ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    រថយន្ត Mercedes Benz ស៊េរី A Class ថ្មី បើក​សាក​ល្បង​លើ​ទឹក​កក​យ៉ាង​អ៊ែម!

រថយន្ត Mercedes Benz ស៊េរី A Class ថ្មី បើក​សាក​ល្បង​លើ​ទឹក​កក​យ៉ាង​អ៊ែម!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុនល្បី Mercedes Benz ជិតដាក់លក់នូវរថយន្ត​ស៊េរីថ្មីរបស់​ពួក​គេ​ហើយ ដែល​យើង​អាច​ឃើញ​រូបរាង​ពិត​របស់​វា និង​ការ​សាកល្បងបើកបរលើទឹកកក ដ៏ស្វិតស្វាញរបស់រថយន្តនេះ នៅក្នុង​វីដេអូ​ខាង​ក្រោម​នេះ។ នេះជារថយន្តប្រភេទ A Class ដែលមានកំលាំងម៉ាស៊ីនល្មម បំពេញតម្រូវការរបស់​អ្នក​ប្រើ​ប្រាស់ និងទទួលបានភាពថ្លៃថ្នូរពីរថយន្តនេះ។

cover

Final 1000x150 copy

ការសាកល្បងបើកបរលើទឹកកកនេះ ពិតជាបង្ហាញពីឥទ្ធពលរបស់រថយន្តទៅកាន់ពិភពលោក ដោយ​មាន​ការ​សាកល្បង Drift ឬបើកលឿនហើយកាច់បត់ ដោយគ្មានបញ្ហា និងគ្មានការរអិល ទោះបីជា​បើក​លើ​ទឹក​យ៉ាង​ណាក៏ដោយ ថែមទាំងមានព្រិលទាំងជាប់ និងបណ្តាលឲ្យកកជាប់ឡានក៏គ្មានបញ្ហាដែរ។

មិនត្រឹមតែប៉ុណ្ណេះ ពួកគេ ក៏បានតេស្តសាកល្បងរថយន្តនេះ នៅក្នុងការ៉ាសផងដែរ ដែលមានម៉ាស៊ីន​ត្រជាក់​ធុនធំ អាចធ្វើឲ្យអាកាសធាតុក្នុងនោះ ត្រជាក់ជាងនៅក្រៅទៅទៀត រហូតដល់កកសំបក​ខាង​ក្រៅ​រថយន្ត ក៏នៅតែដំនើរការបានដោយគ្មានបញ្ហារអាក់រអួល។ នេះមិនត្រឹមតែជារថយន្តធម្មតាប៉ុណ្ណោះទេ ក្រុម​អ្នកផលិតចង់បង្ហាញឲ្យមហាជនបានដឹងថា រថយន្តនេះ ពួកគេបង្កើតឡើង សម្រាប់គ្រប់ស្ថានភាព គ្រប់អាកាសធាតុ ទោះបីជារូបរាងរបស់វា ជាបែបថ្លៃថ្នូរស៊ីវីល័យក៏ដោយ តែសមត្ថភាពវិញ ប្រៀបបាននឹងគោព្រៃដែលមានសមត្ថភាពមហាសាល។ 

វីដេអូខាងក្រោម៖

រថយន្តនេះ មិនទាន់មានដាក់លក់ទេនៅពេលនេះ ហើយយើងបានដឹងថា រថយន្តនេះ និងមានលក់នៅ​ក្នុង​ឆ្នាំនេះ។ វានឹងក្លាយជារថយន្តស៊េរីថ្មី ដែលមកជំនួសរថយន្ត Mercedes Benz ស៊េរី CLA Class ។ ចំពោះតម្លៃរបស់វា គេមិនបានបញ្ជាក់ទេ ដោយគ្រាន់តែយើងដឹងពីសមត្ថភាពរបស់រថយន្តនេះ និង​ពេល​ដាក់​លក់។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 3:03 PM, 02 January
  • ប្រភព: CNET
  • Tag: យានយន្ត