ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Apple បញ្ជាក់ពីឧបករណ៍ Mac និង iOS ទាំង​អស់​អាច​រង​បញ្ហា​ពី​ច​ន្លោះ​ប្រហោង Meltdown និង Spectre

Apple បញ្ជាក់ពីឧបករណ៍ Mac និង iOS ទាំង​អស់​អាច​រង​បញ្ហា​ពី​ច​ន្លោះ​ប្រហោង Meltdown និង Spectre

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ជាដំបូង មិត្តអ្នកអាន ត្រូវដឹង​សិន ពីចន្លោះ​ប្រហោង​សុវត្ថិភាព Meltdown និង Spectre ដែល​អាច​ធ្វើ​ឲ្យ​ឧ​បករណ៍​ទាំង​អស់ ដែល​ចេញ​នា 20 ឆ្នាំចុងក្រោយនេះ ងាយស្រួលឲ្យក្រុម Hacker ធ្វើការ Hack យក​ទិន្នន័យ​ពីឧបករណ៍របស់អ្នក ព្រមទាំងលេខសម្ងាត់ក៏គេអាចលួចយកបានដែរ, ទិន្នន័យធនាគារ ជា​ពិសេស​លើឧបករណ៍ប្រើឈីប Intel, AMD និង ARM គឺកាន់តែងាយស្រួលលួចទិន្នន័យ រីឯទិន្នន័យ​នៅ​ក្នុង​កម្មវិធីប៉ុន្មានដែលយើងប្រើប្រាស់ ក៏គេអាចយកបានទាំងអស់ មិនថានៅលើពពកក៏ដោយ។ នេះ​ជា​ចន្លោះ​ប្រហោងដ៏អាក្រក់មួយ ដែលឧបករណ៍ទាំងអស់ត្រូវរងផលប៉ះពាល់យ៉ាងខ្លាំង ហើយវាក៏​សំណាងដែរ ​ដែល​មិនទាន់មានបុគ្គលណា ត្រូវបាន Hack ។

cover

Final 1000x150 copy

ចន្លោះប្រហោងនេះ ត្រូវបានរកឃើញដោយក្រុមអ្នកស្រាវជ្រាវក្នុងគំរោង Project Zero របស់ Google ហើយពួកគេបានក៏បញ្ចេញនូវកំណែអាប់ដេត Security patch ដល់ស្មាតហ្វូន Android រួចផងដែរ ដូចនេះអ្នកប្រើប្រាស់មិនចាំបាច់ព្រួយបារម្មណ៍ទេ។ តែពេលនេះ Apple បានបញ្ជាក់ច្បាស់ហើយ ថារាល់កុំព្យូទ័រ Mac និងឧបករណ៍ដែលដំនើរការ iOS ទាំងអស់ ក៏រងផលប៉ះពាល់ពីចន្លោះប្រហោង​នេះដែរ ដូចនេះអ្នកប្រើប្រាស់សូមរង់ចាំបន្តិច Apple នឹងបញ្ចេញកំណែអាប់ដេតការពារ ហើយពួកគេ​សង្ឃឹមថា អ្នកប្រើប្រាស់ ទាញយកទិន្នន័យពីប្រភពដែលទុកចិត្តបាន។

Intel បានបញ្ចេញ Patch សុវត្ថិភាព សម្រាប់ឲ្យអ្នកប្រើប្រាស់របស់ពួកគេ ដោនឡូដនិងដំឡើងហើយ ហើយក្រុមហ៊ុនទាំង 2 ក៏កំពុងតែសហការគ្នា បិទចន្លោះប្រហោងនេះដែរ។ នេះជាឱកាសរបស់​ជន​ខិលខូច ដើម្បីឆ្លៀតកេងចំនេញ ដូចនេះអ្នកប្រើប្រាស់ត្រូវប្រយ័ត្នមែនទែន ដោយសារ​រាល់ទិន្នន័យ​ដែល​គេ​លក់នោះ យើងមិនបានដឹងទេ ហើយនេះក៏ជាការល្អដែរ Intel, ARM និង AMD បានបញ្ចេញនូវ Patch សម្រាប់ឧបករណ៍ដែលប្រើប្រាស់ឈីបរបស់ពួកគេ។ អ្នកប្រើ Android ក៏មិនបាច់ភ័យព្រួយ តែ​អ្នក​ប្រើប្រាស់ iOS គួរតែប្រើប្រាស់ដោយប្រុងប្រយ័ត្នជាងមុនទៀត កុំទាញយកឯកសារ ឬទិន្នន័យពី​ប្រភព​មិនច្បាស់លាស់ ឬចុចចូលលីង ផ្សេងៗដែលមិនប្រក្រតី។

ចំពោះចន្លោះប្រហោង Meltdown វាធ្វើស៊ីភីយូ របស់ឧបករណ៍ផ្សេងៗចុះខ្សោយ និងប្រើមុខងារ OOOE (Out of order execution) គ្រប់គ្រងទៅលើ Hardware ផ្សេងៗទៀតបង្កើតជាចន្លោះប្រហោង រីឯ Spectre វាធ្វើឲ្យឈីបចុះខ្សោយ ហើយអាច Read រាល់ទិន្នន័យអាថ៌កំបាំងរបស់ដែលបានរក្សាទុក និងអ្វីដែលកាន់តែធ្ងន់ធ្ងរពេលនេះ Meltdown និង​ Spectre ចេញមកព្រមគ្នា វាធ្វើឲ្យប្រព័ន្ធសុវត្ថិភាព​ត្រង់កន្លែង​រក្សាទិន្នន័យរបស់រ៉េមចុះខ្សោយ និងអាចឲ្យ Hacker កាន់តែងាយស្រួលយកទិន្នន័យ cache ចេញពីឧបករណ៍ទាំងអស់។

១ ២

សរុបមកនេះ ជាចន្លោះប្រហោងដ៏អាក្រក់មួយ ដែលអាចនិងធ្វើឲ្យ Hacker វាយប្រហារ ឬលួច​ទិន្នន័យ​សំខាន់ៗ ចេញពីស្មាតហ្វូន និងកុំព្យូទ័រទាំងអស់ តែក្រុមហ៊ុនផលិតស្មាតហ្វូន, ក្រុមហ៊ុន​ផលិត​ប្រព័ន្ធ​ដំនើរការ និងក្រុមហ៊ុនផ្គត់ផ្គង់ឈីប កំពុងសហការគ្នា បញ្ចេញកំណែអាប់ដេត និង Patch សុវត្ថិភាព ដើម្បីទប់ស្កាត់ចន្លោះប្រហោងនេះហើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 10:45 AM, 05 January
  • ប្រភព: PC Gamer
  • Tag: កុំព្យូទ័រ