ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ក្តារចុចឆ្លាតវៃ សម្រាប់ iPhone ទទួល​បាន​កំណែ​អាប់ដេត​ថ្មី​ហើយ!

ក្តារចុចឆ្លាតវៃ សម្រាប់ iPhone ទទួល​បាន​កំណែ​អាប់ដេត​ថ្មី​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រោយពេលដែល ក្តារចុចឆ្លាតវៃ ឬភាសា​រអង់​គ្លេស​ហៅថា Khmer Smart Keyboard បានត្រលប់មក បម្រើ​ការ​ប្រើប្រាស់ ប្រចាំថ្ងៃមួយផ្នែក របស់ប្រជាជនកម្ពុជាយើងវិញ ពេលនេះ កម្មវិធីក្តារចុចមួយនេះ ក៏បាន​បន្ទាន់​សម័យរបស់ខ្លួន មួយកម្រិតទៀតផងដែរ ដើម្បីសម្របទៅតាម តម្រូវការ និងដោះស្រាយ នូវកំហុសឆ្គងខ្លះ នៅក្នុងប្រព័ន្ធ ក៏ដូចជា បន្ថែមនូវ លក្ខណៈពិសេសថ្មីៗ បន្ថែមពីលើថែមទៀត។

Cover

Final 1000x150 copy

នៅក្នុងកំណែអាប់ដេត v2.2 នេះដែរ ក្រុមហ៊ុន AlienDev បានធ្វើការកែ​សម្រួល និងបន្ថែម​នូវ​ចំណុច​ខ្លះ​ដូចជា៖

  • អាប់ដេតទៅលើមុខងារ ទស្សន៍ទាយពាក្យ អោយបានត្រឹមត្រូវជាងមុន
  • សម្រួលដល់បញ្ហា Emoji Keyboard Layout
  • និងចន្លោះប្រហោងមួយចំនួន ដែលមិនដំណើរការ ពីជំនាន់ចាស់។

111

នេះគឺជាសញ្ញាដ៏ល្អមួយ ដែលក្តារចុចឆ្លាតវៃ មួយនេះបានត្រលប់មកវិញ ព្រោះថា អ្នកប្រើប្រាស់ ជនជាតិ​យើងភាគច្រើន មានតម្រូវការខ្លាំង ជាមួយនឹង ការវាយអក្សរភាសារជាតិយើង ហើយភាគច្រើន ស្មាត​ហ្វូន ដែលពួកគាត់ ប្រើប្រាស់នោះ គឺ iPhone។ យ៉ាងណាមិញ យើងសង្ឃឹមតទៅថា ក្តារចុចមួយ​នេះ នឹងបោះជំហ៊ានឆ្ពោះទៅមុខ ថែមទៀត ដើម្បីបម្រើដល់ ការប្រើប្រាស់ ទៅលើការវាយអក្សរ ភាសា​ជាតិយើង ក៏ដូចជា ចូលរួមជួយផ្នែកមួយ នៃការអភិរក្ស អក្សរជាតិយើង បន្ថែមទៀត មិនថាតែ​នៅលើ iOS ទេ ដោយនៅលើ Android ក៏ដូចគ្នាដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Mai
  • 10:37 AM, 05 January
  • ប្រភព: AlienDev
  • Tag: កម្មវិធី & ហ្គេម