ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Dell XPS 13 ស៊េរី 2018 មាន​អេក្រង់​គែម​ខ្លី​បំផុត និង​ច្បាស់​ខ្លាំងណាស់!

Dell XPS 13 ស៊េរី 2018 មាន​អេក្រង់​គែម​ខ្លី​បំផុត និង​ច្បាស់​ខ្លាំងណាស់!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

XPS គឺជាត្រកូល Flagship របស់ក្រុមហ៊ុន DELL ដែលបានទទួលជោគជ័យជាច្រើន ជំនាន់ណាស់មកហើយ ហើយមកដល់ឆ្នាំ 2018 នេះ Dell បានដាក់មួយអស់ដៃ ថែមទៀត ក្នុងការនាំយកម៉ាស៊ីន Ultrabook របស់ខ្លួនចូលមក កាន់ទីផ្សារ គឺថាវាមិនត្រឹមតែ មានកម្លាំងម៉ាស៊ីនខ្លាំង រូបរាងទាក់ទាញ និងអេក្រង់កប់ ស៊េរីនោះទេ គឺថាវានឹងធ្វើឲ្យលុយ នៅក្នុងធនាគារ ឬការបូបរបស់អ្នក នៅមិនស្ងៀមនោះទេ។

1

Final 1000x150 copy

XPS 13 ស៊េរីឆ្នាំ 2018 ជាពពួក Ultrabook ដែលមានកម្រាស់ស្ដើងខ្លាំងត្រឹមតែ 11 មីលីម៉ែត្រ តែមិនស្ដើងដល់ MacBook Air នោះទេ និងទម្ងន់ស្រាលត្រឹម 1.2 គីឡូក្រាម។ អ្វីដែលធ្វើឲ្យ Dell XPS 13 ឆ្នាំ 2018 កាន់តែលេចធ្លោ គឺអេក្រង់ទំហំ 13.3 អ៊ីញ ដែលមានសមត្ថភាពបង្ហាញរូបភាព បានក្នុងកម្រិត Ultra HD ឬ 4K ហ្នឹងឯង ឬអាចធ្វើការ ជ្រើសរើសកម្រិត Full HD 1080p ក៏បានតាម ទឹកលុយ។ អេក្រង់នេះមានគែមតិច ខ្លាំងមែនទែន អមមកជាមួយនឹងការ បង្ហាញរូបភាពបានច្បាស់កប់ ហួសនិស្ស័យ ជាមួយនឹងកម្រិត sRGB 100% សម្រាប់អេក្រង់ 4K និង sRGB 72%​ នៅលើអេក្រង់ Full HD។

2

អតិថិជនរបស់ Dell ទាំងអស់ក៏អាចធ្វើការជ្រើសរើសអេក្រង់មាន Touch Screen និងពុំមាន Touch Screen ក៏បាន ដែលវាអាចបញ្ចេញពន្លឺបាន 400nit មានល្បឿន 60Hz និងមានកម្លាំងម៉ាស៊ីន ដូចខាងក្រោម៖

  • CPU របស់ Intel ជំនាន់ទី 8 មានស៊េរី Core i5-8250U និង Core i7-8550U
  • RAM DDR4 ទំហំ 4GB ល្បឿន Bus 1866MHz និង 16GB ល្បឿន Bus 2133MHz
  • SSD ទំហំ 128/256/512 និត 1000GB ប្រភេទ PCIe NVME
  • ក្រាហ្វិច Intel UHD Graphic 620
  • Wi-Fi Killer 1435 802.11ac (2×2) និង Intel 8265 802.11ac (2×2)
  • Bluetooth 4.1
  • ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 10 Home 64-bit ចេញពីប្រអប់

3 4 5

សម្រាប់រន្ធតំណភ្ជាប់ In & Out (IO) វិញរួមមានដូចជា៖

  • Thunderbolt 3 ចំនួន 2 ជាប្រភេទ USB C
  • USB ប្រភេទ C ជា USB 3.1 ចំនួន 1

រន្ធ Thunderbolt 3 ដើរតួជា USB ផង សាកថ្ម និង HDMI ផង ពុំមានរន្ធ USB ប្រភេទ A នាំតែធ្វើឲ្យតួម៉ាស៊ីនក្រាស់ ឥតប្រយោជន៍នោះទេ។ សម្រាប់កម្លាំងថ្ម XPS 13 ស៊េរី 2018 ប្រើ CPU Core i7 និងមានអេក្រង់កម្រិត 4K អាចរបស់បាន 11 ម៉ោង និងម៉ូឌែល Core i5 អេក្រង់ 1080p អាចរបស់បានជិត 20 ម៉ោង នេះដោយយោងតាម ការអះអារបស់ Dell។

Dell ចាប់ផ្ដើមលក់ XPS 13 ស៊េរីឆ្នាំ 2018 នេះក្នុងទីផ្សារចាប់ពីថ្ងៃ នេះតទៅហើយ ដោយអាចស្វែងរកទិញ ម៉ូឌែល Core i5 បានចាប់ពីតម្លៃ 999$ ឡើងទៅ ជាមួយនឹងការធានា ពេញមួយឆ្នាំ ពីរោងចក្រ ដូច្នេះមិនយូរ មិនឆាប់នោះទេ វានឹងមកដល់ទីផ្សារ ស្រុកខ្មែរយើងហើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Ti
  • 7:59 AM, 05 January
  • ប្រភព: PC World
  • Tag: កុំព្យូទ័រ