ទំព័រដើម    >    Appliance    >    ព័ត៌មាន    >    LG បង្ហាញ​ទូរទស្សន៍ 4K របស់​ខ្លួន ដែល​មាន​បច្ចេក​វិទ្យា AI ទៀត​ផង!

LG បង្ហាញ​ទូរទស្សន៍ 4K របស់​ខ្លួន ដែល​មាន​បច្ចេក​វិទ្យា AI ទៀត​ផង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បើនិយាយពីវិស័យ​ទូរទស្សន៍​វិញ យើងអាច​និយាយ​ថាក្រុមហ៊ុន LG Electronic ជាក្រុម​ហ៊ុន​ខ្លាំង និង​តែង​តែធ្វើបានល្អមែនទែនទៅលើការផលិត Smart TV ទាំងគុណភាព និងមុខងារសំខាន់ៗផងដែរ។ ហើយថ្មីៗនេះ ក្រុមហ៊ុន LG បានបង្អួតទូរទស្សន៍វៃឆ្លាតរបស់ខ្លួនមួយម៉ូឌែលទៀត ដែលស្ថិតនៅលំដាប់​មធ្យម ប៉ុន្តែមានមុខងារវៃឆ្លាតជាច្រើន ហើយប្រើប្រាស់កញ្ចាក់បង្ហាញច្បាស់ដល់កម្រិត 4K ហើយផ្នែក Software ក៏មិនចាញ់ទូរទស្សន៍ដទៃទៀតឡើយ។

cover

Final 1000x150 copy

នេះគឺជា Smart TV ជំនាន់ចុងក្រោយបង្អស់របស់ LG ដែលបានបំពាក់មកនូវបន្ទះឈីប Alpha 9 ជំនាន់​ថ្មីដែលនឹងផ្ដល់ពណ៌បានច្បាស់ល្អ និងសាច់រូបភាពម៉ត់ច្បាស់កាត់បន្ថយគ្រាប់ Noise ល្អិតៗរំខាន និងបន្ថែមមុខងារថ្មីៗជាច្រើនទៀត។ បូករូបជាមួយនឹងអេក្រង់ OLED ជំនាន់ថ្មីដែលអាចបង្ហាញរូបភាព​នៅ​ក្នុង​កម្រិត 4K ថែមទាំងអាចបង្ហាញពណ៌ Cinema HDR មានដូចជា Dolby Vision និង HDR10 ទៀតផងទៀតនោះ ធ្វើឱ្យទូរទស្សន៍នេះមានការបង្ហាញល្អមិនចាញ់ Smart TV កំពូលរបស់ក្រុមហ៊ុន​ផ្សេង​ឡើយ។ លើសពីនេះទៅទៀត វាក៏មានបំពាក់មុខងារសំខាន់ៗដូចជា Smart TV ដទៃទៀតដែរ ដោយ​មានមុខងារវៃឆ្លាតដូចជាស្មាតហ្វូនដែរ ប៉ុន្តែអ្វីដែលពិសេសនោះគឺ បច្ចេកវិទ្យា ThinQ AI ជំនាន់​ថ្មី​ដែល​ត្រូវក្រុមហ៊ុន LG ព្យាយាមផលិតយ៉ាងយកចិត្តទុកដាក់នេះតែម្ដង។ AI នេះវាមានភាពវៃឆ្លាត និង​អនុញ្ញាតិ​ឱ្យអ្នកប្រើប្រាស់បញ្ជាដោយសម្លេង តាមរយៈតេលេបញ្ជា (Remote Control) ដូចជា Google Assistant ដើម្បីឱ្យវាធ្វើអ្វីមួយ ថែមទាំងអាចគ្រប់គ្រងបញ្ជាទៅលើឧបករណ៍អេឡិចត្រូនិចនានា របស់ Smart Home ផងដែរ ដូចជា ម៉ាស៊ីនប៉ូមធូលី, ម៉ាស៊ីនត្រជាក់, អំពូលភ្លើងវៃឆ្លាត, Smart Speaker និងឧបករណ៍ដទៃទៀតដែលបានភ្ជាប់ជាមួយវាតាមរយៈ Wi-Fi ឬ Bluetooth។

1

សរុបមក ក្រុមហ៊ុន LG ពិតជាធ្វើបានល្អមែនទែនចំពោះ Smart TV របស់គេ ដោយវាបានបំពាក់មក​ជាមួយ​នឹងអេក្រង់ច្បាស់ល្អ អាចបង្ហាញបានម៉ត់ច្បាស់ និងមានពណ៌ដិតល្អ បន្ថែមពីលើនោះ ក្រុមហ៊ុន​ក៏បាន​បំពាក់ឈីបជំនាន់ចុងក្រោយ ថែមមានមុខងារវៃឆ្លាត AI ទៀតផង ធ្វើឱ្យវាមាន​ចំណុចលេច​ធ្លោ​ច្រើន​។ សម្រាប់តម្លៃ Smart TV នេះយើងមិនទាន់ដឹងថា តើក្រុមហ៊ុន LG នឹងដាក់លក់នៅក្នុង​តម្លៃ​ប៉ុន្មាន​នោះទេ ប៉ុន្តែវាក៏មិនថោកដែរ បើមើលទៅលើសមត្ថភាពដែលវាអាចធ្វើបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 11:49 AM, 04 January
  • ប្រភព: LG
  • Tag: