ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    KIA នឹង​បង្ហាញ​នូវ​រថយន្ដ​អគ្គិសនី​យ៉ាង​ប្រណិត នា​ព្រឹត្តិការណ៍ CES 2018 នេះ!

KIA នឹង​បង្ហាញ​នូវ​រថយន្ដ​អគ្គិសនី​យ៉ាង​ប្រណិត នា​ព្រឹត្តិការណ៍ CES 2018 នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

រថយន្ដអគ្គិសនី កំពុង​តែ​រីក​ចម្រើន​ច្រើន​ទៅៗ​ហើយ ពីមួយ​ឆ្នាំ​ទៅ​មួយឆ្នាំ ដោយ​សារ​តែ​វា​គឺ​ជា​រថយន្ដ​ដែល​នឹង​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​បាន​ច្រើន និងចំណាយ​ប្រាក់​តិច​ផង​ដែរ​ទៅលើ​ការ​ចំណាយ​ប្រចាំ​ថ្ងៃរបស់អ្នកជិះ ហើយចំពោះប្រទេសជឿនលឿនមួយចំនួនដូចជា សហរដ្ឋអាមេរិច ស៊ុយអែត រុស្ស៊ី និង​ចិន ក៏បានចែងច្បាប់ជំរុញឱ្យប្រជាជនប្រើប្រាស់រថយន្ដអគ្គិសនីឱ្យកាន់តែច្រើនផងដែរ នាពេលបច្ចុប្បន្ន​នេះ និងកាន់តែរីកដុះដាលទៀត នាពេលអនាគត ដើម្បីកាត់បន្ថយការប្រើប្រាស់ធនធានប្រេងសាំង។ ដោយ​មើលឃើញថាប៉ុន្មានឆ្នាំចុងក្រោយនេះរថយន្ដអគ្គិសនីកាន់តែពេញនិយម ក្រុមហ៊ុន Kia Motor ជាក្រុមហ៊ុនរថយន្ដដ៏ធំរបស់ប្រទេសកូរ៉េវិញ ក៏បានចូលរួមនៅក្នុងការផលិតវាលក់ផងដែរ ថែមទាំង​បាន​ដាក់​លក់​នៅក្នុងតម្លៃទាបសមរម្យទៀតផង ដោយសម្រាប់រថយន្ដ Soul EV 2017 របស់ខ្លួនបាន​ដាក់​លក់​ចាប់​ពី ៣២,០០០ ដុល្លារឡើយទៅប៉ុណ្ណោះ។

cover

Final 1000x150 copy

ហើយសម្រាប់ដើមឆ្នាំ ២០១៨ នេះវិញ ក្រុមហ៊ុន KIA នឹងបង្ហាញនូវរថយន្ដអគ្គិសនីមួយគ្រឿង ដែល​មាន ​រូបរាង រចនាដូចជារថយន្ដ Sport តម្លៃថ្លៃអញ្ចឹង ប៉ុន្តែត្រូវប្រើប្រាស់ម៉ាស៊ីនអគ្គិសនី EV (Electric Vehicle) ដែលក្រុមហ៊ុន KIA នៅមិនទាន់បញ្ចេញឈ្មោះវានៅឡើយទេ។ វានឹងត្រូវបង្ហាញខ្លួន​នៅក្នុង​​ព្រឹត្តិការណ៍ CES 2018 នាសប្តាហ៍ក្រោយនេះ នៅក្នុងទីក្រុង Las Vegas ដែលក្រុមហ៊ុន KIA បាន​អះអាង​ថាវា​​គឺ​ជាកម្លាំងម៉ាស៊ីនអគ្គិសនីដ៏ល្អបំផុតមួយ មានសមត្ថភាពខ្ពស់ “Highly Efficient” និងមាន​កម្លាំង​ថ្ម​ជិះ​បានឆ្ងាយផងដែរ។

1

សម្រាប់រចនាបថរបស់រថយន្ដនេះ គឺមានរូបរាងប៉ុនទៅនឹងរថយន្ដ SUV ដែរ ដោយមានកៅអីអង្គុយ ២ ជួរ និងមានគូថក្រោយសម្រាប់ដាក់អីវ៉ាន់។ ប៉ុន្តែអ្វីដែលពិសេសជាងគេនោះគឺ វាត្រូវបំពាក់មកនូវប្រព័ន្ធ​ចង្កៀង​ភ្លើង Motion Graphic សម្រាប់លេងស្ទីលចលនាស្រដៀងភ្លើងក្ដាចុច RGB របស់កុំព្យូទ័រ​អញ្ចឹង​ដែរ។

2 3 4

សរុបមក នេះគឺជារថយន្ដអគ្គិសនី ដែលក្រុមហ៊ុន KIA ត្រៀមដាក់បង្ហាញនៅព្រឹត្តិការណ៍ CES នា​សប្ដាហ៍​ក្រោយនេះ ហើយវាគឺជារថយន្ដគំរូ ដែលនឹងពង្រីកទីផ្សារ​រថយន្ដអគ្គិសនីឱ្យកាន់តែច្រើននៅ​ក្នុង​សហរដ្ឋអាមេរិច​បន្ថែមទៀត។ ហើយយើងនឹងចាំមើលថា តើរថយន្ដមួយគ្រឿងនេះ​នឹងមានមុខងារ​ពិសេស​អ្វីខ្លះ ល្អជាងរថយន្ដប្រើប្រាស់សាំង និងរថយន្ដរបស់ក្រុមហ៊ុនដទៃទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 11:09 AM, 06 January
  • ប្រភព: SlashGear
  • Tag: យានយន្ត