ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    កម្មវិធីមួយនេះ សំបូរ​កម្មវិធី​ឥតគិត​ថ្លៃ​ច្រើន ដែល​អ្នក​ប្រើ iPhone/iPad គួរ​សាក​ល្បង!

កម្មវិធីមួយនេះ សំបូរ​កម្មវិធី​ឥតគិត​ថ្លៃ​ច្រើន ដែល​អ្នក​ប្រើ iPhone/iPad គួរ​សាក​ល្បង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ជាមួយនឹង កម្មវិធីចិន​មួយ ដែល​មាន​ឈ្មោះ​ថា Tutuapp យើង​គិត​ថា ប្រិយមិត្តភាគច្រើន ប្រាកដ​ជា​ស្គាល់​ហើយ ដោយ​វា​គឺជា កម្មវិធី​មួយ ដើរតួជាផ្សារកម្មវិធី ដូចជា Appstore ដែរ តែវាពិសេសជាង ត្រង់​វា​មិនគិតលុយ និងអនុញ្ញាតិ អោយអ្នកប្រើប្រាស់ iOS អាចដោនឡូតកម្មវិធី និងហ្គេមជាច្រើន មក​ប្រើប្រាស់ និងលេងដោយមិនគិតថ្លៃឡើយ។ តើវាអាចតម្លើងនៅលើ iOS 11.2.1 ដែលជាជំនាន់​ចុង​ក្រោយ បានដែរឬទេ?

Cover

Final 1000x150 copy

Tutuapp ដែលមានរូបសំគាល់ សត្វទន្សាយនេះ មិនតម្រូវអោយ អ្នកត្រូវធ្វើការ Jailbreak ជាមុន​អី​ឡើយ ហើយកាន់តែពិសេសនោះ វាក៏អាចប្រើបាន នៅលើប្រព័ន្ធប្រតិបត្តិការ iOS កំណែអាប់ដេតចុង​ក្រោយ គឺ iOS 11.2.1 ផងដែរ។ វិធីសាស្រ្តក្នុងការតម្លើងនោះ​ មានច្រើន គឺយើងអាចតម្លើង កម្មវិធី Tongbu នៅលើកុំព្យូទ័រក៏បាន ឬតាមរយៈ Manual (វិធីមួយៗ) ក៏បាន ហើយខាងក្រោមនេះ គឺជាជំហ៊ាន ដែលអ្នក​អាច សាកល្បងបាន។

ជំហ៊ានដំបូងគេនោះ សូមអ្នក Copy Link នេះ (ចុចទីនេះ) ហើយ Paste និងបើកវានៅក្នុងកម្មវិធី Safari។ ក្រោយមកទៀត វានឹងលោតសុំការអនុញ្ញាតិ ពីអ្នក ដើម្បីធ្វើការតម្លើង តែម្តង ដូចនេះ សូម​អ្នកចុចទៅលើពាក្យ Install ដូចរូបខាងក្រោម។

1

  • បន្ទាប់មកទៀត សូមចុចអូសចុះក្រោម ហើយចុចទៅលើពាក្យ Install Directly to iOS Device!
  • ពេលដែលកម្មវិធី Settings លោតមក សូមចុច Install បើមានលេខកូដទាមទារ សូមវាយ!
  • បន្ទាប់មកទៀត វានឹងបើកកម្មវិធី Safari ហើយអ្នកត្រូវចុចទៅលើពាក្យ Install Tutu App!
  • ចុចទៅលើពាក្យ Install ម្តងទៀត ដើម្បី Confirm Install > Install > Next និងចុងក្រោយ ចុចទៅលើពាក្យ Done ជាការស្រេច។

2

ឥឡូវនេះ អ្នកបានតម្លើង វាបានដោយជោគជ័យហើយ អ្នកអាចស្វែងរក កម្មវិធី ឬហ្គេមណាមួយ ដែល​អ្នក​ពេញចិត្តផងដែរ ហើយក្នុងនោះ ក៏មាននូវកម្មវិធី បែប Parallel App ផងដែរ ដែលអនុញ្ញាតិអោយ អ្នកអាចប្រើប្រាស់ គណនីបណ្តាញសង្គមខ្លះ បានដល់ទៅ ២ ទៀតផង។ ទោះជាយ៉ាងណាក៏ដោយ កម្មវិធីនេះ មិនសូវជាមានសុវត្ថិភាព នោះទេ ដោយសារតែ វាជាកម្មវិធីខុសច្បាប់ ដែលផ្តល់នូវ សេវាកម្ម ដោនឡូតកម្មវិធី ដោយឥតគិតថ្លៃ។ ហើយខ្ញុំ សរសេរអត្ថបទនេះ គឺសម្រាប់ ប្រិយមិត្តមួយចំនួន ដែល​គាត់ មិនសូវជា ខ្វល់ច្រើនទៅលើ ផ្នែកសុវត្ថិភាពនោះទេ ផ្ទុយទៅវិញ ពួកគាត់ចង់បាន កម្មវិធី និងហ្គេម ដែលលេង មិនអស់លុយ ហេតុដូច្នេះហើយ សូមអ្នកទាំងអស់គ្នា ពិចារណាជាមុនសិន មុននឹង​តម្លើង​កម្មវិធី​នេះ មកប្រើនៅលើ ទូរស័ព្ទរបស់ខ្លួន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Mai
  • 4:00 PM, 05 January
  • ប្រភព: Tutu App
  • Tag: កម្មវិធី & ហ្គេម