ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    យន្តហោះ​ចំបាំង​កប់​ស៊េរី F-35 អាច​នឹង​ចូល​ធ្វើ​សង្គ្រាម​នា​ឆ្នាំ 2018 នេះ

យន្តហោះ​ចំបាំង​កប់​ស៊េរី F-35 អាច​នឹង​ចូល​ធ្វើ​សង្គ្រាម​នា​ឆ្នាំ 2018 នេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

និយាយដល់រឿងសង្គ្រាម នរណាក៏មិនចង់ឲ្យ​ពិភពលោក​ជួប​រឿង​នេះ​ដែរ ព្រោះវា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ពិភព​លោក​​ជួប​សោកនាដកម្មនោះ​ទេ គឺថាវាប៉ះពាល់ទៅដល់ប្រទេសជិតខាង ខាតបង់ពេលវេលា បាត់បង់​តុល្យភាព​ផែនដីជាដើម។ នេះគឺជាអ្វីដែលប្រជាជនទូទៅចង់បាន តែបើសម្រាប់ទាហាន ក៏ដូចជា​ក្រុមអ្នក​ផលិតសព្វាវុធធំៗ គ្រឿងចក្រធ្វើសង្គ្រាមវិញគឺបានត្រៀមខ្លួនរួចរាល់ក្នុងការអភិវឌ្ឍន៍ និងផលិតនូវអ្វី​ដែល​ថ្មី​សម្រាប់​ការពារទៅដល់ផ្នែកយោធាររបស់ពួកគេ។

1

Final 1000x150 copy

មូលហេតុជាច្រើន ក៏ដូចជាបញ្ហាដូចបានរៀបរាប់ខាងលើបានធ្វើឲ្យយន្តហោះចំបាំង F-35 Lightning II ជំនាន់ទី 2 បង្ហាញខ្លួន ដែលវាគឺជាយន្តហោះចំបាំងទំនើបចុងក្រោយគេបង្អស់របស់ប្រទេសមហា​អំណាច​អាមេរិក។ យោងតាមប្រភពព័ត៌មានរបស់ Engadget បានចេញផ្សាយឲ្យដឹងថា F-35 នេះគឺជា​យន្ត​ហោះ​ជួរមុខ ដែលត្រូវដាក់បញ្ឈរជើងជាមួយនឹងនាវាចំបាំង នៃកម្មទ័ព្ធជើងទឹករបស់អាមេរិក​នៅក្នុង​តំបន់​សមុទ្រ​ប៉ាស៊ីហ្វិច ក្នុងការត្រៀមខ្លួនចូលប្រយុទ្ធក្នុងករណីមានហេតុការណ៍ចៃដន្យអ្វីមួយកើតមានឡើង។

2

នាវាប្រយុទ្ធរបស់អាមេរិកឈ្មោះថា USS Essex នឹងត្រៀមបណ្ដែតខ្លួនជាមួយនឹងទាហ៊ានជើងទឹក អមជាមួយគ្រឿងសំព្វាវុធ និងយន្តហោះចំបាំងស៊េរីចុងក្រោយដ៏លឿននេះចំនួន 420 គ្រឿងនៅខាងកើត​ឈូង​សមុទ្រ នៃសាធារណៈរដ្ឋកូរ៉េខាងជើងនៅថ្ងៃទី 31 ខែមករាខាងមុខនេះហើយ ដោយក្នុងនោះមាន 67 គ្រឿងជាយន្តហោះដឹកជញ្ជូនហៅកាត់ថា F-35C នឹងនៅសល់ប៉ុន្មានជាយន្តហោះប្រយុទ្ធសុទ្ធសាធ។ ដូចនេះ F-35 Lightning II អាចនឹងត្រៀមខ្លួនចូលប្រយុទ្ធក្នុងសង្គ្រាមរវាងប្រទេសទាំង 2 ក៏ថាបាន បើសភាពការណ៍មិនល្អ ដោយប្រព័ន្ធការពាររបស់ F-35 ថ្មីនេះគឺកាន់តែទំនើបជុំវិញការការពារគ្រាប់ ប្រព័ន្ធ​បញ្ជាតាមកញ្ចក់ Touchscreen ក៏ដូចជាអេក្រង់បង្ហាញដំណឹង​បង្កប់ក្នុង​មួក​សុវត្ថិភា​ព​រួចជា​ស្រេច។

3 4 5

យ៉ាងណាក៏ដោយជុំវិញតម្លៃក្នុងការចំនាយដើម្បីផលិតយន្តហោះទំនើបនេះក្នុងមួយគ្រឿងប៉ុន្មាននោះ ពុំ​មានប្រភពព័ត៌មានណាបញ្ជាក់ឲ្យយើងបានដឹងឡើយ គ្រាន់តែគេលើកឡើងថា វាត្រូវបានជះលុយយ៉ាង​ច្រើន​រយលានដុល្លារ ទម្រាំចេញរូបរាងយន្តហោះយ៉ាងច្រើនបែបនេះ។ សម្រាប់ខ្ញុំ សង្ឃឹមថា F-35 នឹង​មិន​បញ្ចេញចង្កូមដាក់សត្រូវទៅចុះ ព្រោះថាមិនចង់ឲ្យមានរឿងអ្វីកើតឡើងនោះទេ ខណៈពេលដំរីជាន់​គ្នា តែបែរជាស្លាប់ស្រមោចទៅវិញ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Ti
  • 8:44 AM, 03 January
  • ប្រភព: Engadget
  • Tag: យានយន្ត