ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    កុំព្យូទ័រ Notebook 7 Spin ជំនាន់​ទី 2 មាន​កំលាំង​ម៉ាស៊ីន​ខ្លាំង​ជាង​មុន, ស្គេន​ម្រាម​ដៃ​និងអាចកាច់បត់បាន

កុំព្យូទ័រ Notebook 7 Spin ជំនាន់​ទី 2 មាន​កំលាំង​ម៉ាស៊ីន​ខ្លាំង​ជាង​មុន, ស្គេន​ម្រាម​ដៃ​និងអាចកាច់បត់បាន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Samsung បាន​បញ្ចេញ​កុំព្យូទ័រ Notebook 7 Spin ជំនាន់​ទី 1 តាំង​ពី​ឆ្នាំ 2016 ដែល​គេ​បាន​ដឹង​ថា វាជាកុំព្យូទ័រ​មាន​សមត្ថភាពសាកសមនិងតម្លៃ។ ក្នុងដើមឆ្នាំ 2018 នេះ Samsung បានអាប់​ដេត​ម៉ាស៊ីន​ឲ្យកុំព្យូទ័រនេះឡើងដល់ Core i5 ជំនាន់ទី 8 ជាមួយស៊ីភីយូ 4 គ្រាប់ និងអាចប៊ិច Stylus បាន ហើយនឹងត្រៀមដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ CES ខាងមុខនេះទៀតផង។

cover

Final 1000x150 copy

ចំពោះរូបរាងជំនាន់ទី 2 នេះ នៅតែស្រដៀងជំនាន់ទី 1 ដដែល ដោយគ្រាន់តែទម្ងន់របស់ជំនាន់ទី 2 ស្រាល​ជាង ជំនាន់ទី 1 ។ អ្នកប្រើប្រាស់អាចកាត់បត់បាន, ថាច់អេក្រង់ ឬប្រើប្រាស់ប៊ិច Stylus ចុច​បញ្ជា​បាន ដើម្បីធ្វើឲ្យកុំព្យូទ័រនេះ កាន់តែមានប្រយោជន៍ និងតម្រូវសម្រាប់អ្នកឌីហ្សាញ។ Samsung នៅមានបន្ថែមទ្រនាប់ស្គេមម្រាមដៃមកជាមួយកុំព្យូទ័រនេះទៀតផង ដើម្បីផ្តល់ភាពងាយ​ស្រួល​ដល់​អ្នក​ប្រើ​ប្រាស់ Log in បានរហ័សជាមួយមុខងារ Windows Hello របស់ Microsoft ។

បើនិយាយពីកំលាំងម៉ាស៊ីនវិញ ប្រាកដជាខ្លាំងជាងមុនហើយ Notebook 7 Spin នេះ មានរ៉េមទំហំ 8GB, អង្គចងចាំទំហំ 256GB ជាប្រភេទ SSD, មានរន្ធដោត USB Type-C, រន្ធ USB 3.0, រន្ធ USB 2.0 និងរន្ធ HDMI ។ ចំពោះជំនាន់ទី 2 នេះ មានតែអេក្រង់ទំហំ 13 អ៊ីញ តែមួយគត់ មិនដូចកាល​ពី​ជំនាន់ទី 1 មានទាំងអេក្រង់ទំហំ 13 និង 15 អ៊ីញ។ បើនិយាយពីកម្រិតបង្ហាញរូបភាពរបស់អេក្រង់វិញ នៅកម្រិត 1080 ភិចសែលដដែរ។

1 22

សរុបអត្ថន័យ កុំព្យូទ័រ Notebook 7 Spin ទើបតែចេញជំនាន់ទី 2 ដែលមានកំលាំង​ម៉ាស៊ីន​ខ្លាំង​ជាង​មុន, អាច​ប្រើបានជាមួយប៊ិច Stylus, មានទ្រនាប់ស្គេនម្រាមដៃ និងមានតែអេក្រង់ 13 អ៊ីញ ហើយនឹង​ដាក់​លក់​នា​ចុង​ឆ្នាំនេះ ដោយតម្លៃមិនទាន់បានបញ្ជាក់ តែយើងអាចដឹងកាន់តែលម្អិតពីកុំព្យូទ័រនេះ នៅ​ក្នុងព្រឹត្តិការណ៍ CES ។​

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 10:32 AM, 06 January
  • ប្រភព: The Verge
  • Tag: កុំព្យូទ័រ