជាកន្លែងដាក់ស៊ីមកាត និងមេម៉ូរីកាត បន្ថែមបាន 256GB។

2

ក្នុងនោះផ្នែកខាងក្រោយត្រូវបានកែប្រែថ្មីទាំងរចនាបថកាមេរ៉ា ភ្លើង Flash LED និងបន្ថែមមកជាមួយសេនស័រ ស្កេនក្រយ៉ៅដៃ ធ្វើឲ្យស្មាតហ្វូនទាំង XA2 និង XA2 Ultra កាន់តែមានសុវត្ថិភាព អាចធ្វើការដោះសោរ បានលឿន។ ទោះបីជារូបរាងមាន ភាពស្រដៀងគ្នាក្ដី តែ SONY បានបង្កើត XA2 Ultra ឡើងឲ្យមានសមត្ថភាព ប្រសើរជាង XA2​ ធម្មតាសម្រាប់ ផ្នែករឹងមួយចំនួន ដែលប្រិយមិត្តអាចធ្វើការ ប្រៀបធៀបគ្នាបាន ដូចខាងក្រោមនេះ៖

Capture

Xperia XA2 អាចនិយាយបានថាមានកម្លាំងខ្សោយជាង XA2 Ultra តែប៉ុន្តិចប៉ុណ្ណោះជុំវិញទំហំ RAM ចំនែកកម្លាំង CPU និង GPU ក៏ដូចជាប្រព័ន្ធដំណើរការ គឺដូចគ្នាទាំងស្រុង សូម្បីតែ User Interface ជាដើម។ យ៉ាងណាក៏ដោយ Sony បានបង្កើនទំហំ អេក្រង់របស់ XA2 Ultra ឲ្យធំជាងមុន កម្លាំងថ្មប្រើប្រាស់បានយូរ ពិសេសមានកាមេរ៉ា ខាងមុខប្រសើរជាង ដែលមានដល់ទៅ 2 គ្រាប់អនុញ្ញាត ឲ្យម្ចាស់របស់វាធ្វើការ ថតរូបបានកាន់តែប្រសើរ ពិសេសថតវីដេអូជាមួយនឹង មុខងារការពាររំញ័រ OIS។ ទោះបីជាយ៉ាងណាក៏ដោយ SONY ពុំបានបំពាក់អាវ ក្រោះការពារទឹក និងធូលីសម្រាប់ត្រកូល XA នោះទេ ហើយកាមេរ៉ាខាងក្រោយ ក៏នៅតែមាន មួយគ្រាប់ប៉ុណ្ណោះ!

ក្រុមហ៊ុន SONY គ្រោងនឹងចេញលក់ Xperia XA2 និង XA2 Ultra នាខែមករានេះតែម្ដង ដោយតម្លៃនៅមិនទាន់ ប្រកាសឲ្យដឹងនោះទេ តែអាចនឹងលើស 300$ សម្រាប់ XA2 និងលើស 400$ សម្រាប់ XA Ultra ហើយបើចង់ ជ្រាបកាន់តែច្បាស់ Cambo Report នឹងត្រៀមធ្វើការ Review ម៉ាស៊ីនទាំង 2 នេះទៅដល់ប្រិយមិត្ត ឲ្យបានដឹងបន្ថែម ជុំវិញការប្រើប្រាស់ កម្លាំង កាមេរ៉ា ចំនុចល្អ និងចំនុចខ្វះខាត ជាដើម នៅពេល ម៉ាស៊ីនទាំង 2 នេះមកដល់ ការិយាល័យ Head Quarter របស់ Cambo Report។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Ti
  • 8:34 AM, 09 January
  • ប្រភព: Phone Arena
  • Tag: ទូរស័ព្ទ