ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    កុំព្យូទ័រ​យួរ​ដៃ​ស្ដើង​ជាង​គេ​បំផុត​លើ​លោក បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការហើយ!

កុំព្យូទ័រ​យួរ​ដៃ​ស្ដើង​ជាង​គេ​បំផុត​លើ​លោក បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ឆ្នាំ 2017 កន្លងទៅនេះកុំព្យូទ័រយួរដៃពពួក Ultrabook ដែលមានកម្រាស់ស្ដើង អមមកជាមួយ រូបរាងរចនាបថ និងគុណភាព ផលិតខ្ពស់នោះ ខ្ញុំលង់ចិត្ត តែទៅលើ HP Spectre ប៉ុណ្ណោះ ព្រោះវាពិតជា ផលិតឡើងបាន យ៉ាងល្អពិតមែន ស្ដើង លឿន ស្អាត ធន់ និងមានលក់ ក្នុងទីផ្សារស្រុកខ្មែរ។ សម្រាប់ឆ្នាំ 2018 នេះវិញ កុំព្យូទ័រយួរដៃក្នុងត្រកូល Ultrabook របស់ Acer បានបង្ហាញខ្លួន ជាមួយនឹងជំនាន់ថ្មី ស៊េរីដើមឆ្នាំ 2018 មានឈ្មោះហៅថា Swift 7 ជាកំណែ Update ជំនួសស៊េរីឆ្នាំ 2017 កន្លងទៅ។

1

Final 1000x150 copy

Swift 7 ស៊េរី 2018 ត្រូវបានប្រកាសឡើងក្នុងព្រឹត្តិការណ៍ CES ឆ្នាំ 2018 ជាមួយនឹងការកាត់បន្ថយកម្រាស់ ឲ្យកាន់តែស្ដើងថែម មួយកម្រិតទៀតនៅសល់ កម្រាស់ត្រឹមតែ 8.98 មីលីម៉ែត្រប៉ុណ្ណោះ អាចស្ដើង ជាងទូរស័ព្ទ ឬថេប្លេតមួយ ចំនួនទៀតផង ពិតជាស្ដើងហួសនិស្ស័យ ពិតមែន។ ម៉ាស៊ីន Laptop នេះបង្កើតឡើង សម្រាប់ការងារទូទៅ ពិសេសអ្នកធ្វើការ ជាមួយជំនួញ មិនមែនសម្រាប់ ធ្វើការឌីហ្សាញ ឬលេងហ្គេម ធ្ងន់ៗនោះទេ ដោយវាត្រូវបាន វេចខ្ចប់មកជាមួយនឹង ផ្នែករឹងទូទៅដូចខាងក្រោម៖

  • CPU ជំនាន់ទី 7 របស់ Intel
  • RAM ជាប្រភេទ LPDDR3 ទំហំ 8GB
  • SSD​ ពពួក PCIe NVME ទំហំ 256GB
  • អេក្រង់ទំហំ 14 អ៊ីញប្រភេទ IPS បង្ហាញរូបភាពកម្រិត Full HD ឬ 1080p
  • មានមុខងារ Touch Screen
  • ក្រាហ្វិច Intel HD Graphics
  • ប្រើប្រាស់ស៊ីមកាតបាន ក្នុងសេវា 4G LTE
  • កម្លាំងថ្មរស់បាន 10 ម៉ោង
  • ក្ដារចុចមានភ្លើងពណ៌ស

2

ម៉ាស៊ីននេះមិនត្រឹមតែដើរតួជាម៉ាស៊ីនកុំព្យូទ័រយួរដៃនោះទេ យើងអាចប្រើប្រាស់វាជាម៉ាស៊ីន ថេប្លេតក៏បាន ដោយអេក្រង់ អាចធ្វើការ បត់បែនបាន ជាមួយនឹងអេក្រង់ មានគែមខ្លី ជុំវិញ ដោយមាន Web Cam នៅផ្នែកខាងក្រោម ដែលអ្នកស្រលាញ់ ឬចង់បានកុំព្យូទ័រ មានកម្រាស់ស្ដើង នឹងស្រលាញ់វាចេញ ពីទ្រូងតែម្ដង។ ម៉ាស៊ីនេះប្រើប្រាស់រន្ធ Thunderbolt ចំនួន 4 គ្រាប់ ដែលមួយដើរតួជាឌុយ សាកថ្មផងដែរ ដូច្នេះម្ចាស់របស់វា ត្រូវប្រើប្រាស់ដុំបំនែក ទើបអាចប្រើប្រាស់ ជាមួយដុយ USB ប្រភេទ A, Card Reader ឬ HDMI បានដូចត្រកូល MacBook ស៊េរីចុងក្រោយដែរ។

3

Acer គ្រោងនឹងចេញលក់កុំព្យូទ័រស្ដើងជាងគេលើលោកប្រចាំឆ្នាំ 2018 នេះនៅខែមេសាខាងមុខនេះយ៉ាងយូរក្នុងតម្លៃ 1699$ មិនធូរ ថ្លៃនោះទេ តែអ្នកនឹងទទួល បានកុំព្យូទ័រស្ដើង និងស្រាលសម្រាប់ យកតាមខ្លួន ដែលដំណើរការ ដោយ Windows 10 Home 64-bit ចេញពីប្រអប់ ផ្ទាល់តែម្ដង។ វាក៏នឹងត្រៀមចូល មកដល់ទីផ្សារ ស្រុកខ្មែរយើងដែរ នារយៈពេលប៉ុន្មានខែ ខាងមុខនេះ ដូច្នេះបើអ្នកស្រលាញ់ អាចរង់ចាំ ទិញវាបាន តែតម្លៃអាចនឹងថ្លៃ ជាងទីផ្សារ អន្តរជាតិបន្តិច!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Ti
  • 9:37 AM, 08 January
  • ប្រភព: Cnet
  • Tag: កុំព្យូទ័រ