ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    មួក​សុវត្ថិភាព​សម្រាប់​អ្នក​ជិះ​កង់​និង​ក្តារ​ស្គី អាច​ប្រាប់​ដំណឹង​ដល់​ក្រុម​គ្រួសារ​គេ​ពេល​ជួប​គ្រោះថ្នាក់!

មួក​សុវត្ថិភាព​សម្រាប់​អ្នក​ជិះ​កង់​និង​ក្តារ​ស្គី អាច​ប្រាប់​ដំណឹង​ដល់​ក្រុម​គ្រួសារ​គេ​ពេល​ជួប​គ្រោះថ្នាក់!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចយើងបានដឹង ថាមួកសុវត្ថិភាពរបស់ទោចក្រយានយន្ត ឬម៉ូតូ ខុសគ្នាពីមួក សុវត្ថិភាពរបស់កង់។ មិនថាការបើកបរម៉ូតូ ឬកង់ទេ គឺគ្រោះថ្នាក់ដូចគ្នា ដូច្នេះហើយទើប តម្រូវឲ្យយើងមាន មួកសុវត្ថិភាព និងបើកបរ ដោយគោរពច្បាប់ ទើបអាចជៀសវាង ពីយថាហេតុផ្សេងៗបាន។ ទោះជាយ៉ាងណា ក៏ដោយ គ្រោះថ្នាក់ យើងមិនអាចមើលឃើញ មុនទេ ដូចនេះមាន តែត្រូវការពារ និងប្រយ័ត្នប្រយ៉ែង ដោយខ្លួនឯង។ ដោយមូលហេតុ បែបនេះ ទើបមានក្រុមហ៊ុនមួយ ផលិតនូវមួក សុវត្ថិភាពមាន អំពូលភ្លើងឆ្លាតវៃ ស៊េរីថ្មី មួយដែលបំពាក់ មកជាមួយ អាចផ្តល់ដំណឹង ទៅកាន់ក្រុមគ្រួសារ ជនរងគ្រោះ ពេលដែលពួកគេ ជួបគ្រោះថ្នាក់។

cover

Final 1000x150 copy

នេះមួកសុវត្ថិភាពដែលមានភ្ជាប់មកជាមួយ អំពូលភ្លើងនៅពីក្រោយហៅថា Cosmo Bike ដែលជាអំពូលភ្លើងឆ្លាតវៃ នៅពីក្រោយមួក ជាប្រភេទដែកឆក់ អាចដោះចេញបាន វាមាន ទង្ងន់ស្រាលត្រឹមតែ 80 ក្រាម រួមទាំងភ្លើងពណ៌ LED ចំនួន 8 ដែលមានពណ៌ក្រហម 4 និងពណ៌លឿង 4 ។ រួមទាំងផ្តល់សញ្ញា ដល់អ្នកជិះ ពីក្រោយផងដែរ នៅពេលដែលយើង ចង់បង្អង់ល្បឿន ឬឈប់។ ជាពិសេស វាមានមុខងារមួយ ដែលអាចដឹងថា អ្នក ប្រើប្រាស់បានដួល ឬជួបគ្រោះថ្នាក់ ផ្សេងបានភ្លាមៗ។

អ្នកប្រើប្រាស់ត្រូវភ្ជាប់ឧបករណ៍អំពូលភ្លើងនេះ ជាមួយនឹងកម្មវិធីក្នុងស្មាតហ្វូន ទើបបានជា សេនស័ររបស់អំពូល សម្គាល់គ្នាជាមួយកម្មវិធី ដូច្នេះទើបពេល ដែលដួល ឬជួបគ្រោះថ្នាក់ ហើយវានឹងជូន ដំណឹងជាសារ ឬ Notification ទៅកាន់អ្នកជិតស្និទ្ធ របស់អ្នកប្រើប្រាស់ នោះភ្លាម ដើម្បីទៅជួយ សង្គ្រោះគាត់ ឲ្យបានទាន់ពេលវេលា។

ក្រុមហ៊ុននេះ ធ្លាប់បានលក់ផលិតផលដែលមានបច្ចេកវិទ្យស្រដៀងនេះ រួចមកហើយ សម្រាប់ម៉ូតូ តែលើកនេះ ពួកគេបានបញ្ចេញនូវ ឧបករណ៍នេះ ព្រមទាំងមួក សម្រាប់អ្នកជិះកង់វិញម្តង ដើម្បីឲ្យបាន ប្រើប្រាស់ និងអាចជៀសផុត ពីគ្រោះធ្ងន់បានដូចគ្នា។ មួកសុវត្ថិភាព សម្រាប់អ្នកជិះកង់នេះ លក់រាយក្នុងតម្លៃ 60 ដុល្លារ ហើយនឹងមាន លក់នៅក្នុងរដូវស្លឹក ឈើជ្រុះ ខាងមុខនេះ អំឡុងខែកញ្ញា។

Screen_Shot_2017_12_28_at_12.46.45.0 sansar2

សរុបសេចក្តីមក មួកសុវត្ថិភាពសម្រាប់អ្នកជិះកង់ Cosmo Bike នេះពិតជាមានបំពាក់មក ជាមួយបច្ចេកវិទ្យាអំពូល ភ្លើងឆ្លាតវៃ ដែលមានអត្ថប្រយោជន៍ សម្រាប់អ្នកអ្នកចូលចិត្ត ជិះកង់ និងលេងក្តារស្គី ដោយសារតែមួកសុវត្ថិភាពនេះ អាចជូនដំណឹងដល់ កាន់ស្មាតហ្វូនរបស់ក្រុម គ្រួសារពួកគេបាន នៅពេលដែលពួកគេ ជួបគ្រោះថ្នាក់។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 10:20 AM, 08 January
  • ប្រភព: The Verge
  • Tag: Accessories