ទំព័រដើម    >    Appliance    >    ព័ត៌មាន    >    ទូរទឹកកក​ស៊េរី​ថ្មី​របស់ Samsung មាន​ទាំង Speaker, ជំនួយ​ការ​សម្លេង Bixby និង​អាច​គ្រប់​គ្រង​លើ​ឧបករណ៍​ផ្សេង​បានទៀត!

ទូរទឹកកក​ស៊េរី​ថ្មី​របស់ Samsung មាន​ទាំង Speaker, ជំនួយ​ការ​សម្លេង Bixby និង​អាច​គ្រប់​គ្រង​លើ​ឧបករណ៍​ផ្សេង​បានទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចអ្វីដែលយើងបានរៀបរាប់ពីមុនមកអញ្ចឹង ថាក្រុមហ៊ុនផលិតគ្រឿង អេឡិចត្រូនិច កំពុងតែធ្វើឲ្យឧបករណ៍ ប្រើប្រាស់ធម្មតាៗ ដែលធ្លាប់មានពីមុនមក បានប្រែក្លាយជាឧបករណ៍ ដែលឆ្លាតវៃ ជិតអស់ហើយ ដូចជារថយន្តបើកបរ ដោយស្វ័យប្រវត្តិ, ទូរស័ព្ទឆ្លាតវៃ, នាឡិកាឆ្លាតវៃ និងវែនតាថតរូប, បាសបំពងសម្លេង ចេះនិយាយ និងពេលនេះ មាន ទូរទឹកកកអាច និយាយឆ្លើយឆ្លង ជាមួយយើង បានទៀតហើយ។

cover

Final 1000x150 copy

ក្រុមហ៊ុន Samsung ទើបតែប្រកាសបង្ហាញពី ទូរទឹកកក ស៊េរីថ្មីឆ្នាំ 2018 ដែលជាទូរទឹកកក ដំបូងរបស់ ក្រុមហ៊ុននេះ ដែលមានមុខងារ ជំនួយការសម្លេង Bixby ដូចនេះយើងអាចដឹងបានថា វាមានបំពាក់មក ជាមួយរន្ធស្រូបសម្លេង និងបាសបំពងសម្លេង ទើប អាចឆ្លើយឆ្លងជាមួយ យើងបាន។ ប្រាកដណាស់ទូរទឹកកនេះ មានបាស បំពងសម្លេងម៉ាក AKG ដែលជាដៃគូ សហការរបស់ Samsung ហើយផលិតផល ចេញលក់ ថ្មីក្នុងស្រុកយើង តែងតែមានថែមកាស ម៉ាកនេះ ដល់អតិថិជន។

មិនត្រឹមតែប៉ុណ្ណេះ ទូរទឹកកក បានក្លាយជាមេធំ សម្រាប់ឲ្យអ្នកប្រើប្រាស់បញ្ជាទៅលើឧបករណ៍ ឆ្លាតវៃផ្សេងទៀតបាន ដែលមាននៅក្នុង គេហដ្ឋាននោះ។ ទូរទឹកកកនេះ មានអេក្រង់មួយផ្ទាំង បំពាក់មកជាមួយស្រាប់​ ដូចយើងអាច ថាច់បញ្ជាក៏បានដែរ អាចឆែកមើល កាមេរ៉ាសុវត្ថិភាពតាម នេះបាន។ ចំពោះបាសបំពងសម្លេង អ្នកប្រើប្រាស់អាចស្តាប់បទចម្រៀង អនឡាញបាន ដោយវាមានបញ្ចូល នូវកម្មវិធី Pandora ដែលផ្តល់សេវាកម្ម បទចម្រៀងមកស្រាប់ ហើយអ្នកប្រើប្រាស់ ក៏នៅតែអាចទាញយក កម្មវិធីផ្សេងទៀតមក ប្រើប្រាស់ផងដែរ។

2 1

សរុបសេចក្តីមក Samsung ទើបតែបង្ហាញនូវទូរទឹកកកឆ្លាតវៃ សម្រាប់ក្រុមគ្រួសារដែលមាន ជីវភាពធូរធា និងទូរទឹកកកនេះ មានបំពាក់មកជាមួយមុខងារ ជំនួយការសម្លេង Bixby, បាសបំពងសម្លេងម៉ាក AKG ព្រមទាំងអាចគ្រប់គ្រង ទៅលើឧបករណ៍ឆ្លាតវៃ ផ្សេងទៀតបាន។ ទូរទឹកកកនេះ បានបង្ហាញវត្តមាន ក៏ពិតមែន តែក្រុមហ៊ុននេះ មិនបាន បញ្ជាក់ពីតម្លៃរបស់វា នៅឡើយទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 10:25 AM, 08 January
  • ប្រភព: The Verge
  • Tag: