ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    អេក្រង់កុំព្យូទ័រកោងស៊េរី​ថ្មី​របស់ Samsung បង្ហាញ​រូប​ភាព​បាន​ច្បាស់​​ថ្លា​​ល្អ​គ្មាន​ទាស់​!

អេក្រង់កុំព្យូទ័រកោងស៊េរី​ថ្មី​របស់ Samsung បង្ហាញ​រូប​ភាព​បាន​ច្បាស់​​ថ្លា​​ល្អ​គ្មាន​ទាស់​!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាន់​តែ​កៀក​ជិត​មក​ដល់​ព្រឹត្តិការណ៍ CES ឆ្នាំ 2018 ខាងមុខនេះ ក្រុមហ៊ុន​បច្ចេក​វិទ្យា​ជាច្រើន កំពុង​តែ​បង្អួត​ពី​ផលិត​របស់​ពួក​គេ ដែលត្រៀមឲ្យមហាជនបានឃើញជាក់ស្តែង និងបានសាកល្បងប្រើ នៅក្នុង​ព្រឹត្តិការណ៍​នោះ។ ដែលយើងបានឃើញថា Samsung ក្នុងឆ្នាំនេះ ពិតជាពន្លឿនការផលិត​នូវឧបករណ៍​របស់​ពួកគេ ដោយកាលពីម្សិលមិញ យើងបានឃើញពី Speaker ស៊េរីថ្មីរបស់ផ្នែកផលិតបាសនិងកាស របស់គេ ហើយឥលូវនេះយើងបានឃើញពីអេក្រង់កុំព្យូទ័រកោងស៊េរីថ្មីរបស់ Samsung មួយទៀត​ហើយ។

cover

Final 1000x150 copy

នេះជាអេក្រង់កុំព្យូទ័រ ដែលមានរូបរាងកោងល្មម ម៉ូឌែល CJ791 មានអេក្រង់ទំហំ 34 អ៊ីញ ប្រើប្រាស់នូវ​កញ្ចក់​ប្រភេទ QLED ជាមួយកម្រិតបង្ហាញរូបភាពទំហំ 3440 x 1440 ភិចសែល, ទំហំបង្ហាញរូបភាព​ទទឹង​ និងកំពស់ 21:9, បើចំពោះល្បឿនអេក្រង់ដល់កម្រិត 4ms ។ ជាពិសេស អេក្រង់កុំព្យូទ័រនេះ មានរន្ធ Thunderbolt 3 ដែលវាអាចដំនើរការបានជាមួយនិងខ្សែ USB Type-C ខុសពីកាលជំនាន់ Thunderbolt ដំបូង និង Thunderbolt 2 ។

Thunderbolt ជាបច្ចេកវិទ្យាមួយ ដែលដើរតួនាទីស្រដៀងទៅនឹងរន្ធ USB ឬរន្ធ Micro-USB ដែរ តែ Thunderbolt វាខ្លាំងជាង ហើយបច្ចេកវិទ្យានេះទើបង្កើតឡើងថ្មីក្នុងសតវត្សទី 21 នេះ ដោយក្រុមហ៊ុន Intel និងការសហការជាមួយ Apple ដើម្បីបំពាក់លើកុំព្យូទ័រម៉ាកសញ្ញា Apple ប៉ុណ្ណោះ។ កាលពី Thunderbolt ជំនាន់ទី 1 និងជំនាន់ទី 2 វាមានរន្ធ និងឌុយដោតក្បាលខុសពីគេ តែមកដល់ Thunderbolt 3 ដែល Samsung យកមកប្រើជាមួយអេក្រង់នេះ អាចប្រើប្រាស់ជាមួយខ្សែ USB Type-C បាន។ រាល់ការផ្ទេរទិន្នន័យបានរហ័សទាន់ចិត្ត រួមទាំងការសាកបញ្ចូលថាមពលតាមរន្ធនេះ​ផង​ដែរ ដោយល្បឿនស្រូបអគ្គិសនីអាចឡើងដល់ 85W។

1 2

នេះជាអ្វីដែល Samsung បានផ្តល់អោយសារពត៌មានបរទេស តែមិនទាន់មានមហាជន ឬអ្នក​សារពត៌មាន​​បានឃើញរូបរាងរបស់អេក្រង់កុំព្យូទ័រនេះនៅក្រៅនៅឡើយទេ ទាល់តែរង់ចាំដល់​ថ្ងៃ​ព្រឹត្តិការណ៍ CES ដែលជិតមកដល់ ទើបបានឃើញផ្ទាល់ ប៉ះផ្ទាល់ ហើយដឹងកាន់តែលម្អិតពីតម្លៃ និង​ថ្ងៃ​ដាក់លក់របស់វា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 10:45 AM, 04 January
  • ប្រភព: The Verge
  • Tag: កុំព្យូទ័រ