ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    Toyota បង្ហាញ​ពី​សមិទ្ធ​ផ​ល​បច្ចេកវិទ្យា​បើក​បរ​ដោយ​ស្វ័យ​ប្រវត្តិដែល​គេ​បាន​បង្កើត​ឡើង!

Toyota បង្ហាញ​ពី​សមិទ្ធ​ផ​ល​បច្ចេកវិទ្យា​បើក​បរ​ដោយ​ស្វ័យ​ប្រវត្តិដែល​គេ​បាន​បង្កើត​ឡើង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មាន​ក្រុម​ហ៊ុន​ល្បីៗ​ជា​ច្រើន កំពុង​តែ​ផ្តោត​សំខាន់​ទៅ​លើ​រថយន្តអគ្គិសនី និង​រថយន្តបំពា​ក់​មក​ជាមួយ​បច្ចេកវិទ្យា​បើកបរ​ដោយស្វ័យប្រវត្តិ មិនថាក្រុមហ៊ុននៅប៉ែកខាងអឺរ៉ុប និងនៅអាស៊ីយើងទេ​ ក៏ផ្តោត​សំខាន់លើបច្ចេកវិទ្យានេះដែរ។ ដូចយើងបានដឹងហើយថា ក្រុមហ៊ុន Tesla លេចធ្លោខ្លាំងជាងគេ​ ដោយ​សារពួកគេ បានបញ្ចេញនូវរថយន្តដែលប្រើប្រាស់អគ្គិសនីផង និងមានបំពាក់បច្ចេកវិទ្យាបើកបរដោយ​ស្វ័យប្រវត្តិ ទើបធ្វើឲ្យក្រុមហ៊ុនផ្សេងៗ ព្យាយាមធ្វើតាម ដូចជា Toyota ជាដើម ដើម្បី​បំពេញ​តម្រូវការ​របស់អតិថិជន។

cover

Final 1000x150 copy

Toyota បានបង្ហាញមហាជនឲ្យឃើញពីសមិទ្ធផលដែលពួកគេបង្កើតឡើងបាន ដោយក្រុមអ្នកជំនាញ នៅមជ្ឈមណ្ឌលស្រាវជ្រាវរបស់ Toyota ។ ពួកគាត់បានហៅបច្ចេកវិទ្យាដែលពួកគេបង្កើតឡើងនេះថាជំនាន់ Platform 3.0 ដោយមិនទាន់មានឈ្មោះពិតដាក់នៅឡើយទេ ដោយសារវានៅជាជំនាន់សាកល្បងប៉ុណ្ណោះ។ យើងអាចឃើញ ពីអ្វីដែលពួកគេកំពុងតែធ្វើ ហើយការអភិវឌ្ឍន៍ជិតទទួលបានជោគជ័យហើយ ពួកគេបានធ្វើការសាកល្បងលើរថយន្ត Lexus LS 600hL ដោយបំពាក់នូវឧបករណ៍ LIDAR សេនស័រ, Radar សម្រាប់ចាប់ទីតាំង និងកាមេរ៉ា​។

នេះក៏មិនមែនជាលើកទីមួយដែលក្រុមហ៊ុននេះ បង្ហាញបច្ចេកវិទ្យានេះដល់មហាជន ដោយកាលពីឆ្នាំទៅ ពួកគេបានបង្ហាញ 2 ដងមកហើយ តែលើកនេះ ពួកគេបានអភិវឌ្ឍន៍បច្ចេកវិទ្យានេះដល់ Platform 3.0 ហើយ។ យើងទាំងអស់គ្នាក៏នឹងឃើញ Toyota យករថយន្តនេះទៅតាំងនៅព្រឹត្តិការណ៍ CES នា​សប្តាហ៍​ក្រោយដែរ។

ការរីកចម្រើននៃបច្ចេកវិទ្យានេះ គឺត្រង់វា អាចមើលបានឆ្ងាយជាងមុន ដោយនិយាយឲ្យចំ រថយន្តដែល​បំពាក់​​នូវ​បច្ចេកវិទ្យានេះ អាចចាប់ទីតាំងបានជុំវិញខ្លួន ដល់ចម្ងាយ 200 ម៉ែត្រ ដូចនេះរាល់​ឧបសគ្គ​ដែល​ស្ថិត​ក្នុងរយៈចម្ងាយ 200 ម៉ែត្រជុំវិញខ្លួនរថយន្តនេះ នឹងអាចទប់ស្កាត់ ឬជៀសបានភ្លាមៗ ហើយនេះ​ជា​អ្វីដែលក្រុមហ៊ុនផលិតចង់អរគុណដល់ LIDAR សេនស័រ។ បើប្រៀបធៀបជាមួយគូ​ប្រជែងផ្សេងៗ ដែល​ប្រើប្រាស់ LIDAR សេនស័រដែរ តែពួកគេធ្វើឲ្យរថយន្តពួកគេមើលបានត្រឹមចន្លោះពី 100 ទៅ 120 ម៉ែត្រ ប៉ុណ្ណោះ។ 

ពួកគេបានបំពាក់បច្ចេកវិទ្យានេះលើដំបូលរថយន្តផង និងនៅតាមតួខ្លួនរបស់រថយន្តផង ទាំងមុខ, ចំហៀង និងខាងក្រោយ ទើបធ្វើឲ្យបច្ចេកវិទ្យានេះកាន់តែឥតខ្ចោះ ហើយពួកគេព្យាយាម​ឌីហ្សាញ​ឲ្យ​ឧបករណ៍​ដែល​បានបំពាក់បន្ថែមមើលទៅមិនទើសភ្នែក និងសាកសមជាមួយតួរថយន្តផងដែរ។

១ ២

វីដេអូខាងក្រោម៖

សរុបមក នេះជាលើកទី 3 ហើយ ដែលក្រុមហ៊ុនល្បី Toyota បង្ហាញពីការអភិវឌ្ឍន៍បច្ចេកវិទ្យា​បើកបរ​ដោយ​ស្វ័យប្រវត្តិលើរថយន្តរបស់ពួកគេ ហើយបានហៅសមិទ្ធផលលើកនេះថា Platform 3.0 ហើយពួក​គេ​នឹង​តាំង​បង្ហាញ​រថយន្តនេះ នៅក្នុងព្រឹត្តិការណ៍ CES ដែលប្រព្រឹត្តិឡើងនាសប្តាហ៍ក្រោយនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 10:03 AM, 05 January
  • ប្រភព: The Verge
  • Tag: យានយន្ត