ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ច្នៃរូបបែប​គូ​ស្នេហ៍ ដាក់ជា Wallpaper នៅលើទូរស័ព្ទ iPhone ជាមួយកម្មវិធីមួយនេះ

ច្នៃរូបបែប​គូ​ស្នេហ៍ ដាក់ជា Wallpaper នៅលើទូរស័ព្ទ iPhone ជាមួយកម្មវិធីមួយនេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មនុស្សភាគច្រើន ចូលចិត្តការតាំងរូបថតរបស់​ខ្លូន នៅ​លើ​ទូរស័ព្ទដៃ ជាង​ការ​តាំង​រូបភាព​ផ្សេងៗ មិនថា​ជា​រូប​ម្នាក់​ឯង រឺ គូ​ស្នេហ៍នោះទេ។   ហើយកន្លងមក មានប្រិយមិត្តមួយចំនួន បានផ្ញើ​សារមកសួរ ក្រុមការងារ​យើង អំពីរបៀបច្នៃរូបភាពមួយសន្លឹក ជាលក្ខណៈគូ​ស្នេហ៍ នៅលើទូរស័ព្ទ iPhone។

Cover

Final 1000x150 copy

អញ្ចឹងសម្រាប់ថ្ងៃនេះដែរ ខ្ញុំសូមណែ​នាំមិត្តអ្នកអានទាំងអស់គ្នា អោយស្គាល់នូវកម្មវិធីមួយ ដែល​មាន​ឈ្មោះ​ថា Couple wallpaper, Love Screen ដោយកម្មវីធី អាចអោយអ្នកដាក់​រូបភាព​គូ​ស្នេហ៍របស់អ្នក ដើម្បី​តាំងជា Wallpaper នៅលើ iPhone បាន។ ម្យ៉ាងវិញទៀត វាក៏មានការកំណត់ទំហំ សម្រាប់​ម៉ូឌែល iPhone របស់អ្នកបានទៀតផង​។ ហើយខ្ញុំនឹងដាក់តំណរភ្ជាប់នៅខាងក្រោមនេះ៖

Pic 1

កម្មវិធីមួយនេះ គឺល្អសម្រាប់អោយអ្នកដែលចង់ច្នៃរូបភាពគូរស្នេហ៍ ដាក់តាំងជា Wallpaper នៅលើ​ទូរស័ព្ទ iPhone បានដោយខ្លូនឯង។ អញ្ចឹងប្រសិនបើមិត្តអ្នកអាន មានចំណាប់អារម្មណ៍អាចសាកល្បង ទាញ​យក​ឥលូវនេះបាន ព្រោះវាមិនមានគិតថ្លៃអីនោះទេ។ កម្មវិធីនេះ គឺមានតែនៅលើ App Store ប៉ុណ្ណោះ ដូច្នេះសម្រាប់មិត្តអាន Android អាចស្វែងរកកម្មវិធីផ្សេងដែលស្រដៀង នឹងកម្មវិធីនេះ នៅក្នុង Play Store បានផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 4:04 PM, 02 January
  • ប្រភព: App Store
  • Tag: កម្មវិធី & ហ្គេម