ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    LG បង្ហាញ​នូវ​អេក្រង់​ថ្មី​ទំហំ ៦៥ អ៊ីង ដែល​អាច​មូរ​បាន​ដូច​ក្រដាស​អញ្ចឹង!

LG បង្ហាញ​នូវ​អេក្រង់​ថ្មី​ទំហំ ៦៥ អ៊ីង ដែល​អាច​មូរ​បាន​ដូច​ក្រដាស​អញ្ចឹង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បើត្រលប់ទៅមើលកាលពី ៤ ឆ្នាំមុនក្រុមហ៊ុន LG បានបង្ហាញនូវអេក្រង់ទូរទស្សន៍ របស់ខ្លួនប្រភេទ OLED ដែលជាអេក្រង់អាច បត់ពត់បាន មានទំហំត្រឹម ១៨ អ៊ីងប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនបាន បញ្ចេញនូវអេក្រង់ ជំនាន់ថ្មីជាច្រើន ដោយឃើញមានទូរទស្សន៍ អេក្រង់ទំហំដល់ ៦៥ អ៊ីងកម្រិតបង្ហាញ រូបភាពដល់ 4K HDR និងឃើញដល់ទំហំ ៨៨ អ៊ីង ដែលមានកម្រិតបង្ហាញ រូបភាព 8K ទៀតផង ដែលត្រៀមបង្ហាញ នៅក្នុងព្រឹត្តិការណ៍ CES នៅថ្ងៃស្អែកនេះ។

cover

Final 1000x150 copy

បន្ថែមពីលើនោះទៅទៀតក្រុមហ៊ុន LG ក៏នៅមិនទាន់អស់ ទូរទស្សន៍បង្ហាញដែរ ព្រោះនៅពេលនេះក្រុមហ៊ុន បានពាំនាំនូវទូទស្សន៍មាន អេក្រង់ថ្មីមួយទៀត ដែលមានអេក្រង់ប្លែកពីគេ និងការប្រើប្រាស់ ប្លែកផងដែរ។ វាជាអេក្រង់ដែលអាច បត់បានប្រភេទ OLED មានទំហំ ៦៥ អ៊ីង ហើយទូទស្សន៍នេះគឺ ប្រើប្រាស់ជាលក្ខណៈអេក្រង់ រមូរដូចជា កន្ទេលអញ្ចឹង ព្រោះវាប្រើប្រាស់ សារធាតុដើមប្លាស្ទិច ដែលមានកម្រាស់ស្ដើងខ្លាំងណាស់ ត្រឹមតែ 0,18 មីលីមែត្រប៉ុណ្ណោះ ហើយដំណើរការនៃទូរទស្សន៍ នេះគឺ វានឹងលេចអេក្រង់ចេញ មកនៅពេលបើក និងរមូរលិបចូល ទៅក្នុងវិញនៅពេលបិទវិញ។ អេក្រង់នេះ វាបង្ហាញបានច្បាស់ ដិតល្អមែនទែន ដោយសាច់រូបភាពរបស់វា ស្ថិតនៅកម្រិតកំពូល UHD ឬហៅថា 4K resolution ដែលបង្ហាញបាន ម៉ត់នឹងរូបភាព អណ្ដែតតែម្ដង។ ចំណែលក្ខណៈពិសេស ដទៃផ្សេងទៀត យើងនឹងចាំមើល ការបង្ហាញខ្លួន ជាផ្លូវការរបស់វា នៅថ្ងៃស្អែកនេះ។

1 2

វាពិតជាប្លែកណាស់ ហើយក៏សុំសរសើរដល់ LG ដែលមានអេក្រង់ប្រភេទនេះ យកមកប្រើប្រាស់ និងច្នៃរបៀប ប្រើប្រាស់របស់វាឱ្យប្លែក ពីគេយ៉ាងនេះ។ ហើយក៏សង្ឃឹមថា ក្រុមហ៊ុននេះ នឹងបន្ដច្នៃប្រឌិតផលិតអេក្រង់ថ្មីៗ មានគុណភាពខ្ពស់ បន្ថែមទៀត និងកែច្នៃ វាបំពាក់នៅស្មាតហ្វូន និងថេប្លេតទៀត ក៏ល្អដែរ ព្រោះថេប្លេត ឬស្មាតហ្វូន ដែលមានអេក្រង់បត់បាន កំពុងតែស្ថិតនៅក្នុង រង់ចាំរបស់មនុស្សភាគច្រើន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 10:06 AM, 08 January
  • ប្រភព: The Verge
  • Tag: ទូរស័ព្ទ