ទំព័រដើម    >    Appliance    >    ព័ត៌មាន    >    ទូរទស្សន៍កប់ស៊េរីទំហំ 146 អ៊ីញ ដ៏​ស្ដើង​របស់ Samsung ស្អាត ឆ្លាត និង​អេក្រង់​ច្បាស់​ហួស​និស្ស័យ

ទូរទស្សន៍កប់ស៊េរីទំហំ 146 អ៊ីញ ដ៏​ស្ដើង​របស់ Samsung ស្អាត ឆ្លាត និង​អេក្រង់​ច្បាស់​ហួស​និស្ស័យ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្នុងព្រឹត្តិការណ៍ CES នាឆ្នាំ 2018 នេះ​ក្រុម​ហ៊ុន Samsung បាន​លេង​មួយ​អស់​ដៃ​ហើយ មិ​ន​ថា​តែ​ទីផ្សារ​ស្មាត​ហ្វូន ឬឧបករណ៍​អេឡិចត្រូនិច​ផ្សេងៗ​ទៀត​នោះ​ទេ ដោយ​ក្នុង​នោះ​ទីផ្សារ​ទូរទស្សន៍វៃយឆ្លាត បាន​បោះជំហានទៅដល់កម្រិតមួយទៀតហើយ ដែលនឹងធ្វើឲ្យមហាជនទូទៅឈ្លក់​វង្វេងចង់បានវាមួយ​មកប្រើប្រាស់ក្នុងគេហដ្ឋានគ្រាន់កម្សាន្តអារម្មណ៍ ឬតាមដានព័ត៌មាន ពិសេសគឺបំរើទៅដល់​សេចក្ដី​ត្រូវការ​ក្នុងការរស់នៅប្រចាំថ្ងៃជាមួយនឹងមុខងារ AI ប្រាជ្ញាសិប្បនិម្មិត។

1

Final 1000x150 copy

ទូរទស្សន៍សម្រាប់ដើមឆ្នាំ 2018 របស់ Samsung នោះមានឈ្មោះហៅជាផ្លូវការថា The Wall បង្កើត​ឡើង​សម្រាប់អ្នកចង់បានទូរទស្សន៍ធំខ្លាំង សម្រាប់ដាក់តាំងនៅតាមគេហដ្ឋាន ស្ថាប័ន ឬអគារធំៗជាដើម ជាមួយនឹងទំហំអេក្រង់លោតដល់ទៅ 146 អ៊ីញឯណោះ ពិតជាមិនធម្មតានោះទេ។ អេក្រង់ធំបែបនេះ មិន​មែនជារឿងងាយស្រួលក្នុងការផលិតឡើង ព្រោះថាកាលណាវាធំពេក គ្រាប់ភិចសែលក៏ត្រូវរីកមាឌ​ធំ​ផង​ដែរ ជាហេតុធ្វើឲ្យស្មាត TV នេះអាចជួបនឹងបញ្ហាមិនអាចបង្ហាញពណ៌បានដិតជាដើម។ តែមិន​ថ្វី​នោះ​ទេ ក្រុមអ្នកជំនាញរបស់ Samsung បានសិក្សាមុនអ្វីដែលយើងបានគិត ឬធ្លាប់បានគិតទៅទៀត ដោយ The Wall ស៊េរី 2018 នេះប្រើប្រាស់បច្ចេកវិទ្យាថ្មីហៅថា MicroLED tech ធ្វើឲ្យគ្រាប់​ភិចសែល​នៅ​លើ​អេក្រង់មានទំហំតូចល្អិត ជាហេតុធ្វើឲ្យវាអាចបង្ហាញពណ៌បានដិតល្អក្នុងកម្រិត 8K។

2

The Wall ប្រើប្រាស់អេក្រង់ពពួក QLED មានគែមអេក្រង់តិចបំផុត ដែលអាចដាក់ជាប់​ជញ្ជាំង​ធំៗ​បាន​យ៉ាង​ស្រួល ដោយមានជើងចាប់ពីខាងក្រោយ។ ចំនុចស្នូលមួយទៀត ដែលធ្វើឲ្យ The Wall កាន់​តែ​មាន​ភាពលេចធ្លោនោះគឺមុខងារ AI នឹងឯង ដោយវាមានសមត្ថភាពធំៗចំនួន 3 ជាគោលដូចជា៖

  • បង្កើនសមត្ថភាពទិន្នន័យនៃសាច់រូបភាពវីដេអូ
  • បង្កើនសមត្ថភាពគែមជុំវិញរូបភាព និងវីដេអូ
  • និងកាន់បន្ថយកម្រាប់ Noise រំខានធ្វើឲ្យវីដេអូមើលទៅដូចទៅនឹងការមើលដោយភ្នែកផ្ទាល់។

មិនតែប៉ុណ្ណោះម្ចាស់របស់ Wall អាចធ្វើការបញ្ជាទូរទស្សន៍វៃយឆ្លាតនេះដោយសម្លេងបាន​យ៉ាង​ងាយ​ស្រួល​ទៀតផងតាមរយៈមុខងារ Bixby Voice Control ដែល Samsung បានខិតខំដុតដៃដុតជើងយ៉ាង​សកម្មក្នុងការពង្រឹងប្រព័ន្ធ Bixby ឲ្យកាន់តែឆ្លាត និងអាចប្រើការបានស្ទើរគ្រប់កាលៈទេសនៅលើ​ឧបករណ៍ទំនើបៗ​របស់ខ្លួន។ ដូចនេះម្ចាស់របស់ The Wall ពុំចាំបាច់ចុចតេឡេបញ្ជានោះទេ គ្រាន់​តែ​ប្រើ​សម្លេងបញ្ជា​ ឬប្រើកាយវិការជាការស្រេច។

3 4 5

យ៉ាងណាក៏ដោយ ការបង្ហាញចង្កូមយក្សនៃទីផ្សារទូរទស្សន៍របស់ Samsung ជាមួយនឹង​ The Wall បាន​កំពុងធ្វើឲ្យដៃគូប្រកួតប្រជែងពិបាកនឹងតដៃខ្លាំងណាស់ ហើយសម្រាប់អ្នកប្រើប្រាស់​ទូទៅ​ដូច​យើង​វិញ ប្រាកដជាចង់បានវាមួយមកប្រើប្រាស់ ដោយ Samsung គ្រោងចេញលក់ The Wall នាឆ្នាំ 2018 នេះតែម្ដង តែថ្ងៃ ឬខែណានោះ នៅមិនទាន់ប្រកាសជាផ្លូវការនោះទេ ចំនែកតម្លៃវិញក៏មិនទាន់បញ្ចេញ​ឲ្យ​ដឹង​ដូចគ្នា​ តែខ្ញុំហ៊ានសន្និដ្ឋានថា ទូរទស្សន៍ស្ដើង ទំនើប ដែលវៃយឆ្លាតមួយនេះ គឺមិនក្រោម 10000$ នោះទេ អាចលោតដល់ 20,000 ទៅ 30,000$ ក៏ថាបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Ti
  • 8:17 AM, 09 January
  • ប្រភព: Slash Gear
  • Tag: