ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    រថយន្ត​អគ្គិសនី Tesla Model 3 បង្ហាញ​ពី​សមត្ថភាព​បើក​ពី LA ទៅ New York ក្នុង​រយៈ​ចម្ងាយ 4,489 គីឡូ​ម៉ែត្រ!

រថយន្ត​អគ្គិសនី Tesla Model 3 បង្ហាញ​ពី​សមត្ថភាព​បើក​ពី LA ទៅ New York ក្នុង​រយៈ​ចម្ងាយ 4,489 គីឡូ​ម៉ែត្រ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះមិនមែនជាលើក​ទី​មួយទេ ដែល​ក្រុម​ហ៊ុន Tesla ចង់អួត​ពី​សមត្ថភាព​របស់​រថយន្តអគ្គិសនី​ពួក​គេ​ ដែល​អាច​បើកបរ​បានរ​យៈចម្ងាយឆ្ងាយ ទោះបីជាវាមិនប្រើប្រេងឥន្ធនៈក៏ដោយ។ លើកនេះ ពួកគេ ជ្រើស​យក រថយន្តស៊េរី Tesla Model 3 ដែលចេញលក់កាលពីចុងឆ្នាំមុន មកបើកបរក្នុងរយៈចម្ងាយ 4,489 គីឡូម៉ែត្រ ចាប់ពី Los Angeles ទៅ New York ហើយទទួលបានលទ្ធផលល្អជាង​មុន​ទៀត​ផង។

cover

Final 1000x150 copy

អ្នកបើកបររថយន្តនោះមានឈ្មោះ Alex Roy និងដៃគូ Zorrilla ។ ពួកគាត់បានចម្រេចគោលដៅ ដោយ​ចនាយពេល 50 ម៉ោង 16 នាទី និង 32 វិនាទី​។ គាត់បានចេញដំនើរការតាំងពីថ្ងៃទី 28 ខែធ្នូ ឆ្នាំ 2017 នៅ​តំបន់ឆ្នេរ Redondo ក្នុងទីក្រុង Los Angeles និងបានមកដល់គោលដៅ ចំណត Manhattan ក្នុង​ទីក្រុង New York នៅថ្ងៃទី 2 ខែមករា។

ស្របពេលដែលធ្វើដំនើរនោះ គាត់តែងតែបង្ហោះជា Tweet ជាប្រចាំ ដែលបង្ហាញឲ្យមហាជនដឹង​ពី​ដំនើររបស់​គាត់ ព្រមទាំងអាកាសធាតុដ៏ត្រជាក់ ហើយរថយន្តនៅតែអាចទប់ទល់បានទាំង​អាកាស​ធាតុ​ត្រជាក់ខ្លាំង និងរយៈចម្ងាយឆ្ងាយ។

លទ្ធផលនេះពិតជាល្អ និងអាចបំបែកកំណត់ត្រាកាលពីឆ្នាំ 2016 ដែលគាត់ក៏ជាអ្នកបើកបរដែរ នូវ​រថយន្ត Model S ដែលមានបច្ចេកវិទ្យា Autopilot ឬបើកបរដោយស្វ័យប្រវត្តិ។ គាត់ក៏បានយកឈ្នះនូវ​មិត្តភក្តិរបស់គាត់​ពីរនាក់ទៀត ដែលបើក Model S 85D កាលពីរដូវក្តៅមុន ដោយលឿនជាង​ពួកគេ​មួយ​ម៉ោង។

១

ការបើកបរនេះ ចង់បង្ហាញដល់មហាជនឲ្យបានដឹងថា​ រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនពិតជាធន់, រាល់​កន្លែង​សាកបញ្ចូលអគ្គិសនីមានគ្រប់គ្រាន់ចាប់ពី LA ទៅ New York ហើយអស់កម្រៃត្រឹមតែ 100ដុល្លារ​ប៉ុណ្ណោះ គឺមានន័យថាអស់កម្រៃតិចមែនទែន ក្នុងការប្រើប្រាស់។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 10:36 AM, 03 January
  • ប្រភព: The Verge
  • Tag: យានយន្ត