ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ចូល​ចិត្ត​លេង​ហ្គេម​បាញ់ Snip ទេ? អាច​សាក​ហ្គេម​នេះបាន

ចូល​ចិត្ត​លេង​ហ្គេម​បាញ់ Snip ទេ? អាច​សាក​ហ្គេម​នេះបាន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ហ្គេមបាញ់ប្រហារគ្នា មានច្រើន មែនទែន ទាំងនៅ លើទីផ្សារ Appstore និង Playstore ហើយហ្គេមមួយៗ សុទ្ធតែមានការ ពេញនិយម គាំទ្រ ក៏ច្រើន ផងដែរ នៅទូទាំង ពិភពលោក។ អញ្ចឹងហើយ សម្រាប់ថ្ងៃនេះ យើងនឹង បង្ហាញហ្គេម បាញ់គ្នាមួយ របស់ក្រុមហ៊ុន Gameloft ដល់អ្នកទាំងអស់គ្នា ដែលវាមានឈ្មោះថា Sniper Fury។

Cover

Final 1000x150 copy

Sniper Fury គឺជាហ្គេមបាញ់ ប្រយុទ្ធគ្នាមួយ ដែលអ្នក ទាំងអស់គ្នា ត្រូវសំលាប់សត្រូវរបស់ខ្លួនជាច្រើន ដោយការប្រើប្រាស់ កាំភ្លើង snip តែម្តង។ ហើយក្នុង នោះដែរ ក្រោយពីបាន សំលាប់ សត្រូវ ហើយនោះ ក៏មានការ ឆ្លងវគ្គ និងផ្លាស់ប្តូរ អាវុធ ស៊េរីថ្មីៗ ផងដែរ ចំណែកឯក្រាហ្វិចវិញ ក៏ត្រជាក់ភ្នែកកប់តែម្តង មិនមែនលំៗនោះទេ។ ហើយខ្ញុំនឹងដាក់តំណរភ្ជាប់នៅខាងក្រោមនេះ៖

Pic 1 Pic 2

ហ្គេមបាញ់ Snip នេះគឺមិនមានគិតលុយនោះទេ ដូច្នេះសម្រាប់មិត្តអ្នកអានទាំង iOS និង Android ទាំងអស់ ដែលមានចំណាប់អារម្មណ៍ និង ចូលចិត្តលេងហ្គេមបែបបាញ់ Snip នេះអាចសាកល្បងទាញយកបាន។ អញ្ចឹងនៅចាំអីទៀត ទាញយកលេង ឥលូវនេះទៅ។ រីករាយថ្ងៃសម្រាក ចុងសប្តាហ៍ទាំងអស់គ្នា!

រីករាយទស្សនាវីដេអូបន្ថែមខាងក្រោមនេះ៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 4:30 PM, 05 January
  • ប្រភព: App Store, Play Store
  • Tag: កម្មវិធី & ហ្គេម