ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    ASUS បញ្ចេញដុំ GPU ក្រៅ! អ្នក​មាន​កុំព្យូទ័រ​ក្រាហ្វិច​អន់ៗ​នឹង​រីកមុខដូចគ្រាប់ជី បើបានប្រើវាមួយ

ASUS បញ្ចេញដុំ GPU ក្រៅ! អ្នក​មាន​កុំព្យូទ័រ​ក្រាហ្វិច​អន់ៗ​នឹង​រីកមុខដូចគ្រាប់ជី បើបានប្រើវាមួយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដុំ GPU ខាងក្រៅ ឬហៅផ្លូវការថា External GPU បានចេញប៉ុន្មានឆ្នាំមកហើយកាលពីពេលកន្លងទៅ គឺមាន​ច្រើន​ម៉ាក​គួរសម តែវាមិនមានតម្លៃធូរថ្លៃនោះទេ ដោយក្នុងទីផ្សារបច្ចុប្បន្ន យើងអាចស្វែងរកទិញ External GPU នេះបានតែប៉ុន្មានម៉ាកប៉ុណ្ណោះដូចជា Alienware, Razer និង Gigabyte ជាដើម។ មកដល់ដើមឆ្នាំ 2018 នេះក្រុមហ៊ុនយក្ស ASUS បានចូលដៃមកដែរហើយ គឺបាននាំយក​ធុង​ក្រាហ្វិច​កាត​ខាង​ក្រៅ សម្រាប់អ្នកចង់បានកម្លាំង GPU ខ្លាំងរបស់ម៉ាស៊ីន Desktop រត់នៅលើអេក្រង់ម៉ាស៊ីន Laptop របស់អ្នកធ្វើការជាមួយក្រាហ្វិចធ្ងន់ៗ។

1

Final 1000x150 copy

ធុងក្រាហ្វិចកាតខាងក្រៅនោះមានឈ្មោះហៅជាផ្លូវការថា XG Station Pro ដែលជាកំណែ Update ធំជាងគេមួយក្នុងឆ្នាំ 2018 ចេញពី XG Station របស់ ASUS ដែលបានចេញកាលពីឆ្នាំ 2007 ជាង 10 ឆ្នាំមុន។ រូបរាងរចនាបថរបស់វាត្រូវបានឌីហ្សាញឡើងយ៉ាងយកចិត្តទុកដាក់បំផុត ទាំងផ្នែកបញ្ចេញ​ខ្យល់​ក្ដៅ កាត់បន្ថយកម្ដៅ ប្រព័ន្ធសុវត្ថិភាព ទំហំ ដែលងាយស្រួលទុកដាក់ និងយកតាមខ្លួន ពិសេសគឺ​អាច​យក​ទៅ​ប្រើប្រាស់ជាមួយនឹងក្រាហ្វិចកាតធុនមធ្យម និងធុនកំពូលបាន​ទាំង​អស់​ទៅ​តាម​ទឹកលុយ​របស់​ម្ចាស់​វា​ច​​ង់បាន ដោយ ASUS អះអាងថាអាចប្រើបានទាំងក្រាហ្វិចរបស់ AMD និង nVIDIA។

2cover

ក្នុងម៉ាស៊ីនយើងអាចដាក់ក្រាហ្វិចកាតបានមួយដើម អមមកជាមួយនឹងកង្ហារធំពីរសម្រាប់ជួយបន្ថយ​កម្ដៅ​បន្ថែម ដែលអនុញ្ញាតឲ្យក្រាហ្វិច Render នៅខាងក្នុងប្រអប់ធ្វើការបានរាប់សិបម៉ោង ដោយពុំចាំ​បាច់​ខ្វាយខ្វល់អំពីកម្ដៅឡើងខ្លាំងនោះទេ។ វាល្អសម្រាប់ពពួកម៉ាស៊ីន Laptop ស៊េរីថ្មីដែលមានរន្ធ Thunderbolt 3 ដោយ Laptop ស៊េរីចាស់ៗ មិនថាពពួក Ultarbook ឬ Gaming នោះទេ បើគ្មានរន្ធ Thunderbolt 3 គឺមិនអាចប្រើជាមួយនឹង XG Station Pro នេះបានឡើយ ដោយវាតម្រូវឲ្យ​យើង​ដោត​ក្រាហ្វិច​នេះ​តាមរយៈរន្ធ Thunderbolt 3 ដើម្បីដំណើរការ ឬផ្ដាច់ពី GPU ក្នុងម៉ាស៊ីន ទៅប្រើក្រាហ្វិច​កាត​ជាប់ XG Station Pro វិញ។

3

ដូច្នេះវាគឺជាដំនឹងល្អសម្រាប់ម្ចាស់ម៉ាស៊ីន Ultrabook ជំនាន់ថ្មីៗ ដែល Laptop ខ្លួនមានភ្ជាប់​មក​ជាមួយ​នឹង​រន្ធ Thunderbolt 3 ហើយអ្នកចង់លេងហ្គេមធំៗ មានក្រាហ្វិចកប់ដូចនៅលើម៉ាស៊ីន Desktop ឬ Gaming Notebook នោះ ការ​ទិញ​យក XG Station Pro ក្នុង​តម្លៃ​ទឹក​ប្រាក់ 329$ យកមកប្រើប្រាស់គឺ​ជា​រឿង​​ល្អមួយ ដោយ​អ្នក​មិន​ត្រឹមតែអាចប្រើវាជាម៉ាស៊ីនសម្រាប់ Render ក្រាហ្វិចនៅពេលលេងហ្គេម ឌីហ្សាញ ឬកាត់​ត​វីដេអូ​នោះ​ទេ អ្នកអាចប្រើប្រាស់វាសាកថ្មទូរស័ព្ទ ថេប្លេត និងឧបករណ៍អេឡិចត្រូនិច​ផ្សេងៗ​ទៀត​បាន​ជាមួយនឹងរន្ធ USB ប្រភេទ C ចំនួន 2 ដែលដើរតួជា USB 3.1 ជំនាន់ថ្មី។

4

គួរបញ្ជាក់ផងដែរថាសម្រាប់តម្លៃ 329$ គឺមិនរាប់បញ្ចូលជាមួយនឹងក្រាហ្វិចកាតនោះទេ ដូច្នេះ​សម្រាប់​អ្នក​មាន​គម្រោង​ទិញ​យក XG Station Pro យកទៅប្រើប្រាស់ត្រូវចំនាយប្រាក់មួយ​តង់ទៀត​ទៅលើ​ក្រាហ្វិច​កាតដើម្បីប្រើប្រាស់វាបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Ti
  • 8:30 AM, 06 January
  • ប្រភព: PCGamer
  • Tag: កុំព្យូទ័រ