ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Acer ទើប​បញ្ចេញ​នូវ Chromebook 11 ជំនាន់​ថ្មី ដែល​មាន​ចំនុច​ទាក់​ទាញ​ច្រើន!

Acer ទើប​បញ្ចេញ​នូវ Chromebook 11 ជំនាន់​ថ្មី ដែល​មាន​ចំនុច​ទាក់​ទាញ​ច្រើន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុនផលិតកុំព្យូទ័រ Acer ទើបតែបញ្ចេញនូវជំនាន់ថ្មីនៃ កុំព្យូទ័រយួរដៃ Chromebook 11 ដែលជាប្រភេទ កុំព្យូទ័រធុនមធ្យម។ Acer បានបញ្ជាក់ថា Chromebook 11 នេះ អាចប្រើប្រាស់បាន 10 ម៉ោង នៅពេលសាកពេញម្តងៗ រួមទាំងការ ឌីហ្សាញមក គ្មានកង្ហារ ដើម្បីធ្វើឲ្យ កុំព្យូទ័រនេះ មានសម្លេងស្ងាត់ និងតម្រូវសម្រាប់អ្នក ចូលចិត្តប្រើប្រាស់ នៅទីស្ងាត់ដូចជា ហាងកាហ្វេ ឬបណ្ណាល័យជាដើម។ វាមានរន្ធដោត USB 3.0 ចំនួន 2 រន្ធ, រន្ធដោត USB Type-C ចំនួន 2 រន្ធ។ ព្រមទាំងមានប្រភេទ អេក្រង់ថាច់ និងមិនមាន អេក្រង់ថាច់ផងដែរ ដោយសារវាអាច ប្រើប្រាស់កម្មវិធីរបស់ Android បាន។

cover

Final 1000x150 copy

គួរឲ្យស្តាយដែរ កុំព្យូទ័រនេះ មានកម្រិតបង្ហាញរូបភាពអន់មែនទែន ជាមួយអេក្រង់ 11.6 អ៊ីញ ហើយកម្រិតបង្ហាញ រូបភាពបានត្រឹម 1366 x 768 ភិចសែល ដូចកាលពីស៊េរីមុនដែរ។ ដោយសារតែវាមាន កំលាំងម៉ាស៊ីន ធុនមធ្យម រួមទាំងគ្មានកង្ហារ ទើបធ្វើឲ្យកុំព្យូទ័រនេះ មានកម្រាស់ស្តើង ត្រឹមតែ 0.71 អ៊ីញ, ទម្ងន់ 2.43 ផោន ដែលងាយស្រួលយកតាម ខ្លួនមែនទែន ជាពិសេសវាជាជម្រើស ដ៏ល្អសម្រាប់អ្នកចូលចិត្ត សរសេរអត្ថបទ។

កុំព្យូទ័រនេះ មិនមានកំលាំងម៉ាស៊ីន ខ្លាំងទេ ដោយវាប្រើប្រាស់ ស៊ីភីយូ Celeron ដូចទៅនឹង Chromebook ស៊េរីផ្សេងៗដែរ ដោយគ្រាន់តែ ស៊ីភីយូនេះ អាប់ដេតពីមួយ ជំនាន់ទៅមួយជំនាន់។ វាមានជម្រើសរ៉េម 2GB ឬ 4GB និងអង្គផ្ទុកទិន្នន័យ ត្រឹមតែ 16GB ឬ 32GB ប៉ុណ្ណោះ។ វាមានកាមេរ៉ាមុខ HDR និងបាស បំពងសម្លេង Stereo ចំនួន 2 ផងដែរ។

បន្ទាប់ពីដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ CES ដែលកៀកជិត មកដល់នេះ យើងនឹងឃើញ វត្តមានកុំព្យូទ័រនេះ ដាក់លក់នៅក្នុង ខែ​មិនា ជាមួយតម្លៃ ចាប់ផ្តើម 249 ដុល្លារ ហើយយើងក៏ មិនប្រាកដែរ ថាវាអាចនឹងមាន វត្តមាននៅក្នុង ស្រុកយើង ឬយ៉ាងណា តែយើង នឹងដឹង ពេលដែលវាមានវត្តមាន នៅក្នុងស្រុក យើងភ្លាម។

1 2

សរុបមក នេះជាកុំព្យូទ័រមួយ ដែល Acer បានសហការជាមួយជាមួយ Google បង្កើតឡើង ហើយកុំព្យូទ័រប្រភេទ តែងតែមានកំលាំង ម៉ាស៊ីនល្មមៗ ត្រឹមសម្រាប់វាយ ឯកសារ និងប្រើប្រាស់ ធម្មតាទូទៅ ដូចនេះតម្លៃរបស់វា ក៏មិនសមរម្យ ផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 4:12 PM, 08 January
  • ប្រភព: The Verge
  • Tag: កុំព្យូទ័រ