ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    Lenovo នឹង​បញ្ចេញ ThinkPad ថ្មី​ជាមួយ​នឹង​រូបរាង​ស្ដើង មាន​កាមេរ៉ា​ស្គេន​ទម្រង់មុខ និងបំពាក់ស៊ីភីយូ ជំនាន់ទី ៨!

Lenovo នឹង​បញ្ចេញ ThinkPad ថ្មី​ជាមួយ​នឹង​រូបរាង​ស្ដើង មាន​កាមេរ៉ា​ស្គេន​ទម្រង់មុខ និងបំពាក់ស៊ីភីយូ ជំនាន់ទី ៨!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ជារៀងរាល់ឆ្នាំក្រុមហ៊ុន Lenovo តែងតែ​បញ្ចេញនូវកុំព្យូទ័រ​យួរ​ដៃ​ត្រកូល ThinkPad របស់ខ្លួន​ដើម្បី​ឱ្យ​ដើរ​ទាន់​ជំនាន់​ជានិច្ច ហើយវាក៏ជាត្រកូលដែលមានអេក្រង់ល្អ និងអាចបត់បានផងដែរ។ Lenovo ThinkPad នៅ​តែ​រក្សារូបរាងស្រដៀងជំនាន់មុនៗដដែល ក៏ប៉ុន្តែវាត្រូវបានកែប្រែ​បន្ដិច​បន្តួច​ជារៀង​រាល់​ឆ្នាំ រហូតមកដល់ឆ្នាំ ២០១៨ ThinkPad កាន់តែមានរូបរាងទាក់ទាញ កម្រាស់ស្ដើង និងមាន​អេក្រង់​ប៉ះ​បញ្ជា អាចបត់បានរហូតដល់ ៣៦០ ដឺក្រេ និងបន្ថែមមុខងារសំខាន់ ២ ទៀតគឺប្រើប្រាស់ USB-C ជារន្ធសាកថ្ម ជាមួយនឹង Webcam ដែលមានមុខងារសុវត្ថិភាពក្នុងការចាក់សោរផងដែរ។

cover

Final 1000x150 copy

ពេលនេះក្រុមហ៊ុន Lenovo បានបញ្ចេញរូបរាង​ ThinkPad ជំនាន់ថ្មីរបស់ខ្លួនហើយ ដែលនឹងត្រៀម​បង្ហាញ​ខ្លួន​ជាផ្លូវការនៅក្នុងព្រឹត្ដិការណ៍ Consumer Electronics Show (CES) ២០១៨ នាសប្ដាហ៍​ក្រោយនេះ។ ដោយនៅក្នុងនោះគេបានបង្ហាញយ៉ាងច្បាស់ថា ThinkPad នឹងត្រូវបែងចែកចេញជា ៤ ម៉ូឌែលគឺ X280, X380, ត្រកូល T, និងត្រកូល L។ ហើយនៅក្នុងនោះយើងឃើញថាការផលិតរបស់​កុំព្យូទ័រ​ទាំង​នេះពិតជាស្រស់ស្អាត ជាមួយនឹងកម្រាស់ស្ដើង តួខ្លួនស្រោបដោយជ័រគុណភាពខ្ពស់ មាន​រន្ធ​ដោត​ជំនាន់ចុងក្រោយទាំងអស់ ហើយអ្វីដែលលេចធ្លោនោះគឺអេក្រង់បត់ ៣៦០ ដឹក្រេរបស់វានេះឯង ដូចនេះយើងអាចប្រែវាឱ្យទៅជាថេប្លេត និងប្រើប្រាស់ប៊ិច Stylus សម្រាប់គូរបាន (សម្រាប់ម៉ូឌែល X380)។

1 2

ចំពោះផ្នែក Hardware សំខាន់ៗខាងក្នុងរបស់វាមិនទាន់ជាក់លាក់នៅឡើយទេ គ្រាន់តែដឹងថា X280 និង X380 ត្រូវបានបំពាក់មកជាមួយនឹងឈីបស៊ីភីយូជំនាន់ទី ៨ របស់ Intel Core i7 និងមានរ៉េមទំហំ ១៦ ជីកាបៃភ្ជាប់នៅក្នុងម៉ាស៊ីនស្រាប់ ហើយក៏អាចឡើងទៅដល់ ៣២ ជីកាបៃផងដែរ ថែមទាំងមាន SSD Storage ទំហំ ១ តេរ៉ាបៃប្រភេទ NVMe ទៀតផង។ X280 និង X380 នឹងត្រូវប្រើប្រាស់រន្ធសាកថ្ម ជា​ប្រភេទ USB-C ដូចជាស្មាតហ្វូនយើងដែរ ដែលអាចសាកថ្មបានលឿនជាមួយនឹង Adapter ជំនាន់​ថ្មី​របស់វា។ ចំពោះ X280 មានមុខងារថ្មីហៅថា “ThinkShutter” ដែលជាមុខងារវៃឆ្លាតនៅលើ Webcam ដោយសារបានបំពាក់គម្របបិទនៅលើ Webcam ដូចជាភ្នែករបស់យើង ដូចនេះវានឹងការពារសុវត្ថិភាព​នូវរាល់ការ ទុកកុំព្យូទ័រចោលវានឹងជួយទំលាក់ពន្លឺអេក្រង់ជាដើម ហើយមានមនុស្សដើរកាត់វានឹងបើក​អេក្រង់។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ X380 បានបំពាក់មកនូវ IR កាមេរ៉ាសម្រាប់ដោះ​សោរ​កុំព្យូទ័រដោយ​ប្រើប្រាស់ទម្រង់មុខ ដែលវាធ្វើការដូចជាស្មាតហ្វូនអញ្ចឹងដែរ ពិតជាពិសេសមែន។

3 4

ចំណែកត្រកូល T និង S វិញវាជាម៉ូឌែលទាបជាង ប៉ុន្តែក៏មានមុខងាដូចជា​ ២ គ្រឿងខាងលើដែរ ដោយ​នៅ​លើ T480 នឹងមានមុខងារ ThinkShutter នៅលើ Webcam នេះដែរ រីឯ T580 វិញនឹងមាន IR កាមេរ៉ា​សម្រាប់​ស្គេនដូចជា X380 ផងដែរ។ មកដល់ត្រកូល L នឹងប្រើប្រាស់ USB-C ចំនួន ២ Port ដើម្បីដើរតួរជារន្ធសាកថ្ម និងរន្ធបញ្ជូនទិន្នន័យ Thunderbolt 3 ដែលបញ្ជូនបានរហ័សជាង USB 3.1 ទៅទៀត។

5

សរុបមក ទាំងនេះគឺជាកុំព្យូទ័រយួរដៃរបស់ក្រុមហ៊ុន Lenovo ដែលត្រៀមនឹងចេញនាព្រឹត្តិការណ៍ CES 2018 ខាងមុខនេះ ដែលមានសមត្ថភាពខ្ពស់នៅក្នុងការប្រើប្រាស់។ រីឯតម្លៃរបស់វាវិញក៏ត្រូវបាន​បញ្ជាក់​ហើយ​ដែរ ដោយ ThinkPad X280 មានតម្លៃចាប់ពី ៩៩៩ ដុល្លារឡើងទៅ និង ThinkPad X380 មាន​តម្លៃ​ចាប់​ពី ១,៤៥៩ ដុល្លារឡើងទៅ។ ចំណែកត្រកូល T មានតម្លៃចាប់ពី ៩៨៩ ដុល្លារឡើងទៅ សម្រាប់​​ម៉ូឌែលដែលមានលក្ខណៈសម្បត្តិទាបជាងគេ ហើយត្រកូល L វិញ នឹងមានតម្លៃចាប់ពី ៦០៩ ដុល្លារ​ឡើងទៅ។ ThinkPad ទាំងអស់នេះ នឹងត្រូវចេញលក់នៅលើទីផ្សារ នាចុងខែមករា​ខាងមុខ​នេះ​ហើយ សម្រាប់ទីផ្សារប្រទេសមួយចំនួន ហើយក៏នឹងអាចមានហាងកុំព្យូទ័រមួយ​ចំនួននៅស្រុកខ្មែរ​យើង​យក​មក​លក់​ផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 10:31 AM, 05 January
  • ប្រភព: The Verge
  • Tag: ថេបប្លេត