ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Acer បញ្ចេញ​នូវ Nitro 5 ជំនាន់​ថ្មី មាន​ក្រាហ្វិច​ថ្មី​ខ្លាំង​ជាង​មុន ល្អ​សម្រាប់​ការ​លេងហ្គេម!

Acer បញ្ចេញ​នូវ Nitro 5 ជំនាន់​ថ្មី មាន​ក្រាហ្វិច​ថ្មី​ខ្លាំង​ជាង​មុន ល្អ​សម្រាប់​ការ​លេងហ្គេម!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បើយើងនិយាយពីកុំព្យូទ័រយួរដៃរបស់ក្រុមហ៊ុន Acer គឺមានច្រើនម៉ូឌែលណាស់ ប៉ុន្តែបើម៉ូឌែល ដែលផលិតសម្រាប់ លេងហ្គេមគឺមាន តែត្រកូល Aspire, Nitro និង Predator ប៉ុណ្ណោះ ដោយត្រកូល Nitro ជាកុំព្យូទ័រ លំដាប់មធ្យមសម្រាប់ អ្នកប្រើទូទៅ និងមានតម្លៃ ទាបសមរម្យ ចំណែកឯត្រកូល Predator គឺសម្រាប់អ្នក ប្រើកម្រិតខ្ពស់ ឬកំពូលអ្នកប្រើតែម្ដង ដោយសារវាមានកម្រាស់ ក្រាស់ៗរចនាបថកាច និងមានកម្លាំង ម៉ាស៊ីនកប់ៗតែម្ដង។ ហើយថ្មីនេះក្រុមហ៊ុន Acer ទើបនឹងបង្ហាញនូវកុំព្យូទ័រ យួរដៃសម្រាប់លេងហ្គេម Nitro 5 ជំនាន់ថ្មី របស់ខ្លួនហើយ ដែលលើកនេះ វាមានលក្ខណៈកាន់តែ ប្រសើរជាងមុន ជាមួយនឹងតម្លៃ នៅរក្សាទាបដដែល មិនថ្លៃជាងមុននោះទេ ហើយនឹងបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍ CES នៅថ្ងៃសៅរ៍ នេះផងដែរ។

1

Final 1000x150 copy

Acer Nitro 5 ជំនាន់ ២០១៨ វានៅរក្សារូបរាងខាងក្រៅរបស់វាដូចជាជំនាន់មុនដដែល ក៏ប៉ុន្តែបានផ្លាស់ប្តូរ នៅត្រង់ផ្នែកមួយចំនួន នៅផ្នែកខាងក្នុងទៅវិញ។ រចនាបថរបស់វា នៅតែស្រោបឡើង ដោយជ័រស្វិតគុណភាព សមរម្យដដែល ជាមួយនឹងរចនាបថ រាបស្មើបែប Classic ដោយនៅតែ ប្រើប្រាស់ភ្លើង Backlit ពណ៌ក្រហម ដដែលនៅក្រោម Keyboard និង Trackpad។ បើមើលទៅលើការ រចនារបស់វា ឃើញថា មានរបៀបរៀបរយ មែនទែន ដោយយើងទទួលបាន នូវរន្ធដោតដូចជា រន្ធសម្រាប់ដោត សាកថ្ម, USB Type-A ចំនួន ២, រន្ធដោតកាស, រន្ធ LAN, USB-C 3.1, HDMI 2.0, USB 3.0, និងរន្ធដោតមេម៉ូរីកាត SDHC ចំណែកឯរន្ធបញ្ចេញ ខ្យល់ក្ដៅបាញ់ទៅខាងក្រោយ និងរន្ធបំពងសម្លេង Dolby Audio Premium បាញ់មកខាងមុខ ត្រូវបានផលិត ដោយក្រុមហ៊ុន TrueHarmony speakers។

2

3

ចំណែកអេក្រង់របស់វានៅតែរក្សាទំហំ ១៥.៦ អ៊ីងជាប្រភេទ IPS និងកម្រិតបង្ហាញរូបភាព Full HD 1080 x 1920 ភិចស៊ែលដដែល មិនមានអ្វីប្លែកទេ ហើយក៏មានកាមេរ៉ា Webcam ដែលអាចថតនៅក្នុងកម្រិត HP ផងដែរ។

4

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺត្រង់ផ្នែកកម្លាំងម៉ាស៊ីនខាងក្នុងរបស់វា ព្រោះកាលពីឆ្នាំមុនវាបានប្រើប្រាស់ នូវបន្ទះឈីប ស៊ីភីយូរបស់ Intel i7 7700HQ និងក្រាហ្វិច NVIDIA GTX 1050 ឬ 1050Ti ជាដើម ប៉ុន្តែម្ដងនេះវាត្រូវបំពាក់ រៀងប្លែកជាងមុនបន្ដិច ដោយវានឹង ប្រើប្រាស់បន្ទះឈីប AMD Ryzen ជំនាន់ចុងក្រោយ (មិនទាន់បញ្ជាក់ច្បាស់ នៅឡើយទេ) ជាមួយនឹងក្រាហ្វិច ជីភីយូរបស់ AMD ដូចគ្នាប្រភេទ Radeon RX560 ដែលគេអះអាងថា នឹងដំណើរការហ្គេម បានល្អជាងមុន។ ចំណែកឯ Slot ដាក់រ៉េមមានចំនួន ២ ដែលទ្រទ្រង់ ទៅដល់ទំហំ 32GB ប្រភេទ DDR4 និងមាន Slot សម្រាប់ដាក់ SSD ទំហំ 512GB ផងដែរ។

cover

សរុបមក Acer Nitro 5 នាឆ្នាំនេះគឺជាកុំព្យូទ័រយួរដៃដ៏ល្អមួយ ដែលមានកម្លាំងម៉ាស៊ីនខ្លាំងសមរម្យល្អ មានគុណភាព ផលិតសាមញ្ញល្អ និងមានតម្លៃទាបផងដែរ។ តម្លៃរបស់វា គឺចាប់ពី ៧៩៩ ដុល្លារឡើងទៅ ដែលអាចនឹងមានលក់ នៅក្នុងសហរដ្ឋអាមេរិច នៅក្នុងខែមេសា ខាងមុខនេះ ហើយវាក៏នឹងមាន វត្ដមាននៅក្នុងប្រទេស កម្ពុជាយើងផងដែរ គ្រាន់តែតម្លៃអាចនឹង ថ្លៃជាងនេះបន្ដិច។ 

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 10:13 AM, 08 January
  • ប្រភព: PC Gamer
  • Tag: កុំព្យូទ័រ