ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Samsung ត្រៀម​ចេញ​កុំព្យូទ័រ​កូន​កាត់​មួយ​ដើម្បី​ប្រជែង​ជាមួយ​នឹង Microsoft Surface!

Samsung ត្រៀម​ចេញ​កុំព្យូទ័រ​កូន​កាត់​មួយ​ដើម្បី​ប្រជែង​ជាមួយ​នឹង Microsoft Surface!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បើយើងក្រលេកទៅមើល កុំព្យូទ័រកូនកាត់ Microsoft Surface Book ដែលទើប​នឹង​បាន​ប្រកាស​ចេញ​កាល​ពី​ខែ​តុលា​កន្លង​ទៅ មាន​ចំណុច​លេច​ធ្លោ​ច្រើន​មែន​ទែន ហើយក៏មានកម្លាំងខ្លាំងមិនធម្មតាដែរ។ បើ​ទោះ​ជាវាមានរូបរាងស្ដើងដូចជាថេប្លេតក៏ដោយ វាក៏បានបំពាក់មកនូវស៊ីភីយូជំនាន់ទី ៨ ចុងក្រោយ​របស់ Intel ដែលអាចដាក់រ៉េមដល់ 16GB និងមានក្រាហ្វិច nVIDIA GTX 1050 ទំហំ 2GB និងមាន​ជម្រើស​មួយ​ទៀត​គឺ GTX 1060 ទំហំ 6GB។ ហើយអ្វីដែលជាចំណុចអវិជ្ជមាននោះគឺតម្លៃ ដោយសារតែវាមាន​តម្លៃ​ខ្ពស់​ពេក​រហូតទៅដល់ 2,500 ដុល្លារឯណោះ ដូចនេះហើយ ទើបក្រុមហ៊ុន Samsung ឈានជើងចូល​មក​ដើម្បីប្រជែងជាមួយវា។

cover

Final 1000x150 copy

បើតាមរបាយការណ៍របស់ Chrome Unboxed បានបង្ហាញថាក្រុមហ៊ុន Samsung កំពុងតែធ្វើការ​យ៉ាង​យកចិត្តទុកដាក់ទៅលើការផលិតកុំព្យូទ័រកូនកាត់ថេប្លេត ដូចជា Microsoft Surface ដែរ​ដោយ​វា​មាន​ឈ្មោះ​សម្គាល់ហៅថា “Nautilus” ដែលនឹងត្រូវសហការជាមួយនឹងក្រុមហ៊ុន Google ក្នុងការ​ផ្គត់ផ្គង់​ប្រព័ន្ធដំណើរការ។ Nautilus នឹងក្លាយជាថេប្លេតដំបូងគេបង្អស់ ដែលនឹងទៅប្រជែងជាមួយនឹង Surface ដោយសារតែវានឹងបំពាក់បន្ទះឈីបជំនាន់ខ្ពស់ ហើយក៏ជាថេប្លេតដែលមានកាមេរ៉ាល្អផងដែរ ហើយចំណុចទាំង ២ នេះហើយ ទើបធ្វើឱ្យវាខ្លាំងជាងកុំព្យូទ័រកូនកាត់ថេប្លេតដទៃទៀត ព្រោះវា​មាន​ចំណុច​ល្អកាន់តែច្រើន ទាំងកម្លាំងម៉ាស៊ីនខ្លាំង អេក្រង់ច្បាស់ល្អ មានបទពិសោធន៍​ប្រើប្រាស់ជាកុំព្យូទ័រ​ផង និងថេប្លេតផង ថែមទាំងមានកាមេរ៉ាខ្លាំងទៀតផងដែរ។ បើតាមគេហទំព័រ Engadget បានឱ្យដឹងថា​កុំព្យូទ័រ​នេះ នឹងបំពាក់បន្ទះឈីបស៊ីភីយូរបស់ក្រុមហ៊ុន Intel ជំនាន់ទី ៧ ដែលជាឈីបកំពូល​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៧ ហើយក៏នឹងប្រើប្រាស់ស៊េនស័រកាមេរ៉ាដូចទៅនឹង LG G6 ផងដែរគឺ Sony IMX258 ដែលវាជាស៊េនស័រអាចចាប់រូបភាពបានច្បាស់ល្អ អាចថតរូបភាពបានទូលាយ និងថតវីដេអូ​ដល់​កម្រិត 4K ល្បឿន 60fps ផងដែរ។ ចំណែកប្រព័ន្ធប្រតិបត្តិការវិញ វានឹងប្រើប្រាស់ Chrome OS ដែលមានបទពិសោធន៍ស្រដៀង Windows 10 បន្ដិច និងស្រដៀង Android ច្រើន។

សរុបមក នេះគឺជាជំហ៊ានមួយទៀតរបស់ក្រុមហ៊ុន Samsung ដើម្បីធ្វើការប្រជែងជាមួយនឹង Surface ដែល​វា​មានសមត្ថភាពលើសពីថេប្លេតធម្មតា មានកម្លាំងម៉ាស៊ីនខ្ពស់ មានប្រើប្រាស់សម្បូរបែប និងមាន​កាមេរ៉ា​ល្អទៀតផង។ ហើយវាអាចនឹងត្រូវ Samsung ដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ CES នាពេល​ឆាប់ៗ​ខាង​មុខនេះហើយ ដោយយើងនឹងរង់ចាំមើលទាំងអស់គ្នា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 11:47 AM, 03 January
  • ប្រភព: Engadget
  • Tag: កុំព្យូទ័រ