ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Xperia L2 ស៊េរី 2018 ប្រកាស​ចេញ​ហើយ ជា​ស្មាត​ហ្វូន​មាន​តម្លៃ​ធូរ​ថ្លៃ​របស់ SONY

Xperia L2 ស៊េរី 2018 ប្រកាស​ចេញ​ហើយ ជា​ស្មាត​ហ្វូន​មាន​តម្លៃ​ធូរ​ថ្លៃ​របស់ SONY

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដើមឆ្នាំនេះ SONY ក៏មិនចាញ់​កំពូល​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ផ្សេងៗ​ទៀត​ដែរ គឺថា​បាន​បញ្ចេញ​ត្រកូល​ស្មាត​ហ្វូន Xperia របស់ខ្លួន ដែល​ជាម៉ូឌែលប្រចាំដើមឆ្នាំបានចំនួន 3 ម៉ូឌែលហើយ ដោយក្នុង​នោះ​រួម​មាន Xperia L នេះផងដែរ ដែលជាសិស្សប្អូនគេក្នុងថ្ងៃប្រកាសចេញកាលពីម្សិលមិញនេះ។

1

Final 1000x150 copy

Xperia L នៅរក្សារូបរាងបែប Classic ដូចទៅនឹង L1 ដែលចេញកាលពីឆ្នាំទៅមិញច្រើន តែ SONY បានធ្វើការបង្កើនសមត្ថភាពឲ្យ L2 កាន់តែរត់បានប្រសើរ ជុំវិញបទពិសោធន៍ប្រើប្រាស់ទូទៅប្រចាំថ្ងៃ ហើយអ្វីដែលពិសេសនោះគឺថា សេនស័រសម្រាប់ស្កេនក្រយៅដៃ ដែលធ្វើឲ្យស្មាតហ្វូននេះកាន់តែមានសុវត្ថិភាពនេះ ត្រូវបានយកមកបំពាក់នៅផ្នែកខាងក្រោយដែរហើយ។ ក្នុងនោះប៊ូតុង Power និងប៊ូតុងសម្លេងស្ថិតនៅផ្នែកខាងស្ដាំ និងកន្លែងដាក់ស៊ីមកាតនៅខាងឆ្វេង ដោយរូបរាងរចនាបទទាំងមូលនៅផ្នែខាងមុខ អាចនិយាយបានថានៅរក្សាសភាពដើមច្រើន ដោយយើងនៅតែទទួលបានអេក្រង់មានកម្រិត Ratio 16:9 ដដែល តែវាមិនថ្វីនោះទេ សម្រាប់ស្មាតហ្វូនធនមធ្យមមួយនេះ ដែលមានលក្ខណៈសម្បត្តិទូទៅដូចខាងក្រោម៖

រូបរាង

  • Model Xperia L2
  • កម្រាស់សរុប 9.8mm
  • ទម្ងន់ 178 ក្រាម
  • មានសេនស័រស្កេនក្រយៅដៃ
  • មាន 3 ពណ៌សម្រាប់ជ្រើសរើសគឺ ទឹកមាស ផ្កាឈូក និងខ្មៅ

អេក្រង់

  • អេក្រង់ទំហំ 5.5 អ៊ីញ
  • បង្ហាញរូបភាពក្នុងកម្រិត HD ឬ 270p
  • កម្រិតដង់ស៊ីតេ 267ppi
  • ប្រើប្រាស់កញ្ចក់ការពារ Corning Gorilla Glass

កាមេរ៉ា

  • កាមេរ៉ាខាងមុខទំហំ 8 មេហ្គាភិចសែល (Wide Angle)
  • ថតវីដេអូបានកម្រិត HD ល្បឿន 30fps
  • កាមេរ៉ាខាងក្រោយទំហំ 13 មេហ្គាភិចសែល
  • កម្រិត Aperture ធមបំផុត f/2.0
  • កាមេរ៉ាក្រោយថតវីដេអូកម្រិត Full HD ល្បឿន 30fps

កម្លាំងម៉ាស៊ីន

  • ប្រើប្រាស់ CPU របស់ MediaTek លេខ MT6737T
  • ប្រភេទ Quad-Core រត់ក្នុងល្បឿន 1500MHz
  • GPU ជាប្រភេទ Mali-T720 MP2
  • RAM ទំហំ 3GB
  • មេម៉ូរីក្នុងម៉ាស៊ីនទំហំ 32GB
  • អាចបន្ថែមមេម៉ូរីកាត MicroSD ដល់ទំហំ 256GB
  • ថ្មទំហំ 3300MAh
  • ដំណើរការដោយ Android 7.1 ចេញពីប្រអប់
  • ប្រើប្រាស់ឌុយ USB ប្រភេទ C

2 3 4

Xperia L2 បង្កើត​ឡើង​សម្រាប់​អ្នក​ចង់បានស្មាតហ្វូនទំនើបស៊េរីចុងក្រោយរបស់ SONY សម្រាប់​ប្រើ​ការ​ទូទៅ ដែលវាអាចកំដរយើងបានគ្រប់កាលៈទេសៈ បើទោះបីជាវាពុំមានអាវក្រោះការពារទឹកក៏ដោយ តែ​សម្រាប់​តម្លៃខ្ទង់ 100$ ក្រាស់ ឬ200$ ជាង (SONY នៅមិនទាន់ប្រកាសតម្លៃទីផ្សារនៅឡើយទេ) វា​គឺជាស្មាតហ្វូនមួយ ដែលសាកសម្យទៅនឹងតម្លៃ អមមកជាមួយនឹងកម្លាំងម៉ាស៊ីន ដោយ SONY គ្រោង​នឹង​ចេញ​លក់ Xperia L2 នេះនៅក្នុងខែមករានេះតែម្ដង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Ti
  • 8:41 AM, 09 January
  • ប្រភព: Android Authority
  • Tag: ទូរស័ព្ទ